ខេត្ដព្រះសីហនុ ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងព្រែកទឹកសាបមួយចំនួន រស់នៅក្នុងភូមិទឹកសាបឃុំរាមស្រុកព្រៃនប់ខេត្ដព្រះសីហនុបានរាយការណ៍មកក្រុមអ្នកសារព័ត៌មានថាមានក្រុមហ៊ុនបូមខ្សាច់មួយ ទៅសំងំលួចធ្វើសកម្មភាពបូមខ្សាច់ក្នុងព្រែកទឹកសាប
។
ទាក់ទិននឹងករណីនេះ លោក ប្រាក់ វិសាល ប្រធានមន្ទីររ៉ែនិងថាមពលខេត្ដព្រះសីហនុមិនអាចទំនាក់ទំនងបានទេ ។
ទោះជាយ៉ាងនេះក្ដីប្រជាពលរដ្ឋនៅម្ដុំជិតនោះបានស្នើសុំឱ្យថ្នាក់ដឹកនាំមន្ទីររ៉ែនិងថាមពលខេត្ដព្រះសីហនុអញ្ជើញចុះទៅមើលទីតាំងបូមខ្សាច់នោះផង ពីព្រោះវានៅមិនឆ្ងាយពីស្ពានទឹកសាបប៉ុន្មានទេ ៕