បន្ទាយមានជ័យៈ កាលពីរសៀលថ្ងៃទី១១ខែសីហាឆ្នាំ២០១៤មានកិច្ចពិភាក្សាស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបាននៅក្នុងឆមាសទី១និងបន្តលើកទិសដៅនៅឆមាសទី២ក្នុងឆ្នាំ២០១៤នេះ។ពិធីនេះបានប្រារព្ធឡើងក្រោយអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួម ពីស្នងការរង នគរបាលប្រធានការិយាល័យនិងមន្ត្រីនគរបាលជាច្រើននាក់ផ្សេងទៀត។
នៅក្នុងកិច្ចពិក្សានេះដែរ ស្នងការនគរបាលខេត្តបន្ទាយមានជ័យអាត់ ខែម បានលើកឡើងអំពីលទ្ធផលការងារដែលកម្លាំងនគរបាលតាមបណ្តាស្រុកក៏ដូចជាតាមការិយាល័យជំនាញបានធ្វើនាពេលកន្លងទៅប្រកបដោយប្រសិទ្ធភាពនិងទទួលបានលទ្ធផលល្អប្រសើរ ក្នុងរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ ជួនប្រជាពលរដ្ឋនៅទូទាំងខេត្តបន្ទាយមានជ័យ ។
ជាមួយគ្នានេះ លោកឧត្តមេសនីយ៍ បានជំរុញ និងណែនាំបន្ត ដល់មន្ត្រីនគរបាលទាំងអស់ ត្រូវខិតខំកាន់តែខ្លាំងឡើង ដើម្បីជួយប្រជាពលរដ្ឋនៅតាមភូមិឃុំ ជាពិសេសនោះគឺបន្តបើកវេទិការសាធារណៈស្តីគោលនយោបាយភូមិឃុំមានសុវត្ថិភាពស្តាប់យោបល់ប្រជាពលរដ្ឋនៅ តាមភូមិឃុំ សុំឲ្យពួកគាត់មានការ សហការ ចូលរួមជាមួយនគរបាលដើម្បីទប់ស្កាត់បទល្មើសក៏ដូចជាបញ្ហាផ្សេងៗទៀត។
លោកឧត្តមសេនីយស្នងការក៏បន្តលើកឡើងអំពីសកម្មភាពរបស់មន្ត្រីនគរបាលនៅទូទាំងខេត្តនាពេលកន្លងទៅដូចជាការជួយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋចុះជួយច្រូតស្រូវដកស្មៅការងារពន្លត់អគ្គិភ័យក៏ដូចជាការងារសង្គមផ្សេងទៀតដែលកម្លាំងនគរបាលខេត្តបន្ទាយមានជ័យសម្រេចបានក្នុងរយៈពេលឆមាសទី១និងបន្តខិតខំការងារនេះ កាន់តែខ្លាំងឡើង សម្រាប់ឆមាសទី២ ដើម្បីប្រជាពលរដ្ឋកាន់តែ មានទំនុកចិត្តកាន់តែខ្លាំងឡើង ៕
អ៊ួង វឹង