វាជារឿងពិតដែលមិនអាចប្រកែកបានបន្ទាប់ពីមានការ សិក្សាស្រាវជ្រាវមួយបានរកឃើញថា សិចពិតជាអាចជួយឲ្យមនុស្សឆ្លាតវៃជាងមុន ។
តាមរយៈការពិសោធន៍ទៅ លើសត្វកណ្ដុរ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានអះអាងដូចគ្នាថា សកម្មភាពផ្លូវភេទរបស់សត្វកណ្ដុរបានធ្វើឲ្យប្រសើរឡើងដល់ សមត្ថភាពខួរក្បាល និងជួយបង្កើនការផលិតនៃកោសិកាខួរក្បាលថ្មីនៅក្នុងអង្គចងចាំ Hippocampus ជាកន្លែងមួយដែលការចងចាំរយៈពេលវែងត្រូវបានបង្កើតឡើង។
ការស្រាវជ្រាវខាងលើបន្ថែមថា សម្ព័ន្ធផ្លូវភេទមានអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់បង្កើន សមត្ថភាពផលិតកោសិកាខួរក្បាលរបស់មនុស្សពេញវ័យនៅក្នុងអង្គចងចាំ Hippocampus ដែលមុខងារទទួលស្គាល់អង្គចងចាំរបស់មនុស្សប្រឆាំងទៅនឹងសម្ពាធ ស្ត្រេសរ៉ាំរ៉ៃ ខណៈដែលក្រុមអ្នកស្រាវជ្រាវកូរ៉េខាងត្បូងបានរកឃើញដូចគ្នានេះដែរ៕