រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំធ្វើពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការកសាងផែនការអភិវឌ្ឍន៏ ៥ឆ្នាំ និង កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល កាលពីល្ងាចថ្ងៃទី ១៥ ខែ សីហ ឆ្នាំ ២០១៤ បន្ទាប់ពីបានដំណើរការអស់រយៈពេល ៤ថ្ងៃរួចមក នៅសាលាខេត្តព្រះសីហនុ ។
ឯកឧត្តម ហេង សំអាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គនេះ មានប្រសាសន៏ថា រយៈពេល៤ថ្ងៃ នៃវគ្គបណ្តុះបណ្តាលតំណាងមន្ទីរ អង្គភាពពាក់ព័ន្ឋ ទទួលបាននូវចំណេះដឹង និង បទពិសោធន៏ថ្មីបន្ថែមទៀត សំរាប់យកទៅធ្វើសកម្មភាពជាក់ស្តែង នៅអង្គភាពរបស់ខ្លួន ស្របពេលដែលមុខងារ និង ធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានពង្រឹង និង ពង្រីកពីមួយឆ្នាមទៅមួយឆ្នាំ ដែលរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីគ្រប់គ្រង និង ចាត់ចែងមុខងារ និង ធនធានស្របតាមលិខិតបទដ្ឋានពាក់ព័ន្ឋ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ បានផ្តល់អោយក្រុមប្រឹក្សាមានសិទ្ឋិអំណាច ទាំងខាងប្បញ្ញត្តិ និង ខាងប្រតិបត្តិ ។
ឯកឧត្តម អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៏បញ្ជាក់ថា ការបើកវគ្គបណ្តុះបណ្តាលនេះ គឺជាការយកចិត្តទុកដាក់សម្រាប់ការរៀបចំផែនការ អភិវឌ្ឍន៏ ៥ឆ្នាំ និង កម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ ក្នុងគោលបំណងធានាអោយខេត្ត មានផែនការជាយុទ្ឋសាស្ត្រច្បាស់លាស់ សំដៅសំរេចអោយបាននូវទស្សនៈវិស័យរបស់ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហេង សំអាន បានផ្តាំផ្ញើរអោយលោក លោកស្រី តំណាងមន្ទីរអង្គភាព ទាំងអស់ចូលរួមអោយបានសកម្មនៅគ្រប់សកម្មភាពការងារកសាងផែនការ និង កម្មវិធីវិនិយោគត្រូវតែយល់ដឹងអោយបាន ច្បាស់អំពីការងារធ្វើផែនការ ត្រូវផ្តល់នូវកិច្ចសហការជាមួយក្រុមការងារកសាងផែនការខេត្ត អោយបានសកម្មនូវពេលដាក់សំណើរគម្រោង ទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ទៅអនុវត្តប្រកបដោយប្រសិទ្ឋិភាពដើម្បីរួមគ្នាកសាងបាននូវផែនការអភិវឌ្ឍន៏ ៥ឆ្នាំ និង កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ក្រុមប្រឹក្សា ខេត្តប្រកបដោយគុណភាពខ្ពស់ ។/