ខេត្តព្រះសីហនុ ៖ ជនបរទេសម្នាក់បានបាត់បង់ជីវិតនៅតាមផ្លូវបន្ទាប់ពីមានអាការៈមិនស្រួលក្នុងខ្លួន ហើយត្រូវបានមិត្តស្រីដឹកតាមរថយន្តច្នៃមកកាន់មន្ទីពេទ្យ ដើម្បីជួយសង្គ្រោះនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០២សីហាឆ្នាំ២០១៤ ។
យោងតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់អោយដឹងថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤វេលាម៉ោង១៥និង៣០ មានករណីជនបរទេសស្លាប់ម្នាក់ឈ្មោះ DACH HARALD ភេទប្រុសអាយុ៤៣ឆ្នាំ ជនជាតិអូទ្រីស កាន់លិខិតឆ្លងដែនលេខ P3562952 ផុតកំណត់ថ្ងៃទី១៦ខែ០៦ឆ្នាំ២០១៩បានចូលមកកម្ពុជាតាមច្រកភ្នំពេញ
ហើយបានចូលស្នាក់នៅបឹងការឡូ som is beach bar otres2 ដែលមានទៅទីតាំងស្ថិតក្នុងភូមិ៦(អូត្រេះចាស់) សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៤ រហូតមកដល់ថ្ងៃទី០២ខែសីហារឆ្នាំ២០១៤ វេលាម៉ោង១៤និង០០នាទី ជនរងគ្រោះខាងលើក៏មានអាការៈមិនប្រក្រតី សន្លប់ធំ ពេលនោះមិត្តស្រីជា ជនបរទេសដូចគ្នាក៏បានបញ្ជូនតាមរថយន្តច្នៃ(តុតុ)មកពេទ្យចាក់អង្រែ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ប៉ុន្តែជនរងគ្រោះបានផុតដង្ហើមទៅហើយ ប៉ុន្តែក្រុមគ្រូពេទ្យនៅតែព្យាយាមដាក់អ៊ុកស៊ីសែន ឆក់បេះបេះដូងមានចលនា តែនៅមិនអាចជួយសង្គ្រោះបានដ៏ដែល ទើបរថយន្តរបស់មន្ទីពេទ្យបញ្ជូនសាកសពមកកាន់មន្ទីពេទ្យបង្អែកចំការចេក តែត្រូវខាងមន្ទីពេទ្យមិនទទួលព្រោះជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ បន្ទាប់សាកសពត្រូវបញ្ជូនបន្តមកកាន់វត្តឥណញ្ញាណហៅវត្តក្រោម ដើម្បីរងចាំក្រុមការងារបច្ចេកទេសពិនិត្យអំពីមូលហេតុនៃការស្លាប់នេះអោយបានច្បាស់លាស់ ។
យោងតាមប្រភពដ៏ដែលបានបញ្ជាក់ថា យោងតាមការសន្និដ្ឋាន ជំហានតំបូងជនរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូង ។
បច្ចុប្បន្នសាកសពត្រូវបានតំកល់រក្សាទុកនៅវត្តឥណញ្ញាណហៅវត្តក្រោម រងចាំការសម្រេចចិត្តពីសមត្ថកិច្ចជំនាញ និងតំណាងស្ថានទូតចាត់ចែងបន្ត ៕
ភ្នំព្រឹក