ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ក្រុម​គ្រូពេទ្យ​និយាយថា​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​គប្បី​បិទ​ស្ថាពរ​ចំពោះ​ទីតាំង​កែឆ្នៃ​ប្រហិត​ត្រី​សមុទ្រ​នៅ​ក្រុងព្រះសីហនុ​

ក្រុម​គ្រូពេទ្យ​និយាយថា​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​គប្បី​បិទ​ស្ថាពរ​ចំពោះ​ទីតាំង​កែឆ្នៃ​ប្រហិត​ត្រី​សមុទ្រ​នៅ​ក្រុងព្រះសីហនុ​

​ព្រះសីហនុ ៖ ក្រុម​គ្រួ​ពេទ្យ​ច្រើន​នាក់​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​ដឹង​រឿង​ការកែឆ្នៃ​ប្រហិត ត្រី​សមុទ្រ​របស់​អ្នកស្រី​ជា​ផល្លា​នៅ​ផែ​៦៦​ក្នុង​ល្អាង​ទំនប់រលក​ក្រុងព្រះសីហនុ​នោះ​បាន​និយាយថា ក្រសួង​គប្បី​បិទ​ស្ថាពរ​ចំពោះ​ទីតាំង​កែឆ្នៃ​ប្រហិត​នោះ​ទៅ​កុំ​ចូលរួម​បំផ្លាញ​និង​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ដោយសារ​តែ​លាភ​សក្កា​រះ​បន្តិចបន្តួច​ក្នុង​នយ័​អំពើពុករលួយ​។​

​ក្រុមគ្រូពេទ្យ​ទាំងនោះ​បាន​បញ្ជាក់ថា ជាធម្មតា​ការកែឆ្នៃ​ប្រហិត​ត្រី​សមុទ្រ​នោះ​គេ​មិន​ដែល​យក​ត្រី​ល្អ​ស្រស់​មក​ធ្វើ​នោះ​ទេ ព្រោះ​វា​មិន​ចំណេញ​ដូចនេះ​គេ​តម្រូវ​យក​តែ​ត្រី​ជី​ស្អុយៗ​មក​ផលិត ដើម្បី​ទុក​សាច់​ប្រហិត​នោះ​ឲ្យនៅ​ស្រស់​និង​មិនស្អុយ គេ​តែង​ប្រើ​ថ្នាំ​ពីរ​យ៉ាង​ទី​១​គឺ​ម្សៅ​បូរ៉ាក់ ដើម្បី​រក្សា​គុណភាព​និង​ទី​២​ថ្នាំ​ហ្វ​ក​ម៉ុ​ល​រក្សា​ក្លិន​មិន​អោយ​ស្អុយ​ដូចនេះ​ថ្នាំ​ទាំង​ពីរ​យ៉ាង​នេះ​និង​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​ដូចនេះ​មិនចាំបាច់ ជនបរទេស​ណា​មក​សម្លាប់​ខ្មែរ​នោះ​ទេ​គឺ​ខ្មែរ​សម្លាប់​ខ្មែរ​ដ៏​ពិតៗ​តែម្តង ។​ប្រការ​នេះ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​គួរតែ​ពិចារណា​និង​បិទ​អាជីវកម្ម​នេះ​តែម្តងទៅ ។​

​ពាក់​ពន្ធ័​នឹង​ការបិទហើយ​បើក ដូច​ផ្លេកបន្ទោ​ល​ចំពោះ​ទីតាំង​កែឆ្នៃ​ប្រហិត​ខាងលើនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ​រិះគន់ថា​ក្រសួង​ឧស្សា​កម្ម​និង​សិប្បកម្ម​,​ស្ថាបន័​កាំកុងត្រូល​,​និង​អាជ្ញាធរ​ដែនដី គ្មាន​អ្នកណា​មួយ​ភក្តីភាព​ចំពោះ​ពលរដ្ឋ​ខ្លួនឯង​នោះទេ គិតតែ​អំពើពុករលួយ ឃុបឃិត​គ្នា​បំផ្លាញ​សុខភាព​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​តែប៉ុណ្ណោះ ។​

​លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ​បានឲ្យដឹងថា ក្រសួង​គេ​បាន​យក​សាច់​ប្រហិត​នោះ​ទៅ​ពិនិត្យ​រួច​ហើយ​ឃើញថា ឥឡូវ​ក្រសួង​គេ​បាន​ចុះមក​ធ្វើ​កិច្ចសន្យា​ឲ្យ​បើក​ធ្វើ​អាជីវកម្ម​វិញ​ហើយ​។​

​ទោះជា​យ៉ាងនេះ ក្តី​ការផលិត​ប្រហិត​ត្រី​សមុទ្រ​របស់​អ្នកស្រី ជា ផល្លា​នេះ​នៅ​មិនទាន់​មាន​បច្ចេកទេស​វេច​ខ្ចប់ និង​អនាមយ័តាម​ស្តង់ដា​នៅឡើយ​ទេ នៅតែ​ប្រព្រឹត្ត​ទំ​ង្វើ​ស្មោ​ករោគ​ដដែល ។​

​រហូតដល់​ពេល​នេះ​សកម្មភាព​កែឆ្នៃ​ប្រហិត​ដែល​គ្មាន​អនាមយ័​និង​ប្រើប្រាស់​ថ្នាំ​គីមី​បំផ្លាញ​សុខភាព​ពលរដ្ឋ​នៅតែ​បន្ត​ដដែល​។​

​ទាក់ទិន​និង​ករណី​នេះ​អ្នកស្រី​ជា ផល្លា ម្ចាស់​សិប្បកម្ម​កែឆ្នៃ​ប្រហិត​នោះ​មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​ទេ​នៅ​ពេល​នេះ​ព្រោះ​អ្នកស្រី​នោះ​កំពុង​មាន​ការ​គេចវេស​ពី​អ្នក​សារពត៌មាន ៕

 

214_08_19nsp4 (2) 214_08_19nsp4 214_08_19nsp4 (1) 214_08_19nsp4a 214_08_19nsp4a (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!