ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on មេ​ឈ្មួញ​ជំនួញ​ឈើ​ឈ្មោះ​ភន​នាំ​បក្សពួក​មួយ​ហ្វូង​គំរាម​សំលាប់​និង​វាយកំទេច​រថយន្ត​អ្នកកាសែត អាជ្ញាធរ​បាន​ត្រឹមតែ​ឆ្លើយ​ជួយ​អន្តរា​គម​ន៏​ខ្យល់​ថា​បាទៗ​ៗ​ចាំ​នេះ​ចាំ​នោះៗ​ៗ​ៗ

មេ​ឈ្មួញ​ជំនួញ​ឈើ​ឈ្មោះ​ភន​នាំ​បក្សពួក​មួយ​ហ្វូង​គំរាម​សំលាប់​និង​វាយកំទេច​រថយន្ត​អ្នកកាសែត អាជ្ញាធរ​បាន​ត្រឹមតែ​ឆ្លើយ​ជួយ​អន្តរា​គម​ន៏​ខ្យល់​ថា​បាទៗ​ៗ​ចាំ​នេះ​ចាំ​នោះៗ​ៗ​ៗ

ខេត្ត​រតនគិរី ៖ ភ្នាក់ងារ​ឬ​បុគ្គលិក​អង្គភាព​ព័ត័មាន​កាសែត​ឯកជន​ក្នុងស្រុក​០២​រូប ត្រូវ​ក្រុម​ឈ្មួញ​រកស៊ី​ជំនួញ​ឈើ​មួយ​ហ្វូង​គំរាម​សំលាប់ និង បាន​វាយកំទេច​រថយន្ត​បណ្តាលអោយ​ខូចខាត​ខណៈ​ពួកគាត់​ត្រលប់​មក​ពី​បំពេញការងារ របស់ខ្លួន ។ ចំណែក​អាជ្ញាធរ​បាន​ត្រឹម​បញ្ជូន​ទៅ​នេះ​ទៅនោះ និង​ឆ្លើយ​មូលហេតុ​យ៉ាងនេះ​មូលហេតុ​យ៉ាងនោះ និង​ចាំ ពេលនេះ ចាំ​ពេល​នោះ ធ្វើអោយ​មាន​ការ​កក់ក្តៅ​យ៉ាងខ្លាំង​។

​អ្នកកាសែត​០២​ដែល​រង​នៅ​ការ​គំរាម​សំលាប់ និង​រថយន្ត​ត្រូវ​វាយ​កំទេច​ពី​ឈ្មួញ​ឈើ​នោះ​គឺ ០១​ឈ្មោះ​យ៉​ន ទិត បុគ្គលិក​កាសែត ខេ​ម​បូឌា​បុ​ស្តិ៏ និង វាល​ឥន្ទ្រី​យ៏ ប្រចាំ​ខេត្ត​រតនគិរី  ។ ០២ ឈ្មោះ​ភួង ផុន បុគ្គលិក​កាសែត ភ្នំពេញ​ដេលី និង​ជ័យជំនះ​ថ្ងៃ ៧ មករា ប្រចាំ​ខេត្ត​រតនគិរី​។​

​ហេតុ​ការណ៏​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៤ លើ​បណ្តោយ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​១​ខ្សែ ស្ថិត​ត្រង់​ចំនុច​ព្រៃ​ស្ងាត់​ឃ្លាត​ចំងាយ​៣០០​មែត្រ​ទៅ​៤០០​មែត្រ  ពីបុ​ស្តិ៏ន​គ​បាលឃុំ​យ៉ា​ទុង ក្នុងផុមិ​តេន ខុំ​យ៉ា​ទុង ស្រុក​អូរយាដាវ ខេត្ត​រតន​កិ​រី​។​

