ស្ត្រីម្នាក់ត្រូវបានម៉ូតូបុក បណ្តាលឱ្យរងរបួសធ្ងន់ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧ៈ០០នាទីយប់ ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៤ នៅលើកំណត់ផ្លូវជាតិលេខ ៣៣ ស្ថិតនៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើតស្រុក កំពង់ត្រាច ខេត្តកំពត ស្ត្រីរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះ ង៉ែត ម៉ៅ ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុពួកគេបានឃើញម៉ូតូមួយគ្រឿង បើកមកពីទិសខាង ជើងទៅត្បូងយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូនោះបានបុកស្ត្រីម្នាក់នេះដែលកំពុងតែ ដើរឆ្លងថ្នល់ បណ្តាលឱ្យរងរបួសធ្ងន់បាក់ជើងខាងឆ្វេង ។
ប្រភពបន្តទៀតថា ម៉ូតូដែលស្ត្រីរងគ្រោះម៉ាកវេវ ពណ៌ក្រហម បើកបរដោយឈ្មោះ ស៊ីម ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិស្វាយផ្អែម ឃុំបឹងសិលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
គួរបញ្ជាក់ផងដែរថា ស្ត្រីរងគ្រោះ និងម្ចាស់ម៉ូតូត្រូវបានក្រុមគ្រួសារដឹកជញ្ជូនទៅប្រទេសវៀតណាម ដើម្បីយកទៅ ព្យាបាល និងសង្គ្រោះបន្ទាន់ តែឥឡូវនេះមិនទាន់ថា យ៉ាងណានោះទេ ? ៕