ឈ្មួញរកជំនួញឈើប្រើ មធ្យោបាយដឹកជញ្ជូនដោយ ម៉ូតូ និងរថយន្តតូចធំ មានរថយន្តកាំម៉ារី តូយូតា ធុនត្រា ជា ដើម គឺបាននាំគ្នាដឹកជញ្ជូនតាម បណ្តោយផ្លូវជតិលេខ ៧៨ ពី ក្រុងបានលុងទៅលក់ក្នុងប្រទេសវៀតណាម តាមផ្លូវច្រក ល្បៀងលេខ១៩ និង ផ្លូវទៅ ភ្នំក្រហម ក្រោមក្រសែភ្នែក សមត្ថកិច្ចជាច្រើន និងពិសេស នគបាលច្រកទ្វារ។
ប្រភពពីប្រជាពលរដ្ឋរស់ នៅតាមបណ្តោយផ្លូវជាតិលេខ ៧៨បាននិយាយថាជារៀងរាល់ យប់ពួគឈ្មួញបានធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណិត ដោយ ម៉ូតូនិងរថយន្តស្ទើគ្រប់ប្រភេទ ដែលក្នុងមួយយប់ៗលន់លឺ សន្ធឹកវ៉រៗ តាំងពីប្រលប់រហូត សឹងទាល់ភ្លឺមិនដែលលួសថ្ងៃ ណាឡើយ ទោះបីមានសមត្ថ កិច្ចប្រៀបបានបណ្តាក់គ្នាដូច ខ្យង តាំងពីក្រុងបានលុងដល់ ច្រកទ្វារ នោះក៏ដោយចុះ !។
ប្រជាពលរដ្ឋបន្តថាពួគគាត់ មានចំងល់ថា នៅរាល់ថ្ងៃនេះ បើពួគគាត់មើលមិនច្រឡំទេ នៅតាបណ្តោយផ្លូវជាតិលេខ ៧៨ គិតចាប់ពីក្រុងបានលុងរហូតមកទាល់ផ្លូវច្រកល្បៀង លេខ១៩និងផ្លូវច្រកភ្នំក្រហម ឃើញថា មានកំលាំងសម្ថកិច្ច ដូចជា នគបាល បេអឹម យោធា និងកំលាំងជំនាញរដ្ឋបាព្រៃឈើ ជាដើម តែហាក់ពុំឃើញមាន ការទប់ស្កាត់នៅជំនួញឈើ របស់ពួគឈ្មួញនោះទេ រឺមួយ សមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ ពន្ធ័ទាំងនោះទទួលបានលាភ សក្ការពីពួកឈ្មួញទាំងអស់លួច ប្រព្រឹត្តអំពើពុករលួយ ហើយ ឃុបឃិតបិតបាំងនិងជួយសំរួល ដល់ពួកឈ្មួញទាំងនោះទេដឹង?។
លោក វង្ស សុខសិរី នាយ ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ នេះដោយសំដីរដិប រដុបតាមទួរស័ព្ទថា នៅពេល នេះលោកមិនបានដឹងដែរ ពី ព្រោះមួយរយៈនេះជាប់រវល់ នៅប្រទេសវៀតណាមដូចនេះ ចាំលោកសួរទៅកូនចៅសិន!។
លោក នូវ ដារ៉ា នាយការិ យាល័យនគបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចខេត្តបានប្រាប់ឱ្យ ដឹងថា នៅរាល់ថ្ងៃនេះពុំមាន អ្នករកស៊ីជំនួញឈើ ឯណានោះ ទេ តែកាលពីពេលមុនមាន មែន ។ លោក នូវ ដារ៉ា បាន បញ្ជាក់ថារឿងនេះចាំឱ្យលោក ឈាង សុភ័ក្ត្រ ទៅជួបនិយាយ ជាមួយ ។
ដោយឡែក លោក ឡុង រុក្ខា នាយនគបាលច្រកទ្វារ អន្តរជាតិអូរយាដាវនៅព្រឹកថ្ងៃ ទី០៥ ខែសីហា ឆ្នាំ២០១៤ នេះពុំអាចសុំការពន្យល់នៅ ជុំវិញពត័មានលើកឡើងខាង លើបានទេដោយទូរសព្ទ័ចូលតែ គ្មានអ្នកលើកទទួលនោះខណៈ មានប្រភពពីឈ្មួញខ្លះខ្សឹប ប្រាប់ថា កំលាំងសមត្ថកិច្ចនគរ បាលច្រកទ្វារមាននៅគ្រប់ច្រក ល្បៀងទាំងអស់តែគ្រាន់តែ ឈ្មួញបង់ប្រាក់ឱ្យជាការស្រេ។
ហ្នឹង ! តែគ្រាន់តែឈ្មួញ យកប្រាក់ទៅឱ្យជាការស្រេច ៕
ដោយ ទិត