​ជនរងគ្រោះ​ខាងលើ​បាន​លើកឡើង​ថា កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី ថ្ងៃទី​១៥​ខែ​សីហា ឆ្នាំ​២០១៤​ពួកគាត់​ទាំង​២​នាក់​បាន​បើករថយន្ត​ចេញពី​ក្រុង​បាន​លុង​ឆ្លងកាត់​ភូមិ​តេន​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​គោលដៅ​ព្រៃ​គម​ន៏​ភូមិ​សំ ដើម្បី ផ្តិត​យក​រូបភាព​ជុំវិញ​មាន​សេចក្តី​រាយ​ការ​មកថាៈ មាន​ឈ្មួញ​មាន​អំណាច​កាប់​ព្រៃ​វាទី​យក​ដី​ធ្វើជា​កម្មសិទ្ធិ ។​

​ខណៈ​ដែល​ពួកគាត់​ធ្វើដំណើរ​ជិត​ដល់​គោលដៅ ក៏​បាន​ប្រទះឃើញ​មាន​រថយន្ត​គោយន្ត​ឆ្នៃ​ចំនួន​០១​គ្រឿង​ដឹក​ឈើ​ពេញ​នៅក្នុង​រថយន្ត នៅ​ពីមុខ​រថយន្ត​របស់​ខ្លួន ក្នុង​ទិសដៅ​ស្របគ្នា​ក៏​យក​កា​មេ​រា​ថត​រថយន្ត​ដឹកឈើ​នោះ​ខណៈ​ម្ចាស់​រថយន្ត​ដឹកឈើ​ឈ្មោះ ភន បាន​និយាយ​មក​កាន់​ពួក​គាត់​ថាៈ​គាត់​ដឹក​ឈើ​ធ្វើ​ផ្ទះ​។​

​ពួកគាត់​លើកឡើង​ទៀតថាៈ​ក្រោយពី​ម្ចាស់​រថយន្ត​ដឹកឈើ​ប្រាប់​ថា​ដឹកឈើ​យក​ទៅ​ធ្វើ ផ្ទះ ពួកគាត់​បាន​ប្រាប់​វិញ ថា​បាទ​! បើ​បងប្អូន​យើង​ដឹកឈើ​ទាំងនេះ​យក​ទៅ​ធ្វើ​លំនៅឋាន​នោះ សូម​អញ្ជើញ​ទៅ​ចុះ​ពួក​ខ្ញុំ​មិន​មាន​ថា​អ្វី​ទេ តែ​ពួក​ខ្ញុំ​ថត​មេញ​នេះ​ស្មាន​តែ​ពួក​ឈ្មួញ​ធ្វើ​ជំនួញ​ឈើប្រណិត​នោះ​ទេ​តើ​?​បើ​អញ្ចឹង ពួក​ខ្ញុំ​សូម​ធ្វើ​ដំណើរ​ទៅមុខ​ទៀត​ហើយ​។
​តែ​ពេល​ដែល​លោក​យ៉​ន ទិត និង​លោក​ភួង​ផុន​បើករថយន្ត​វិល​ត្រលប់មក ក្រុង​បាន​លុង​វិញ តាមផ្លូវ​ដដែល​នោះ មក​ដល់​នៅ​ចំងាយ​ប្រមាណ​ពី​៣០០​មែត្រ ទៅ​៤០០​មែត្រ ដែល​ស្ថានភាព​ផ្លូវ​ចុះ​ចំណោត និង​មាន​លក្ខណៈ​កណ្តាល​ព្រៃ​ស្ងាត់​ថែមទៀត​នោះ ស្រាប់តែ​ឃើញ ឈ្មោះ ភន និង​មនុស្ស​ជិត​២០​នាក់​ទៀត​ប្រដាប់​ដោយ កាំបិត ពូថៅ ដាវ​សាំ​ម៉ូ​រ៉ៃ ចបកាប់ នាំគ្នា​ដាក់​ឈើ​ទទឹងផ្លូវ ហើយ​ស្ទុះ​មក​វាយ​បំបែក កញ្ចក់​រថយន្ត​បណ្តាលអោយ​ខូចខាត​យ៉ាងដំណំ និង​បាន​គំរាម​សំលាប់​ទៀតផង​។​

