ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on វគ្គ​បណ្តុះបណ្តាល​ច្បាប់ និង ឯកសារ​ក្បួន​និតិ​វិធី​ប្រតិបត្តិការ​​របស់​ភ្នាក់ងារ​នគរបាល​យុត្តិធម៌ នៅ​ខេត្ត​ព្រះសីហនុ​

វគ្គ​បណ្តុះបណ្តាល​ច្បាប់ និង ឯកសារ​ក្បួន​និតិ​វិធី​ប្រតិបត្តិការ​​របស់​ភ្នាក់ងារ​នគរបាល​យុត្តិធម៌ នៅ​ខេត្ត​ព្រះសីហនុ​

ក្រសួង​កិច្ចការនារី សហការ​ជាមួយ​មន្ទីរ​កិច្ចការនារី ខេត្ត​ព្រះសីហនុ បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​នៅ​ខេត្ត​ព្រះសីហនុ មាន​រយៈពេល ៤ ថ្ងៃ កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៤ ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង កិច្ចការពារ​ជន​រងគ្រោះ​ត្រង់​មាត្រា ១០ ចែងថា ក្នុង​គោលដៅ​ទប់ស្កាត់​អំពើ​ហិង្សា ក្នុង​គ្រួសារ និង ការពារ​ជន​រងគ្រោះ​ដល់​មន្ត្រី​ក្រសួង កិច្ចការនារី​បំរើ​ការងារ​លើ​វិស័យ ដែល​បញ្ញត្តិ​ដោយ​ច្បាប់​នោះ ត្រូវបាន​ទទួល​និតិ​សម្បទា​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ និង អាច​ធ្វើជា​ដើមបណ្តឹង​ជួស​មុខ​អោយ​ជនរងគ្រោះ​ស្រប​តាម​នីតិវិធី​ព្រហ្មទ័ណ្ឌ ​ជា​ធរមាន ។

​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​ប្រតិភូ​តំណាង​មន្ទីរ អ្នកចួលរួម​ចំនួន ៨​ខេត្ត ទទួល​ការបណ្តុះបណ្តាល​នេះ គឺ​ខេត្ត​ព្រះសីហនុ ខេត្ត​កំពត កែប កោះកុង តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និង ខេត្ត​កណ្តាល មាន​សិក្ខាកាម​ចំនួន ៤០​នាក់ ។​

​លោកជំទាវ ប្រាក់ ច័ន្ទ​សុខា អភិបាលរង​ខេត្ត​ព្រះសីហនុ និង លោកជំទាវ ស៊ីដេ​ហ្វីន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នេះ មានប្រសា​ស​ន៏​ថា ដើម្បី​សំរេចបាន​នៅក្នុង​ច្បាប់​ស្តីពី ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ក្នុង​គោលដៅ​ទប់ស្កាត់ អំពើហិង្សា ក្នុង​គ្រួសារ ក្រសួង​កិច្ចការនារី ទាមទារ​អោយមាន​ការប្តេជ្ញាចិត្ត និង ការខិតខំ​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ឋ​ទាំងអស់ នៅ​ថ្នាក់​ជាតិ និង ថ្នាក់ក្រោម​ជាតិ លោកជំទាវ​រដ្ឋលេខាធិកា​រ​ក្រសួង​កិច្ចការនារី មាន​ប្រសា​ស​ន៏​បញ្ជាក់ ។

​ដោយយោង​ច្បាប់ និង ប្រកាស​របស់​ក្រសួង​ភ្នាក់ងារ​នគរបាល​យុត្តិធម៌ នៃ​ក្រសួង​កិច្ចការនារី​ត្រូវបាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តី​ពី​ការពង្រឹង​សមត្ថភាព​ដើម្បី​អោយ​មន្ត្រីយល់ដឹង និង មាន​សមត្ថភាព​ក្នុង​ការបំពេញ​មុខងារ​របស់ខ្លួន ដើម្បី​អោយ​មន្ត្រី​ភ្នាក់ងារ​នគរបាល​យុត្តិធម៌ ត្រូវ​រៀន​មុខវិជ្ជា​ដល់​មួយ​ចំនួន​ដូចជា ក្រមព្រហ្មទណ្ឌ ក្រម​និតិ​វិធី​ព្រហ្មទណ្ឌ ច្បាប់​ស្តីពី ស្ថាន​ទម្ងន់​ទោស​នៃ​បទឧក្រិដ្ឋ ច្បាប់​ស្តីពី​ទប់ស្កាត់​អំពើ​ហិង្សា ក្នុង​គ្រួសារ ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ជាដើម ។

​នៅក្នុង​ប្រកាស​ស្តីពី​ ភារកិច្ច​មន្ត្រីរាជការ នៃ​ក្រសួង​កិច្ចការនារី ដែល​បាន​ទទួល​នីតិសម្បទា ជា​នគរបាល​យុត្តិធម៌ ត្រង់​ប្រការ ២ បាន​ចែង​ពី​ភារកិច្ច​របស់​នគរបាល​យុត្តិធម៌ ឬ មុខងារ​ជា​នគរបាល​យុត្តិធម៌ ការពិនិត្យ​បទល្មើស​រួមមាន ធ្វើជា​ដើមបណ្តឹង​ជួសមុខ អោយ​ជនរងគ្រោះ ធ្វើរ​បាយ​ការណ៏​នឹង​កំណត់​ហេតុ ពិនិត្យ និង តាមដាន​លើ​វិធានការ​ស្រាវជ្រាវ​បទល្មើស និង តាមដាន​នីតិវិធី​តុលាការ សាលក្រម​និង​ការផ្តន្ទាទោស ៕

2014_08_18a (4) 2014_08_18a (1) 2014_08_18a (2) 2014_08_18a (3)

2014_08_18a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!