តាមប្រភព ពីប្រជាពលរដ្ឋ រស់នៅជាប់របងរោងចក្រ ខេស៊ីមែន បានប្រាប់ឱ្យដឹងថា អ្នកបើក ល្បែង ជល់មាន់ មួយ កន្លែងនេះ ម្ចាស់ឈ្មោះហ៊ាតាង ជាអ្នកបើកល្បែងជល់មាន់ និង អាប៉ោងធ្វើមេកន្ទុយលេខថែមទៀតផង។
ប្រជាពលរដ្ឋបានបន្តទៀតថា ចាប់តាំងពីបើកល្បែង ជល់មាន់ និងអាប៉ោង និងកន្ទុយ លេខ មក មិនដែលឃើញ អាជ្ញាធរ និងសមត្ថកិច្ចចុះទៅបង្ក្រាបវង់ល្បែង ជល់មាន់ម្តងណាឡើយ ។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ឬមួយអាជ្ញាធរ និងសមត្ថកិច្ច ត្រូវថ្នាំសណ្តំ ម្ចាស់បើក សង្វៀន ជល់មាន់ឈ្មោះ ហ៊ាតាង នេះទៅហើយបាន ជាមិនធ្វើការ បង្ក្រាប ទោះបីរាជ រដ្ឋាភិបាលកម្ពុជាដាក់បញ្ជាផ្ទៃក្នុងថ្នាក់ស្រុក-ខេត្ត ក៏ដោយ នៅកើតល្បែង ជល់មាន់អាប៉ោង កន្តុយលេខ កំពុងរីកដុះដាលដូចផ្សិតអញ្ចឹង គួរណាស់ត្រូវតែ អាជ្ញាធរ ស្រុក-ខេត្តត្រូវតែបង្ក្រាប ឬមួយអាជ្ញាធរនិងសមត្ថកិច្ចកំពុងលុងលក់ ទៅលើម្ចាស់សង្វៀនជល់មាន់ខាងលើនេះ ទៅហើយបានជាមិនបង្ក្រាប ។
អ្នកយកព័ត៌មានយើង បានទំនាក់ទំនង ទូរស័ព្ទទៅអធិការស្រុកដងទង់ ទូច ឌន បានប្រាប់អ្នកយកព័ត៌មាន ចាំឱ្យ កូនចៅរបស់អធិការ ចុះទៅមើល កន្លែងទីតាំង ជល់មាន់ខាងលើ អ្នកយកព័ត៌មានបានចាំមើលជិត ៤ ម៉ោង មិន ឃើញប៉ូលិសចុះទៅកន្លែងជល់មាន់ ខាងលើនោះឡើយ ឬមួយប៉ូលិសខ្លាចម្ចាស់បើកសង្វៀន ជល់មាន់ខាងលើ នេះ មានអំណាចធំជាងបានមិនបង្ក្រាបសោះ ។
គួរបញ្ជាក់ផងដែរថាលោកអធិការស្រុកដងទង់ កំពុងតែដេកចាយលុយពីល្បែងស៊ីសង ក្នុងមួយខែរាប់រយ ដុល្លា បាន ជាលោក ទូច ឌនហានអោយល្បែងយ៉ាងអនាធិបតេយ្យ បែបនេះ ៕
អ៊ួង វឹង