ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោក​ កៅ​ សា​រ៉ា​ណា ​មេ​ប៉ុស្ត​ប្រចាំ​ច្រក​អន្តរជាតិ​ចាំ​យាម​រង​កា​រិះគន់​ពី​សំណាក់​ ឈ្មូញ​រកស៊ី​តូចតាច​

លោក​ កៅ​ សា​រ៉ា​ណា ​មេ​ប៉ុស្ត​ប្រចាំ​ច្រក​អន្តរជាតិ​ចាំ​យាម​រង​កា​រិះគន់​ពី​សំណាក់​ ឈ្មូញ​រកស៊ី​តូចតាច​

ខេត្ត​កោះកុង ៖ ប្រធាន​នគរបាល អន្ដោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្ដរជាតិ​ចាំ​យាម ខេត្ត​កោះកុង ដែល​ទើប​ឡើង តំណែង​ថ្មី  កំពុង​រង​នូវ​ការរិះគន់ ពី​ក្រុម​អ្នករកស៊ី​ដឹក​ជញ្ជូន​ទំនិញ និង​ការ​កោស​រូស ទារលុយ ច្រើន​ហួសហេតុ ហើយ​ក្នុងនោះ​លោក កៅ សា​រ៉ា​ណា បាន​យក​មន្ត្រី​ដែល​មាន​ជំនាញ​កាប់​ដាវ ឲ្យកាន់កា​រងារ​សំខាន់ៗ ដើម្បី​ប្រមូល​សេដ្ឋកិច្ច ពី​ការហូរចូល​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ និង​ការ​យក​លុយ ពី​អ្នកដំណើរ​ឆ្លងដែន តាមរបៀប​ពុករលួយ យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល​បំផុត​។

​អ្នករកស៊ី​ដឹក​ទំនិញ បានឲ្យដឹងថា ចាប់តាំងពី​លោក កៅ សា​រ៉ា​ណា មក​កាន់​តំណែង​ជា មេ​ប៉ុស្ដិ៍​ច្រកទ្វារ​អន្ដរជាតិ​ចាំ​យាម គាត់​បាន​ធ្វើការ​រិត​បន្ដឹង ចំពោះ​ការនាំ​ទំនិញ ចេញ​-​ចូល របស់​អាជីវករ​តូចតាច ក្រោម​ហេតុផល​យកលុយ​ថ្លៃ​បាយ តែ​ធូររលុង​ចំពោះ​ទំនិញគេចពន្ធ ដែល​ឈ្មួញ​នាំចូល តាម​រថយន្ដ​ធំៗ ទាំង​ថ្ងៃ​ទាំង​យប់ ព្រោះតែ​ឈ្មួញ​ធំៗ​ទាំងអស់នោះ បង់លុយ​ក្បាល​រថយន្ដ ហើយ​បង់លុយ​ចាំ​ខែ​ទៀតផង ។​

​កាលពី​ជំនាន់​មេ​ប៉ុស្ដិ៍​មុន ទំនិញ​ផ្លែឈើ​មួយ​រទេះ អ្នក​នាំ​ចូល​ត្រូវ​បង់លុយ ឱ្យ​ជំនាញ​គយ ឈរ​មាត់​ច្រក​ទ្វារ ៥​ម៉ឺន​រៀល កាំកុងត្រូល ១​ម៉ឺន​រៀល និង​នគរបាល អន្ដោប្រវេសន៍ ១ ម៉ឺន​រៀល​ទៀត គឺ​ចប់​អាច​ជញ្ជូន​ដាក់​រថយន្ដ ដឹក​ចេញ​បាន​ហើយ​។ ប៉ុន្តែ​នៅពេល​នេះ លោក កៅ សា​រ៉ា​ណា បាន​បង្កើត​ប៉ុស្ដិ៍​មួយទៀត នៅ​ចម្ងាយ​ប្រមាណ ៦០០​ម៉ែត្រ​ពី​ច្រកទ្វារ រួច​ហើយ​ទារ​លុយ ពី​អ្នក​ដឹក​ផ្លែឈើ​មួយ​រទេះ ៣​ម៉ឺន​រៀល​បន្ថែមទៀត ធ្វើឱ្យ​បន្ទុក​ចំណាយ របស់​អាជីវករ​តូចតាច កាន់តែ​ច្រើនឡើងៗ ព្រោះ​ក្នុង​មួយ​រថយន្ដ​តួ​រី​ស គឺអាច ផ្ទុក​ផ្លែឈើ​បាន ៣-៤ រទេះ ដូច្នេះ​គ្រាន់តែ​នៅ​មាត់​ច្រក​ទ្វារ​មួយ ត្រូវ​បង់លុយ​អស់ ៩​ម៉ឺន​រៀល​ហើយ​នៅតាម​ផ្លូវ ត្រូវ​បង់លុយ​ឱ្យ​គយ នគរបាល​សេដ្ឋកិច្ច មន្ដ្រី​អាវុធហត្ថ នគរបាល​ចរាចរណ៍​ឈរជើង នៅតាម​ផ្លូវ​ជាតិ​តាម​ខេត្ដ តាម​ស្រុក​ជា​ហូរហែ ទម្រាំ​ដឹក​ទៅ​ដល់​ភ្នំពេញ ត្រូវ​ចាយលុយ​មិន​ក្រោម​ពី ៤០​ម៉ឺន​រៀល​ឡើយ ។​

​អាជីវករ​តូចតាច ដែល​រកស៊ី​ដឹក​ទំនិញ ឆ្លងកាត់​ច្រក​ចាំ​យាម ពិតជា​មាន​ការ​ត្អូញត្អែរ ពី​ការ​កោសរូស​ទារលុយ ដែល​ចាត់ចែង​ដោយ​លោក កៅ សា​រ៉ា​ណា ជា​ពិសេស​អ្នក​អូស​រទេះដឹក​ផ្លែឈើ ត្រូវ​បង់លុយ​មួយ​រទេះ រហូតដល់ ៤​ម៉ឺន​រៀល ដោយ​កូនចៅ​របស់ លោក កៅ សា​រ៉ា​ណា អះអាងថា យកលុយ​ថ្លៃ​បាយ ។​

​គេ​ចេះតែ​ឆ្ងល់​ថា ដោយ​គ្រាន់តែ​សុំ​លុយ​ថ្លៃ​បាយ ហេតុអ្វី​បានជា​លោក កៅ សា​រ៉ា​ណា ចាត់តាំង​បង្កើត​ប៉ុស្តិ៍ យកលុយ ដល់​ទៅ​ពីរ​កន្លែង មួយកន្លែង ១​ម៉ឺន​រៀល និង​មួយ​កន្លែង​ទៀត ៣​ម៉ឺន​រៀល ខណៈ​ដែល​ខាង កាំកុងត្រូល គេ​យក​តែ​មួយ​កន្លែង ១​ម៉ឺន​រៀល នោះ ។ មានន័យ​ថា លោក កៅ សា​រ៉ា​ណា កំពុង​ចាត់ចែង ឲ្យមាន​បណ្តាញ ប្រព្រឹត្ត​អំពើ​ពុករលួយ ដែល​ថ្នាក់លើ​គួរពិនិត្យមើល ឡើង​វិញ​ផង​៕
អ៊ួ​ង វ៉ឹ​ង​

2014_08_20b1 2014_08_20b

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!