ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ឈ្មោះ​ធី​ឈ្មួញ​ឈើ​ដុះ​ស្លែ​នៅ​ស្រុក​អូរ​ជុំ និង​វ៉ើន​សៃ​

ឈ្មោះ​ធី​ឈ្មួញ​ឈើ​ដុះ​ស្លែ​នៅ​ស្រុក​អូរ​ជុំ និង​វ៉ើន​សៃ​

ខេត្ត​រតនគិរី ៖ មាន​រថយន្ត​ច្នៃ​ចំនួន​១​គ្រឿង​របស់​ឈ្មួញ​ឈើ​ឈ្មោះ ធី នៅ​ស្រុក​អូរ​ជុំ តែងតែ​ត្រូវបាន​គេ​ប្រទះឃើញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ចេញពី​ព្រៃ​ សហគមន៍ ឃុំ​កាឡៃ​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ​យ៉ាង​អនាធិបតេយ្យ​ពុំ​ដែល​ឃើញ​មាន​ ការបង្ក្រាប​និង​ទប់ស្កាត់​ពី​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល ព្រៃឈើ​នោះ​ទេ ខណៈ​មាន​សេក្តីរាយការណ៍ថា មេ​ឈ្មួញ​ឈ្មោះ​ធី​បាន​ចំណាយ​ប្រាក់​បង់​ទៅឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ រួចរាល់​ហើយ​នោះ​។​

​មន្ត្រី​សហគមន៍​ភូមិ​កាឡៃ​បាន​លើកឡើង​ថា ខាង​ពួកលោក​តែងតែ​ធ្វើ​សេចក្តីរាយការណ៍ និង​ចុះ​ទប់ស្កាត់​ជា​មួយ​ប្រជា​ការពារ​ភូមិ​នា​ពេល​កន្លងមក​នោះ តែ​ឈ្មួញ​ឈើ​ឈ្មោះ​ធី​ហាក់​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ទោះបី​រាល់ពេល​បទល្មើស​ឈើប្រណិត​របស់​ឈ្មួញ​ម្នាក់​នេះ​បាន​ធ្វើ​សកម្មភាព​ ទាំង​កណ្តាល​ថ្ងៃ​ចែស​ចេញពី​ព្រៃ​សហគមន៍ និង​ឆ្លងកាត់​ព្រៃ​សហគមន៍ ហើយ​ត្រូវបាន​ពួកគាត់​ធ្វើ​សេចក្តីរាយការណ៍​ទៅ​ថ្នាក់លើ​យ៉ាងណាក្តី ក៏​ពុំ​ឃើញ​អាជ្ញាធរ​ថ្នាកលើ​និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ណា​ម្នាក់​ ធ្វើ​ការចុះ​បង្ក្រាប​នោះឡើយ​។​

​មន្ត្រី​សហគមន៍​ដដែល​បាន​បន្ត​ថា​ ខណៈ​ការធ្វើ​ជំនួញ​ឈើប្រណិត​របស់​ឈ្មួញ​ឈ្មោះ​ធី មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​ធ្វើ​ការបង្ក្រាប ទន្ទឹម​នោះ​មេ​ឈ្មួញ​ឈ្មោះ​ធី​បាន​ក្អើត​ខ្ទម​សំដែង​សំដី​ផ្គេ​ន​ដល់​ ពួកគាត់​មន្ត្រី​សហគមន៍​ថា តើ​ឲ្យ​សមត្ថកិច្ច​ណា​ម្នាក់​មក​ចាប់​ជំនួញ​ឈើ​របស់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​បាន​ចំណាយ​បង់​ឲ្យ​គ្រប់​គ្នា​អស់​ហើយ​នោះ​។​

​ ជាមួយគ្នានេះ មន្ត្រី​ភូមិ​២ ម្នាក់​បាន​ប្រាប់ថា មេ​ឈ្មួញ​ឈើ​ឈ្មោះ​ធី​នេះ​គឺ​បាន​ដាក់ពង្រាយ​កម្លាំង និង​គូកន​របស់គេ​ប្រដាប់​ដោយ​ម៉ាស៊ីនរ​ណា​យន្ត អារ​ផ្គួល​រលំ​ឈើ ស្ថិតក្នុង​ចំណុច​អូរ​តាង ក្នុងភូមិ​វ៉ង​ដែង​ភូមិ​កោះ​ពាក្យ  រួច​ហើយ​ដឹកជញ្ជូន​ដោយ​គោយន្ត​កែច្នៃ​១​គ្រឿង​របស់​ពួកគេ​ឆ្លងកាត់​ព្រៃ​ សហគមន៍ ឃុំ​កាឡៃ ឆ្ពោះ​បន្តទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ​បន្តទៀត​នៅក្នុង​ស្រុក​អូរ​ជុំ​ដែល​មាន​ សមត្ថកិច្ច​មួយ​ចំនួន​ជា​ខ្នងបង្អែក​ជា​អ្នក​ជួយ​សំរួល​ដល់​ការ​ជំនួញ​ឈើ​ របស់​ពួកគេ​ទៀត​ផង​។​

​ជុំវិញ​រឿងនេះ​មេ​ឈ្មួញ​ឈ្មោះ​ធី មាន​ទីលំនៅ​ក្នុង​ស្រុក​អូរ​ជុំ អ្នក​យក​ពត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បានទេ ខណៈ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​លើក​ទទួល​នោះ​។​

​យ៉ាងណា​នៅ​ព្រឹក​ ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៤ នេះ​លោក គាំ សីហា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ វ៉ើន​សៃ និង​តា​វែង ពុំ​អាច​ពន្យល់​ជុំវិញ​ពត៌មាន​ខាងលើ​បានទេ ខណៈ​លោក​បាន​ឆ្លើយ​ថា​លោក​កំពុង​ឡើង​មក​រៀន​នៅ​ភ្នំពេញ បើ​ចង់ដឹង​សួរ​ទៅ​លោក​ផាន់ ភឺន នាយរង​ខណ្ឌ​ទៅ​ព្រោះ​លោក​ទទួល​ភារកិច្ច​នៅ​ទីនោះ តែ​លោក​ផាន់ ភឺន អ្នក​យក​ពត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​ដែរ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ ​ទំនាក់ទំនង ៕

 

2014_07_30dpn2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!