នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរីមានច្រករបៀង បីបានកំពុងចរាចរណ៍ឈើចេញ ទៅប្រទេសវៀតណាមជារៀង រាល់ថ្ងៃដោយសារតែមានការ ឃុបឃិតគ្នារវាងមន្ត្រីជំនាញ និងសមត្ថកិច្ចនានាជាមួយ ឈ្មួញរកស៊ីដឹកឈើប្រណីត ចេញពីតំបន់ហាមឃាត់និងឈើ នៅក្នុងដែនឧទ្យាននានារបស់ រាជរដ្ឋាភិបាល ។
សេចក្តីរាយការណ៍ពីស្រុក កែវសីម៉ាបានឱ្យដឹងកាលពី ពេលថ្មីៗនេះថាឈើប្រណីតធ្វើ ចរាចរណ៍ជារៀងរាល់ថ្ងៃ មិន ថាពេលយប់ ឬពេលថ្ងៃនោះទេ ឈើប្រណីតទាំងអស់នោះត្រូវ បានដឹកជញ្ជូនចេញតាមច្រក របៀងបីកន្លែងនៅក្នុងស្រុក កែវសីម៉ា ច្រករបៀងទាំងបីនោះមានឈ្មោះច្រកងាំដី, ច្រក បាវ៉េ និងច្រកបាឡាង ។ ឈើ ប្រណីតដែលដឹកចេញពីកម្ពុជា ទៅប្រទេសវៀតណាមបាន ដោយសារតែក្រុមឈ្មួញទាំង អស់នោះបានត្រូវរ៉ូវជាមួយ សមត្ថកិច្ចប្រចាំការនៅតាម ច្រកទ្វារទាំងបីនោះ ។
សេចក្តីរាយការណ៍ដដែល បានបន្តឱ្យដឹងទៀតថា អធិរាជ ដែលឈរជើងនៅប៉ុស្តិ៍ហើយជា អ្នកគ្រប់គ្រងប៉ុស្តិ៍អន្តរជាតិទាំង បីនោះជាប៉ូលិសការពារព្រំដែន ឈ្មោះ ប៊ូ សំអុល ដែលទើប នឹងទទួលបានតំណែងថ្មីធ្វើជា អធិរាជប្រចាំនៅច្រករបៀង ទាំងបីនេះ ។ លោក ប៊ូ សំអុល បានបើកដៃឱ្យរថយន្តដឹកឈើ ប្រណីតប្រភេទឡង់គ្រីស័រ កាមរីគូថស្វិត រថយន្តលុចស៊ីស ដឹកចូលទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃ ។
ប្រភពដដែលបានឱ្យដឹង ទៀតថា ឈើប្រណីតដែលដឹក ឈើតាមរថយន្តទំនើបៗក្នុង មួយថ្ងៃចាប់ពី ២០ ទៅ ៣៥ ឡាន ក្នុងមួយថ្ងៃ រីឯលោក ប៊ូ សំអុល ក៏ទទួលបានកម្រៃយ៉ាង ច្រើនជារៀងរាល់ដែរ ហើយ ក្នុងមួយរថយន្តត្រូវបង់ប្រាក់ ជូនលោក ប៊ូ សំអុល ចាប់ពី ១០០ ទៅ ៥០០ដុល្លារអាមេរិក តាមប្រភេទឈើប្រណីតតិច ឬ ច្រើន ។
ដូច្នេះលោក ប៊ូ សំអុល ជា អធិរាជប្រចាំច្រកទ្វារទាំងបី នេះ ហើយក៏ជាអ្នកសកម្មខាង ប្រមូលប្រាក់ពីបទល្មើសព្រៃ ឈើដែលដឹកជញ្ជូនទៅប្រទេស វៀតណាមផងដែរ ៕