ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on សិប្បកម្ម​ប្រហិត​ត្រី​សមុទ្រ​ដែល​មន្ទីរ​ជំនាញ​ចុះ​បិទ ឥឡូវ​បើក​វិញ​ហើយ​បើទោះបីជា​ពុំទាន់​មាន​លទ្ឋផល​ពី​ក្រសួង​ជំនាញ​ក៏​ដោយ​

សិប្បកម្ម​ប្រហិត​ត្រី​សមុទ្រ​ដែល​មន្ទីរ​ជំនាញ​ចុះ​បិទ ឥឡូវ​បើក​វិញ​ហើយ​បើទោះបីជា​ពុំទាន់​មាន​លទ្ឋផល​ពី​ក្រសួង​ជំនាញ​ក៏​ដោយ​

ខេត្ត​ព្រះសីហនុ ៖ ទីតាំង​សិប្បកម្ម​ប្រហិត​ត្រី​សមុទ្រ​មួយ​កន្លែង​នៅ​តំបន់​ទំនប់រលក​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ (​ផែ​លេខ​៦៤)​របស់​អ្នកស្រី​ជា​ផលា្ល ដែល​សម្បូរ​ខ្នងបង្អែក​ផង​នោះ ក្នុង​ពេល​ថ្មីៗ​នេះ​ពលរដ្ឋ​នៅ​ទីនោះ​បាន​រាយការណ៍​ថា មាន​ភាព​មិន​ប្រក្រតី​លើ​ផ្នែក​អនាមយ័ និង​មាន​ដាក់​ម្ស៉ៅ​ថ្នាំ​អ្វី​ម្យ៉ាង​ដែល​ធ្វើឲ្យ​សាច់ត្រី​នៅ​ស្រស់​រហូត​និង​មិន​ហើម​ស្អុយ​ទៀតផង​នោះ ត្រូវបាន​ផ្អាក​តែ​មួយ​ដង្ហើម​តូច​ប៉ុណ្ណោះ​ស្រាប់តែ​បើក​ដំណើរការ​ជា​ធម្មតា​វិញ បើទោះបីជា​ពុំទាន់​មាន​លទ្ឋផល​ពី​ក្រសួង​ពាក់ព័ន្ឋ និង មន្ទី​ជំនាញ​យ៉ាងណាក៏ដោយ​។

​ពលរដ្ឋ​នៅ​ទីនោះ​បាន​ខ្សិប​ប្រាប់​ថា ការផលិត​សាច់​ប្រហិត​របស់​អ្នកស្រី​ជា​ផល្លា​នេះ​ពិតជា​យ៉ាប់​ទៅហើយ សព្វ​ថ្ងៃ​គាត់​ទិញ​យក​ត្រី​ណា​ដែល​មាន​តម្លៃថោក​បំផុត យក​មក​ឲ្យ​កម្មក​រដើរ​ជាន់ឈ្លី​ពីលើ​និង​ដង​ទឹកសមុទ្រ​ស្អុយ​ក្រោម​ផែ​មក​លាង​សំអាត ហើយ​ចាត់ការ​តែម្តង ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ស​ង្ស​យ័​បំផុត​នោះ​គឺ​ត្រង់​កម្មករ​យក​ត្រី​ទៅ​កិន​ចេញ​ជា​សាច់​ប្រហិត​ដោយ​មាន​លាយ​ម្ស៉ៅ​អ្វី​ម្យ៉ាង​ដែល​ធ្វើឲ្យ​សាច់ត្រី​នៅ​ស្រស់​មិនស្អុយ​មិន​ហើម​ទៀតផង​។​ប្រភព​ដ៏​ដែល​បាន​បន្តថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​គេ​បាន​ឃើញ​មន្ត្រី​ឧស្សាហកម្ម​ចុះ​មក​ឃាត់​តែ​ផ្អាក​បានតែ​២​ថ្ងៃ​ស្រាប់តែ​សិប្បកម្ម​នេះ​បើរ​តំណើរការ​ជា​ធម្មតា​វិញ ឯ​ត្រី​ចំរុះ​គ្រប់​ប្រភេទ​បាន​ដឹក​ចូល​ទាំង​តោនៗ​មិន​ឈប់​ឈរ​រហូត​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៨ កន្លងទៅនេះ​។​

