ខេត្តព្រះសីហនុ ៖ កាស៊ីណូយីហោ កោះមាស ក្រុងព្រះសីហនុបាននឹងកំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៏ជាតិ និង អន្តរជាតិ ថាកាស៊ីណូមួយនេះកំពុងយកចំណីផ្លូវសាធារណះធ្វើជាសួនច្បារនិងចំណតរថយន្តរបស់ការស៊ីណូ លើសពីនេះទៀតកំពុងជាន់ឈ្លីវប្បធម៍ខ្មែរយ៉ាងធ្ងន់ធ្ងរ ។
ភ្ញៀវទេសចរណ៏មកពីភ្នំពេញបានសំដែងទស្សនៈថា រូបគាត់ពុំយល់អំពីអ្វីដែលការស៊ីណូកោះមាសកំពុងធ្វើនោះទេ ព្រោះនៅតាមវិថីនា នា ក្នុងតំបន់ទេសចរណ៏មាត់សមុទ្រគេបានអនុវត្តន៏តាមគោលការណ៏របស់អាជ្ញាធរមូលដ្ឋានដោយរក្សាចំណីផ្លូវសាធារណះសំរាប់អ្នកទេសចរដើរកំសាន្តផ្ទុយទៅវិញបែរជាកាស៊ីណូមួយនេះយកចំណីផ្លូវបំរើផលប្រយោជន៏បុគ្គលខ្លួនឯងតែម្នាក់ប៉ុណ្ណោះហើយអ្វីដែលវាមានភាពធ្ងន់ធ្ងរជាងនេះទៀតគឺកាស៊ីណូមួយនេះកំពុងតែជាន់ឈ្លីវប្បធម៍ខ្មែរ ដោយបានយករូប អប្សរា ដែលជាអត្តសញ្ញាណខ្មែរ ជាអទិទេពដែលពលរដ្ឋខ្មែរគោរព ទៅដាក់តាំងនៅកន្លែងលេងល្បែងស៊ីសង នៅក្រោមសន្លឹកបៀរទៅវិញ។ប្រភពដដែលបានបន្តថា ជុំវិញការមិនគោរពច្បាប់ហើយឈានដល់ការជាន់ឈ្លីវប្បធម៍នោះមានប្រភពមួយចំនួនបង្ហើបថាដោយសារតែកាស៊ីណូមួយនេះមានខ្នងជាមន្ត្រីជាន់ខ្ពស់នៃទីស្តីការគណះរដ្ឋមន្ត្រី។
ជុំវិញបញ្ហានេះដែរលោក ជិន សារិន អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់អះអាងថា ចំពោះការរំលោភច្បាប់របស់កាស៊ីមួយនេះពិតជាបានកើតមាន ហើយនៅថ្ងៃខាងមុខនេះលោកបង្កើតកណះកម្មាការចុះធ្វើការត្រួតពិនិត្យនិង ស្រាវជ្រាវអោយបានច្បាស់នូវបាតុភាពមួយចំនួនកន្លងមកដែលថាអាងអ្នកធំនេះ អាងអ្នកធំនោះជាខ្នងបង្អែក ប៉ុន្តែបើតាមទស្សនៈរបស់លោក គ្មានមន្ត្រីជាន់ខ្ពស់ឯណាមកការពារអំពើល្មើសច្បាប់នោះទេ ហើយចាប់ពីពេលនេះទៅលោកនឹងលប់បំបាត់វប្បធម៍ខាងខ្នងនេះកុំអោយកើតមាននៅលើទឹកដីក្រុងព្រះសីហនុ ព្រោះនេះជាទង្វើមួយដ៏អាក្រក់ដោយសារតែភាគច្រើនមន្ត្រីជាន់ខ្ពស់ដែលគេយកឈ្មោះមកប្រើនោះពុំបានដឹងខ្លួនបន្តិចសោះ។
លោក ដេតណូ ប្រធានមន្ទីវប្បធម៍ខេត្តព្រះសីហនុក៏បានអះអាងដែរថា ទង្វើរបស់កាស៊ីណូកោះមាសនេះ គឺជាទង្វើមួយខុសច្បាប់ទាំងស្រុង ហើយកំពុងតែជាន់ឈ្លីវប្បធម៍យ៉ាងធ្ងន់ធ្ងរ លោកមិនអាចបណ្តោយអោយបុគ្គលមួយចំនួនតូចមកបំផ្លាញវប្បធម៏នោះទេ លោកនឹងបញ្ជាមន្ត្រីក្រោមឪវាទលោកចុះទៅធ្វើការណែនាំអោយរុះរើចេញ ព្រោះរូបអប្សរ៉ាជាអត្តសញ្ញាណនារីខ្មែរ ជាអទិទេពដែលប្រជាពលរដ្ឋគោរព មិនអាចដាក់តាំងនៅក្រោមសន្លឹកបៀរបែបនេះបានទេ ៕
ដោយ ភ្នំព្រឹក