កោះកុង ៖ នៅយប់ថ្ងៃទី ១៩ សីហា ២០១៤ វេលាម៉ោង ៣ ទាបភ្លឺ កម្លាំងប៉ូលិសស្នងការដ្ឋានខេត្តកោះកុង បានស្ទាក់ចាប់បានទូកនេសាទ មួយគ្រឿង បានឈើគ្រញូង ប្រមាណជាង មួយតោន នៅចំណុចខេត្តកោះកុង ។
ប្រភពបានឲ្យដឹងថា ឈើគ្រញូងដឹកតាមទូកនោះជារៀងរាល់យប់ តែមិនដែលឃើញខាងលោកមេព្រៃបង្ក្រាបសោះ ទើបតែពេលនេះ មានកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ចុះបង្ក្រាបតែម្តង ។
ប្រភពមួយទៀតបានឲ្យដឹងថា សមត្ថកិច្ចប្រឆាំងបទល្មើសរបស់ស្នងការដ្ឋានខេត្តកោះកុង ក៏បានបញ្ជាកំលាំងឲ្យមកចុះមកបង្ក្រាបតែម្តង ។
ក្នុងការចុះបង្ក្រាបឈើគ្រញូងនេះ គឺមានការបញ្ជាពីលោក យឹម ផេង ស្នងការរង ទទួលបន្ទុកសេដ្ឋកិច្ច ។
គួរបញ្ជាក់ផងដែរថា ឈើគ្រញូងចេញរាល់តែយប់មិនដែលឃើញខាងជំនាញបង្ក្រាបម្តងណាទេឬមួយខាងជំនាញដេកលក់អស់ហើយ ៕
អ៊ួង វឹង