​អ្នក​នៅ​ក្នុង​ហេតុការណ៍​និយាយថាៈ​ពួកគាត់​បាន​ត្រឹមតែ​សួរថា​តើ​បងប្អួន​ខឹង​នឺង​ពួក​ខ្ញុំ​ហើយ​មក​វាយ​កំទេច​រថ​យន្ត យ៉ាង​នេះ​ព្រោះតែ​អ្វី​? មើល​យើង​សូម​និយាយ​គ្នា​អោយ​ដឹង​ហេតុផល​សិន​មើល​?​។ ស្រាប់តែ​ភ្លាមនោះ ឈ្មោះ​ភន មេក្លោង​ដើមហេតុ ដែល​ជា​ម្ចាស់​រថយន្ត​ដឹកឈើ​និយាយថាៈ​បើ​អាឯង​និយាយ​សុំ​លុយ​អញ​នោះ​អញ​មិន​ខឹង​ទេ តែ​អាឯង​ថត​ហើយ​មិន​សុំ​លុយ​អញ​អញ្ចឹង ទើប​អញ​ខឹង​!​។​ទើម​ភ្លាមៗ​នោះ​ឈ្មោះ ភន បាន​បញ្ជា​អោយ​បក្សពួក​មក​យក​កា​មេ​រា​របស់​អ្នកកាសែត លុប​រូប​ចោល និង​ទាញ​កាំ​មេ​រាបំ​រ៉ុង​កំទេច​ចោល​ថែមទៀត​។​

​អ្នកកាសែត​បន្តថា នៅ​បន្ទាប់ពី​មាន​ហេតុ​ការ​នោះ​ពួកគាត់​បាន​បន្តដំណើរ​ទាំង​រថយន្ត​រង់នៅ​ការខូ​ច​ខាត​យ៉ាងដំណំ​នោះ ក៏​បាន​ទួរសព្ទ័​ប្តឹង​ទៅ​លោក ម៉ា វិចិត្រ អភិបាល ស្រុក​អូរយាដាវ ក៏​ត្រូវ​លោក​បង្គាប់​អោយ​កាសែត​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កង​រាជ​អាវុធ​ស្រុក​អូរយាដាវ ភ្លាម​នោះ​ពួក​អ្នកកាសែត ក៏​បាន​ស​សេរ​ពាក្យបណ្តឹង ដាក់​ជូន​មន្ត្រី​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​រួចរាល់​ពេល​នោះ​ផង​ដែរ​។​

​នៅ​បន្តាប់មក លោក សុខ មីន មេ​បញ្ជា​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរយាដាវ បាន​បញ្ជាក់​តាម​ទូរ​ស​ព្ទ័​ថាៈ​ពាក្យ​បណ្តឹងគឺ កំលាំង​លោក​បាន​ទទួល​ហើយ តែ​នៅ​ពេល​នេះ​ពុំ​មាន​កំលាំង​ចុះ​ធ្វើ​ទេ ពី​ព្រោះ​កំលាំង​ជាច្រើន​បាន​ទៅ​រៀន​នៅ​ភ្នំពេញ​អស់ហើយ ចាំ​មួយអាទិត្យ​ទៀត​សិន ចាំ​ខ្ញុំ​ធ្វើ​ការអង្កេត​ចាត់ការ​រឿង​នេះ​អោយ​។​

​អ្នកកាសែត​បាន​ទួរសព្ទ័​ទៅ​លោក​ម៉ា​វិចិ​ត្រ អភិបាលស្រុក​អូរយាដាវ​ជា​ថ្មី​ម្តង​ទៀត​តែ​លោក​ម៉ា​វិចិត្រ​បាន​និយាយថាៈ​រឿងរ៉ាវ​ជាក់ស្ដែង​កើតឡើង មាន​គេ​ទៅប្តឹង​ហើយ បែរ​ជា​ឆ្លើយថាៈ​មិន​មាន​កំលាំងធ្វើការ​អញ្ចឹ​ង​ម៉េច​ហ្នឹង​កើត ។ តែ​យ៉ាងណា​លោក​ម៉ា​វិចិត្រ​បាន​ប្រាប់ថា សូម​អោយ​អ្នកកាសែត​ជំរាប់​ទៅ​លោក​ព្រះរាជ​អ​ជ្ញា​ទៅ​! ។

