ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​ពិធី​បើក​ការប្រកួត​កីឡា​ប្រចាំឆ្នាំ​២០១៤ របស់​អង្គការ​កុមារ​អាស៊ី​អា​ស្ពេ​កាលើ​ក​ទី​១០​នៅ​ខេត្ត​ព្រះសីហនុ​

​ពិធី​បើក​ការប្រកួត​កីឡា​ប្រចាំឆ្នាំ​២០១៤ របស់​អង្គការ​កុមារ​អាស៊ី​អា​ស្ពេ​កាលើ​ក​ទី​១០​នៅ​ខេត្ត​ព្រះសីហនុ​

កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៤ នៅ​មណ្ឌល​បូរី​កុមារកំព្រា​ខេត្ត​ព្រះសីហនុ អង្គការ​កុមារ​អាស៊ី​អា​ស្ពេ​កា ដោយ​មាន​ការគាំទ្រ​ពី​ក្រសួង​សង្គមកិច្ច​អតីតៈយុទ្ធជន​និង​យុវនិតិសម្បទា បាន​ប្រារព្ធ​បើក​ការប្រកួត​កីឡាបាល់ទាត់​ប្រចាំឆ្នាំ​២០១៤ កុមារ​អាស៊ី​លើក​ទី​១០ នៅ​ខេត្ត​ព្រះសីហនុ ។

​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ប្រកួត​កីឡាបាល់ទាត់​ក្របខ័ណ្ឌ​អង្គការ​កុមារ​អាស៊ី​អោយដឹង​ថា​កម្មវិធី​នៃ​ការចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៤​មណ្ឌល​កុមារ​ដែល​បាន​បញ្ជូន​កុមារ​ជា​កីឡាករ​មក​ចូលរួម​ការប្រកួត​នេះ​នៅ​មណ្ឌល​កុមារកំព្រា​ខេត្ត​ព្រះសីហនុ​ចំនួន​៩ ខេត្ត​ដោយ​រយៈពេល​នេះ​ចំ​ពេល​សាលា​របស់​កុមារ​កំពង់ស្ថិត​ក្នុងពេល​វិស្សមកាល​ធំ​មណ្ឌលកុមារ​មក​ចូលរួម​ការប្រកួត​មាន​មណ្ឌល​ជ័យជំនះ មណ្ឌល​ភ្នំពេញ​ថ្មី មណ្ឌល​កុមារកំព្រា​ខេត្ត​កំពង់ឆ្នាំង មណ្ឌល​កុមារកំព្រា​ខេត្ត​ពោធិសាត់ មជ្ឈមណ្ឌល​កុមារកំព្រា​ខេត្ត​មណ្ឌលគិរី មណ្ឌល​កុមារកំព្រា​ខេត្ត​ប៉ៃលិន បូរី​កុមារកំព្រា​ខេត្ត​ព្រះសីហនុ មជ្ឈមណ្ឌល​កុមារកំព្រា​ខេត្ត​កំពង់ធំ និង​មជ្ឈមណ្ឌល​កុមារកំព្រា​ខេត្ត​ព្រៃ​រែង ។

​ក្រុម​ទាំងនេះ​ចែកចេញ​ជា​ពី​ពូ​ល មាន​៤​ក្រុម ក្រុម​នីមួយៗ​មាន​កីឡាករ​ចំនួន​១០​នាក់​ដែល​មាន​អាយុ​ពី​១៦​ឆ្នាំ​ចុះ​ហើយ​កីឡាករ​សរុប​ចំនួន​៩០​នាក់ ក្របខ័ណ្ឌ​នៃ​ការប្រកួត​ក្រុម​នីមួយៗ​ត្រូវ​ប្រកួត​វិលជុំ​ក្នុង​ពូ​ល​រហូត​ចប់​គ្រប់​ក្រុម ក្នុង​ការប្រកួត​មាន​រយៈពេល​២៥​នាទី សរុប​ការប្រកួត​ទាំងអស់​មាន​រយៈពេល​២០​ប្រកួត​។

​លោក សេង សុវណ្ណ ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតៈ យុទ្ធជន​និង​យុវ​និតិ​សម្បទា​ខេត្ត​ព្រះសីហនុ លោកស្រី និម គឹម​ឡាង អគ្គនាយិកា​អង្គការ​កុមារ​អាស៊ី​អា​ស្ពេ​កា​និង​ឯកឧត្តម ហេង សំអាន អភិបាលរង​ខេត្ត​ព្រះសីហនុ​ដែល​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​នេះ​មានប្រសាសន៍​ផ្តាំផ្ងើរ​អោយ​ក្មួយៗ​ជា​កីឡាករ​ទាំងអស់​ធ្វើ​ការប្រកួត​ក្នុង​លក្ខណៈ​បច្ចេកទេស​ដោយ​យោគយល់​អនុគ្រោះ​គ្នា​ចៀសវាង​មាន​បញ្ហា​ព្រោះ​ថា​ក្មួយៗ​ទាំងអស់​សុទ្ធតែ​ជា​កុមារ​ដែល​ទទួល​បានកា​រ​ឧបត្ថម្ភ​ពី​អង្គការ​កុមារ​អាស៊ី​អា​ស្ពេ​កា​និង​ក្រសួង​សង្គមកិច្ច​ដូចគ្នា ឯកឧត្តម​អភិបាលរង​ខេត្ត​ព្រះសីហនុ ហេង សំអាន បាន​ថ្លែង​នូវ​ការអប់អ​សាទ​ចំពោះ​អង្គការ​កុមារ​អាស៊ី​អា​ស្ពេ​កា​និង​ក្រសួង​សង្គមកិច្ច​អតីតៈយុទ្ធជន​និង​យុវនិតិសម្បទា​ដែល​បាន​រៀបចំ​ការប្រ​កួត​នេះ​និង​បាន​ជូនពរ​ចំពោះ​ក្មួយ​ជា​កីឡាករ​ទាំងអស់​អោយ​ទទួល​បាន​ជ័យជំនះ​រៀងៗ​ខ្លួន ៕

 

2014_08_18f (1) 2014_08_18f (2) 2014_08_18f 2014_08_18f (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!