ខេត្តតាកែវ ៖ លោក ទន់ ប៊ុនឈាង ប៉ូលិសសេដ្ឋកិច្ចប្រចាំខេត្តតាកែវ កំពុងប្រើកូនចៅឱ្យប្រមូលលុយពីក្រុមឈ្មួញ រកស៊ីដឹកទំនិញចេញពីប្រទេសវៀតណាម តាមរបៀបពុករលួយ ។ ប្រភពមួយបានឱ្យដឹងថា លោក ប៉ុន ប៊ុនឈាង បានប្រើកូនចៅម្នាក់ឈ្មោះ ប៊ុត ទើបតែផ្លាស់មកពីខេត្តព្រះសីហនុ ឱ្យដើរប្រមូលលុយពីពួកឈ្មួញក្នុងមួយខែ មិនក្រោមពីមួយម៉ឺនដុល្លារទេ ដែលយកមកចែកគ្នាធ្វើមានរៀងៗខ្លួន ។
ក្រុមឈ្មួញមួយចំនួនបាននាំគ្នាខ្សឹបដាក់ត្រចៀកអ្នកកាសែតថា មិនគួរលោក ប៉ុន ប៊ុនឈាង សង្កត់.ក ពួកគាត់យ៉ាងនេះ ក្រុមឈ្មួញបានបន្តទៀតថា ទំនិញគ្រប់បែបយ៉ាងដែលពួកគាត់ដឹកចេញពីប្រទេសវៀតណាម គាត់បានបង់ពន្ធជូនរដ្ឋមួយចំនួនហើយមួយចំនួនទៀត សម្រាប់បង់ឱ្យលោក ប៉ុន ប៊ុនឈាន ប៉ូលិសសេដ្ឋកិច្ចក្រសួង ប្រចាំនៅខេត្តតាកែវ ។
សារព័ត៌មានយើងពុំអាចសុំការបំភ្លឺពី ប៉ុន ប៊ុនឈាង បានទេ ដោយសារអ្នកកាសែតមិនស្គាល់លេខទូរស័ព្ទ របស់គាត់ ។ ចំណែកលោក ប៊ុន កូនចៅលោក ប៉ុន ប៉ុនឈាង ទើបតែផ្លាស់មកពីខេត្តព្រះសីហនុថ្មីៗនេះ ពូកែខាង ទារលុយពីក្រុមឈ្មួញ បើទារលុយមិនគំរាមថា ចាប់ប្រគល់ឱ្យទៅលោកគយចាត់ការតាមច្បាប់ ពេលនោះឈ្មួញខ្លាច គេចាប់ទំនិញក៏បង់ឱ្យតាមតម្រូវការតែម្តង ។
ប្រាក់ដែលលោក ប៉ុន ប៊ុនឈាង ប្រមូលពីក្រុមឈ្មួញក្នុងមួយរាប់សិបម៉ឺនដុល្លារនេះមិនដឹងលោក ប៉ុន ប៊ុនឈាង យកទៅណា ? ឬមួយយកទៅចែកគ្នាតាមលេខរៀងដែលអាចទទួលយកបាន ។
គួរបញ្ជាក់ផងដែរថា ប៉ូលិសសេដ្ឋកិច្ចមកប្រចាំការនៅខេត្តតាកែវ កំពុងតែប្រព្រឹត្តអំពើពុករលួយតាម របៀបជិះសេះលែងដៃហើយ ៕
ដោយ ៖ អ៊ួង វ៉ឹង