​អ្នកកាសែត​លើកឡើងថា ពេញ​មួយ​ថ្ងៃ ក្នុង​ថ្ងៃ​ដែល​កើតមាន​អំពើ​អសន្តិសុខ ករណី​ប៉ុនប៉ង​សំលាប់​និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ អ្នកដទៃ​ដោយ​ចេតនា បាន​កើតមាន​ចំពោះ​អ្នកកាសែត នៅ​ចំនុច​កើតហេតុ​ខាងលើ​គឺ​អ្នក​សារ​ពត៏មាន ទាំងពីរ រូប​និង​២​អង្ក​ភាព ដែល​មាន​ឈ្មោះ​ខាងលើ បាន​ត្រឹម​តែ​ទទួលបាន​យុត្តិធម៏ ពី​សំណាក់​អស់លោក​បំរើ​ជាតិ បំរើ​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ស្រុក​អូរយាដាវ​ទាំង​ក្តី​ឈឺ​ផ្សារក្នុង​ចិត្ត តែប៉ុណ្ណោះ​។

​អ្នកកាសែត​រងគ្រោះ​នោះ​បាន​បញ្ជាក់ថា ដើម្បី​សិទ្ធិ សិរី​ភាព និង​សេចក្តីថ្លៃថ្នូរ​ទាមទា​អោយ​ខ្លួនឯង ក៏​ដូច​ជា​ការ​ចង់ឃើញ​ពី​សន្តិសុខ ប្រកបដោយ​តម្លាភាព​មាន​សេចក្តី សុខ និង​សុវត្ថិភាព​ដល់​ពលរដ្ឋ​គ្រប់រូប​ទូទៅ​នៅក្នុង​ដំបន់​កើតហេតុ​ខាងលើ​ដែល​កំពុងតែ​ហាក់​មាន​ភាពអនាធិបតេយ្យ ដែល​តែងតែ​មាន​ការលិចលឺ​កន្លងមកថាៈ​មាន​ក្មេង ទំនើ​ង បង្ករ​ការកាប់ចាក់ តាម​វាយបំផ្លាញ និង ការ​បង្គ្រោះ​ថ្នាក់ដ​ល់​រូប​កាយ ពលរដ្ឋ ជា​អ្នកធ្វើដំណើរ​ឆ្លងកាត់ ជា​ពន្តបន្ទាប់​ពុំ​រំសាយ​នោះ តើ​អជ្ញាធរ័​គ្រប់​ស្ថាបន័​ដែល​កំពុង​តែ​ដឹកនាំ​ដោយ​លោក ម៉ា វិចិត្រ ជា​ប្រធាន​គណៈកម្មការ ឯកភាព​ថ្នាក់​ស្រុក​នោះ​ដែល​គេ​ស្គាល់​លោក​ម៉ា វិ​ចិ្ត​ថាៈ អតីត​ជា អធិការ​ឈ​ជើង​នៅ​ទីនោះ​ជា​ច្រើន​អាណត្តិ​នោះ​មាន​កំលាំង​រិទ្ធី អាច​កំចាត់​វិបត្តិ​សង្គម​ទាំងនេះ​បាន​ជូន​ដល់​ពលរដ្ឋ ក៏​ដូច​សង្គមជាតិ​ឬ​មួយ​យ៉ាងណា​ដែរ​? ។​

​អ្នកកាសែត​រងគ្រោះ​បញ្ជាក់បន្ថែម​ថា ក្រោយពី​មាន​ភាព​មិន​ទំនង​អោយ​មាន​ការជឿជាក់​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ ថ្នាក់​មូលដ្ឋាន​ស្រុក នៅ​ក្នាង​ដំបន់​កើតហេតុ​នោះ ឥឡូវ ពួក គាត់​បាន​គ្រោង​នឹង​រៀបចំ​សំណុំរឿង ដាក់​បញ្ជូន​ទៅ​សាលា​ងំ​បូ​ង​ខេត្ត ដើម្បី​សុំ​អោយ​ស្ថាបន័​តុលាកា​រជួយ​ចាត់ការ​បន្ត​ហើយ ៕

2014_08_15_vainakkaset

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!