ទោះបីជារាជរដ្ឋាភិបាល បង្កើតឱ្យមានគោលនយោភូមិឃុំ សង្កាត់មានសុវត្ថិភាពយ៉ាង ណាក៏ដោយក៏គោលនយោបាយ នេះមិនត្រូវបានអាជ្ញាធរមូល ដ្ឋានអនុវត្តតាមដោយបណ្តែត បណ្តោយឱ្យមានល្បែងស៊ីសង គ្រប់ប្រភេទកើតមានឡើងនៅ ក្នុងមូលដ្ឋានរបស់ខ្លួនជាថ្នូរទៅ នឹងប្រាក់ដាក់ខែពីម្ចាស់បនល្បែង ទាំងអស់នោះ ។
ប្រភពពីប្រជាពលរដ្ឋរស់ នៅជិតខាងភោជនីយ៍ដ្ឋានហេភី ណេស បានឱ្យដឹងកាលពីពេល ថ្មីៗនេះថានៅក្នុងភោជនីយ៍ ដ្ឋាន ហេភីណេស (ហាផយនសេស) មានល្បែងហ្គេមគ្រប់ប្រភេទ ទាំងអស់ហើយក៏មានអ្នកញៀន ល្បែងស៊ីសងចូលទៅផឹកស៊ីរួច លេហហ្គេមនៅទីនោះដែរ ។
អ្នកញៀនល្បែងដែលចូល ទៅលេងនៅក្នុងភោជនីយ៍ដ្ឋាន ហេភីណេសនេះ មានគ្រប់វ័យ ទាំងអស់លើកលែងតែកុមារតែ ប៉ុណ្ណោះដែលមិនអនុញ្ញាតឱ្យ ចូលទៅលេង ។
ប្រភពដដែលបានបន្តឱ្យ ដឹងទៀតថា ភោជនីយ៍ដ្ឋាន ហេភីណេសនេះ មានទីតាំង ស្ថិតនៅផ្ទះលេខ ១៦១ ផ្លូវ លេខ ៦៣ (ផ្លូវត្រសក់ផ្អែម) សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលហៅថា ហេភីណេស ី និង មានមួយទីតាំងទៀត ស្ថិតនៅ ផ្ទះលេខ ៩៨ ផ្លូវលេខ ១៥៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទីតាំងបង្កើត ឱ្យមានល្បែងហ្គេមគ្រប់ប្រភេទ ហេភីណេសទាំងពីរនេះ មាន អ្នកញៀនល្បែងចូលទៅលេង ជារៀងរាល់ថ្ងៃពេញទាំងអស់ នៅក្នុងបនល្បែងខុសច្បាប់ទាំង ពីរកន្លែងនោះ ។
ប្រភពពីលោកប្រធានប៉ុស្តិ៍ នគរបាលរដ្ឋបាលបានឱ្យដឹងថា លោកទទួលស្គាល់ថាមានភោជ នីយ៍ដ្ឋានទាំងពីរនោះ មែនតែ លោកពុំបានដឹងថាមានលេង ហ្គេមនោះទេ ។ លោក ដួង ចិត្ត ប្រធាននគរបាលប៉ុស្តិ៍រដ្ឋបាល ចតុមុខបាន បន្តប្រសាសន៍ថា “ខ្ញុំមិនដែលស្គាល់ពួកអាអស់ ហ្នឹង” ។
លោក ដួង ចិត្ត បញ្ចោញ ប្រតិកម្មទៅលើឈ្មោះ ហៀង ជា ម្ចាស់ភោជនីយ៍ដ្ឋាន ហេភី ណេស ដែលបានអះអាងថាការ បើកបនល្បែងនេះបានអាស្រ័យ ដោយឈ្មោះ ហៀង នេះបាន បង់ប្រាក់ខែថ្លៃការពារទៅឱ្យ លោក ដួង ចិត្ត មេប៉ុស្តិ៍នគរ បាលរដ្ឋបាលនិងសមត្ថកិច្ចនានា ព្រមទាំងអាជ្ញាធរដែនដី ចាប់ពី ថ្នាក់ក្រោមរហូតទៅដល់ថ្នាក់ លើទើបអាចដំណើរការបាន រហូតមកដល់សព្វថ្ងៃនេះបាន ។
ដោយឡែក លោកអភិបាលខណ្ឌដូនពេញដែលទើប នឹងឡើងកាន់អំណាចទំនងជា បានដឹងរឿងនេះដែរឬធ្វើមិន ដឹងទើបលោកសំងំស្ងៀមយ៉ាង ត្រជាក់ចិត្តបែបនេះ ៕