ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on បុរស​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​

បុរស​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​

ខេត្ត​រតនគិរី ៖ មាន​ការភ្នាក់ផ្អើល មាន​មនុស្ស​ជាច្រើន​ចោមរោម​មើល ខណៈ​បានឃើញ​ស្ត្រី​អាជីវករ​និង កូនៗ​ស្រេក​ឆ្លេឆ្លា ទ្រ​ហូរ​យំ ពេល​ឈើ​ញ​បុរស​ជា​ប្តី និង​ជា​ឳ​ពុក ប្រកាច់​រក កល​នឹង​ស្លាប់​នៅ​បន្ទាប់​ពី  ត្រូវ​ខ្សែភ្លើង​ឆក់ ពេល​រើ​របស់របរ​នៅ​កន្លែង​លក់ដូរ ទុកដា​ក់បំ​រ៉ុង​ដឹកជញ្ជូន​ទៅ​ផ្ទះ​នោះ​។

​អ្នកឃើញ​ហេតុ​ការ​បាន​និយាយ​ថាៈ​ហេតុការណ៏ ខាងលើ បាន​កើតឡើង​កាលពី​ម៉ោង​៧​និង​២០ នាទី យប់​ថ្ងៃ​ទី​៥​ខែ សីហា​ឆ្នាំ​២០១៤​នៅ​ម្តុំ ផ្សារ​ញែ មុខ​ផ្សារ​ក្រុង បាន​លុង ស្ថិតក្នុង​ភូមិ ជយ័ជំនះ សង្កាត់ ឡា​បាន​សៀក ក្រុង បាន​លុង រតនគិរី​។​ហើយ បុរស ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​រក កល​នឹង​ស្លាប់​គឺ   បាន​ស្លាប់​ពេល​បញ្ជូន​ដល់​ប​ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត មានឈ្មោះ ហេង សំណាង អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។

​អ្នកឃើញ​ហេតុ​បានបញ្ជាក់​ថាៈ​មុន​ស្លាប់​ជនរងគ្រោះ​សារ​ខ្សែភ្លើង ដោយ​មិន​បាន​បិត​ចរន្ត​អគ្គីសនីយ៏​នោះ​ទេ​ខណៈ​ដៃ​របស់​គាត់​កាន់​ប៉ះ​ចំ​មុខដំណ ខ្សែភ្លើង ក៏​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ដៃ រួច ដួល​បោក​ក្បាល​ទៅ​នឹង​ដី ក៏​ខ្សែភ្លើង​នៅ​មិន​ទាន់​របូត​ចេញពី​ខ្លួន​ជន​រងគ្រោះ​ទៀត​។​លុះ​ក្រោយមក​ត្រូវ​ប្រព័ន្ធ​ជនរងគ្រោះ​យក​កាបូបដៃ​ទៅ​វាយ​ផ្តាច់​ខ្សែភ្លើង​ពី​ជនរងគ្រោះ ទែប​ខ្សែភ្លើង​របូត​ចេញ​។​បន្ទាប់​មក​អ្នកឃើញ​ហេតុ​ការណ៏ នាំគ្នា​ជួយ​សែង​ជនរងគ្រោះ​យក​ទៅ​កប់​ដីខ្សាច់​នៅក្បែ​នោះ​ដើម្បី​ជួយ​សង្រោះ​។

បន្ទាប់​មក​រថយន្ត​សាមុយ​ពេទ្យ បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត តែ​ជា​អកុសល ជន រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ​។

​ក្រោយពី​កើតហេតុៈ​គេ​ឃើញ​មាន​សមត្ថកិច្ច នគ​បាល​សង្កាត់ ឡា​បាន​សៀក​ចុះទៅពិនិត្យ​ជុំវិញ កន្លែងកើតហេតុ និង​ពិនិត្យ​ទៅលើ​សាកសព​ហើយ បានបញ្ជាក់​ថា សាកសព ពិតជា​ត្រូវ​ស្លាប់​ដោយសារ ខ្សែភ្លើង​ឆក់​ពិតប្រាកដ​មែន រួច​ក៏​ប្រគល់​ទៅអោយ​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

2014_08_08nsp2 2014_08_08nsp2 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!