ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on សមត្ថកិច្ច​កងរាជអាវុធហត្ថ ​ឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ​ចែកចាយ​គ្រឿងញៀន​

សមត្ថកិច្ច​កងរាជអាវុធហត្ថ ​ឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ​ចែកចាយ​គ្រឿងញៀន​

ខេត្ត​ព្រះសីហនុ ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ដឹកនាំ​ដោយ​លោក​វរៈ​សេនីយ៏​ត្រី    ហ៊​ត សីហា​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ ក្រុងព្រះសីហនុ បាន​ចុះ​បង្ក្រាប​អ្នកជួញដូរ​គ្រឿងញៀន​ស​កម្ម​ម្នាក់ រួម​នឹង​វត្ថុតាង​មួយ​ចំនួន និង គ្រឿងញៀន​ផង​ដែរ ។​

​ករណី​បង្ក្រាប​នេះ​នៅ​ចំណុច​មុខ​ផ្សារលើ ក្រុងព្រះសីហនុ ស្ថិតនៅ​ក្រុម ៥ ភូមិ ១ សង្កាត់ ២ ក្រុងព្រះសីហនុ នៅវេលា​ម៉ោង ១១ និង ១០​នាទី​ព្រឹក​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៤ ។​

​លោក​វរៈ​សេនីយ៏​ត្រី ហ៊​ត សីហា​បាន​អោយដឹងថា មុន​ពេល​ឈានទៅដល់​ការឃាត់ខ្លួន បុរស​នេះ​កម្លាំង​របស់​លោក​បាន​ដាក់​កម្លាំង​យក​ការ​បាន​ល្អិតល្អន់ ដោយ​មាន​ការចង្អុលបង្ហាញ​ពី ឯកឧត្តម​ឧត្តមសេនីយ៏ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ ទើប​ឈាន​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​តែម្តង ហើយ​កម្លាំង​របស់លោក​កំពង់​បន្ត​ស្រាវជ្រាវ​វែកមុខ រក​មុខសញ្ញា​ពាក់ព័ន្ឋ​ដើម្បី​ចាត់ខ្លួន​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​។​

​លោក​បន្ត​ទៀត​ថា ជនសង្ស័យ​មាន​ឈ្មោះ ស៊ី ដា​រ៉ា ភេទ ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់​នៅ​ក្រុម​ទី ០៨ ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ។ ក្នុង​ប្រតិបត្តិការណ៏​នោះ រឹបអូស​បាន​វត្ថុតាង គ្រឿងញៀន​ម្សៅ​ស មួយកញ្ចប់ ទូរស័ព្ទដៃ ចំនួន​២​គ្រឿង ម៉ូតូ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ម៉ាក​វេវ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1A – 1650 ១​គ្រឿង​និង ប្រាក់​មួយ​ចំនួន​ផង​ដែរ ។​

​បន្ទាប់ពី​ការឃាត់ខ្លួន​ជនសង្ស័យ និង វត្ថុតាង​ខាងលើ​រួចហើយ កម្លាំង​របស់​លោក​បាន​ធ្វើរ​បាយ​ការបញ្ជូន​ទៅ ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ  ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ចាត់ការ​តាម​ផ្លូវច្បាប់ ៕

 

2014_08_19nsp3 (2) 2014_08_19nsp3 2014_08_19nsp3 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!