ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ល្បែង​កន្ទុយលេខ​នៅក្នុង​ស្រុក​សំពៅ​លូន​កំពុងតែ​រីក​រាលដាល​យ៉ាងខ្លាំង

ល្បែង​កន្ទុយលេខ​នៅក្នុង​ស្រុក​សំពៅ​លូន​កំពុងតែ​រីក​រាលដាល​យ៉ាងខ្លាំង

បាត់ដំបង ៖ សព្វថ្ងៃ​នៅ​ក្នុងស្រុក​សំពៅ​លូន​ល្បែង​កន្ទុយលេខ កំពុងតែ​រាលដាល​យ៉ាង​ខ្លាំង​បំផុត​ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​បណ្តោយ​អោយ​ល្បែង​កន្ទុយលេខ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ពេញ​ស្រុក​សំពៅ​លូន​។

​បើ​តាម​សំដី​របស់​មេ​ឆ្នោត​ដុះ​ស្លែ​ឈ្មោះ​ធា​បាន​និយាយថា សព្វថ្ងៃ​លោក​អធិការ ពេជ្រ​សា​រ៉ែ​ន ក៏​បានដឹង​ដែរ​ថា ល្បែង​កន្ទុយលេខ​នេះ បាន​រីក​រាលដាល​ពេញ​ស្រុក​សំពៅ​លូន​នោះ តែ​លោក​មិន​បង្ក្រាប​ឡើយ ព្រោះ​អី​លោក​អធិការ ពេជ្រ សា​រ៉ែ​ន ត្រូវបាន​ក្រុម​ល្បែង​កន្ទុយលេខ​នេះ​បង់លុយ​អោយ​ប្រចាំ​ខែ​ជា​រៀងរាល់ខែ ធ្វើអោយ​លោក​អធិការ​មើល​ល្បែង​កន្ទុយលេខ​នេះ​មិន​ឃើញ​ឡើយ ដូច្នេះ​ហើយ​លោក ធា ក៏​បាន​បង់លុយ​អោយ​លោក ពេជ្រ សា​រ៉ែ​ន ដែល​ទើប​លោក ធា មេ​កន្ទុយលេខ​មួយ​នេះ​មាន​ភាព​អំនួត​ក្អេងក្អាង ដោយ​គ្មាន​ខ្លាច​អ្នកណា​ឡើយ សូម្បី​តែ​ភ្នាក់ងារ​សមត្ថកិច្ច​ក៏​គាត់​មិន​ខ្លាច​ឡើយ សូម្បី​តែ​ភ្នាក់ងារ​សារព័ត៌មាន​សុំ​សម្ភាស ក៏​គាត់​បាន​មក​ថា ថត​អី​ក៏​ថត​ទៅ ពីព្រោះ​គេ​បាន​បង់លុយ​ប្រចាំ​ខែ​អោយ​លោក ពេជ្រ សា​រ៉ែ​ន និង​សមត្ថកិច្ច​គ្រប់​កន្លែង​រួច​អស់ហើយ ។ ហើយ​សព្វថ្ងៃ​កូនដៃ​របស់គេ​រាប់រយ​នាក់ គឺ​ពេញ​ស្រុក​សំពៅ​លូន​តែម្តង ដែល​បាន​ដើរ​លក់​អោយ​មេ​ឆ្នោត​ដុះ​ស្លែ​ឈ្មោះ ធា នៅក្នុង​ស្រុក​សំពៅ​លូន ។

​បើ​តាម​សំដី​របស់​ប្រជាជន​ដែល​ជៀ​សនឹង​ល្បែង​កន្ទុយលេខ​បាន​ប្រាប់​យើង​ថា សព្វថ្ងៃ​នេះ​នៅក្នុង​ស្រុក​សំពៅ​លូន​គឺ​ល្បែង​កន្ទុយលេខ​នេះ កើនឡើង​យ៉ាង​លឿន ដោយ​គ្មាន​អ្នក​ណា​មើលឃើញ​ឡើយ ឃើញ​តែ​អ្នក​យក​លុយ​ដាក់​ខែ​ទៅវិញ​។

​តែ​បើ​តាម​សេចក្តីប្រកាស​របស់​ស្នងការ​ខេត្ត​បាត់ដំបង​បានប្រកាសថា នឹង​លុបបំបាត់​ល្បែងស៊ីសង​គ្រប់​ទីកន្លែង​អោយ​រស់​ក្នុង​ខេត្ត​បាត់ដំបង​ដើម្បី​ការពារ​សុ​វត្តិភាព​ភូមិ​ឃុំ​និង​ការពារ​ផលប្រយោជន៍​ជាតិ និង​ប្រជា​ល​រដ្ឋ ។ តែ​ចំឡែក​អី​នៅ​ស្រុក​សំពៅ​លូន​វិញ គេ​ឃើញ​គ្មាន​ការកែ​ទំរង់​អ្វី​សោះ​សូម្បី​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជាពិសេស ល្បែង​កន្ទុយលេខ​តែម្តង ដែល​គេ​មិន​បាន​មើលឃើញ និង​បង្ក្រាប​វា​ឡើយ​ទុក្ខ​អោយ​ល្បែង​កន្ទុយលេខ​នេះ​រីក​ដូច​ផ្សិត​អញ្ចឹង​ទៅវិញ បើ​អញ្ចឹង​លោក​អធិការ ពេជ្រ សា​រ៉ែ​ន មិន​គោរព​បញ្ជា​របស់​លោក​ស្នងកា​រ​ខេត្តបាត់ដំបង​ឡើយ បើ​អញ្ចឹង ហើយ​លោក​អធិការ ពេជ្រ សា​រ៉ែ​ន ល្ម​ប​ចាប់ផ្តើម​បង្ក្រាប​ល្បែង​កន្ទុយលេខ នៅក្នុង​ស្រុក​សំពៅ​លូន ដូច​មេ​ឆ្នោត​ដុះ​ស្លែ​ឈ្មោះ ធា សាង​ស្នាដៃ​ឡើងវិញ កុំអោយ​លោកស្នងការ​កោះហៅ​ទៅ​ដុះក្អែល​នោះ ៕
​បាត់ដំបង​ចាំ​ស្នេហ៍​

 

2014_08_12 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!