​ពាក់​ពន្ធ័​និង​ករណី​មិន​ប្រក្រតី​ខាងលើនេះ លោក ហេង ពន្លក តំណាង​ម្ចាស់​សិប្បកម្ម​បាន​អះអាងថា ទីតាំង​របស់​លោក​ពុំ​បាន​ធ្វើ​អ្វី​ដូច​ការចោទប្រកាន់​នោះ​ទេ កន្លង​មក​ខាង​ក្រសួង​ឧស្សាហកម្ម​ក៏​ធ្លាប់​ចុះ​មក​ពិនិត្យ​ម្តង​ជា​ពីរ​ដង​ដែរ​ហើយ​នៅ​ពេល​ថ្មីៗ​នេះ​ខាង​មន្ទី​ឧស្សាហកម្ម​បាន​ចុះ​ធ្វើ​ការផ្អាក​សិប្បកម្ម​របស់លោក តែ​ដោយ​ត្រី​នៅ​សល់​ទើប​លោក​ធ្វើ​បង្ហើយ​អោយ​អស់​រួច​ទើប​ផ្អាក​រងចាំ​លទ្ឋផល​ដែល​ខាង​មន្តីរ​ឧស្សាហកម្ម យក​សាច់​ត្រី​របស់​លោក​ទៅ​និត្យនៅ​ក្រសួង​។​

​លោក ព្រំ ដូលីន ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា​ចំពោះ​ទីតាំង​ធ្វើ​ប្រហិត​ត្រី​មួយ​កន្លែង​នេះ លោក​ធ្លាប់បាន​បញ្ជូន​មន្ត្រី​របស់​លោក​ទៅ​ធ្វើការ​ពិនិត្យ​ម្តង​ហើយ​កាលពី​ថ្ងៃ​ទី​០៦​តែ​ដោយ​កាល​នោះ​ខាង​សិប្បកម្ម​ពុំ​មាន​តំណើរការ ទើប​ពុំ​មាន​ការត្រួត្យពិនិត្យ​ហើយ​បើ​ថ្ងៃ​នេះ​ខាង​សិប្បកម្ម​ដំណើរការ​លោក​នឹង​អោយ​មន្ត្រី​របស់​លោក​ចុះទៅ​ពិនិត្យ​ម្តងទៀត​ដើម្បី​យក​សាច់​ត្រី​មក​ពិសោធ​ន៏​ថា​តើ​មាន​សារធាតុ​ធ្វើអោយ​ប៉ះ​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ពិត​មែនរឺ​យ៉ាងណា ហើយ​ប្រសិនបើ​រក​ឃើញ​ថា​មាន​ផលប៉ះពាល់​ពិតមែន​នោះ​លោក​នឹង​បញ្ឈប់​សិប្បកម្ម​នោះ​ភ្លាម មិន​អនុញ្ញាត​អោយ​ដំណើរការ​ទៀត​នោះ​ទេ​។​

​ដោយឡែក លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទី​ឧស្សាហកម្ម និង សិប្បកម្ម​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ទីតាំង​កិន​សាច់​ត្រី​ធ្វើជា​ប្រហិត​នេះ​លោក​ធ្លាប់​បាន​ចេញ​លិខិត​អោយ​បញ្ឈប់​រងចាំ​លទ្ឋផល​ពី​ក្រសួង​តែ​ដោយសារត្រី​នៅ​សល់​លោក​បាន​អនុញ្ញាត្តិ​អោយ​ធ្វើ​បង្ហើយ​សាច់ត្រី តែ​បើ​ខាង​ភាគី​សិប្បកម្ម​នៅតែ​បន្ត​សកម្មភាព​លើស​អំពី​អ្វី​ដែល​បានស្នើរ​ស៊ុំ​លោក​ដាច់ខាត​មិន​អនុញ្ញាតិ្ត​អោយ​សិប្បកម្ម​មួយនេះ​តំណើរការ​ដាច់ខាត​៕
​ដោយ ភ្នំព្រឹក​

 

2014_08_06c (2) 2014_08_06c (1) 2014_08_06c

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!