ខេត្តព្រះសីហនុ ៖ កំលាំងសមត្ថកិច្ចប៉ូលីសជំនាញនៃស្នងការដ្ឋានខេត្តព្រះសីហនុសហការជាមួយ សមត្ថកិច្ចប៉ូលីស ប៉ុស្តិ៍រដ្ឋបាល លសង្កាត់លេខ ១បានចុះទៅធ្វើការឆែកឆេរលំនៅដា្ឋន មួយកន្លែងដែលគេសង្ស័យថា ជាទីតាំងលាក់ទុកម៉ូតូ ដែលក្រុមជនល្មើសធ្វើសកម្មភាព លូច.ប្លន់.កាច់កម៉ូតូ.ពីរជនរងគ្រោះកន្លងមក ។ ជាលទ្ធផលសមត្ថកិច្ចប៉ូលីស បានរកឃើញ និងធ្វើការដក់ហូត បានម៉ូតូគ្រប់ម៉ាកចំនូន ៧ គ្រឿងនិងធ្វើការឃាត់ខ្លូនជនសង្ស័យ បានចំនូន ៥ នាក់ផងដែរ ។ ករណីខាងលើនេះ ប្រព្រឹត្ដឡើងនៅយប់ ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៤ នៅក្នុងសង្កាត់លេខ ១ ក្រុង-ខេត្ដព្រះសីហនុ ។
ប៉ូលីសសង្កាត់លេខ១បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលត្រូវឃាត់ខ្លួនទី ១-ឈ្មោះ ជិន សុធី ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុក កំណើតនៅសង្កាត់ផ្សារកណ្ដាល ខណ្ឌ ដូនពេញ និងទីលំនៅបច្ចុប្បន្នផ្ទះជួល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ទី២-ឈ្មោះ រ័ត្ន រស្មី ហៅអាយួន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្រុម៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ទាំងពីរនាក់ខាងលើជាជនដៃដល់ទី៣-ឈ្មោះ ម៉េក វិជ័យ ភេទប្រុស អាយុ ២៥ឆ្នាំ ជាកម្មករសំណង់និងទី៤-ឈ្មោះម៉េ សុពេញ ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មកររោង ចក្រមានទីលំនៅតំបន់កើតហេតុ ជនទាំងពីរជាអ្នកទទួលផលចោរកម្ម ទី៥ឈ្មោះ ហង ប៉ែន ភេទប្រុស អាយុ៤៣ឆ្នាំ ជាកម្មករសំណង់មានទីលំ នៅក្រុម៨ ភូមិ១ សង្កាត់លេខ១ ក្រុង ព្រះសីហនុជាអ្នកផ្ដល់ទីកន្លែងលាក់ម៉ូតូនិងដកហូត បានម៉ូតូ៧គ្រឿង ក្នុងនោះមានម៉ូតូម៉ាក ហុងដាអ៊ែប្លេដ២គ្រឿង ស៊ុយហ្ស៊ុយគី ស្ដេបមួយគ្រឿង យ៉ាម៉ាហាមីអូមួយ គ្រឿង ស៊ុយហ្ស៊ុយគីស្មាស់មួយគ្រឿង វ៉េវចិនមួយគ្រឿងនិងដែកសម្រាប់កាច់ សោកម៉ូតូអក្សរអិលមួយ និងរាងអក្សរ អ៊ីមួយទួណឺវីសមួយ ផ្លែទួណឺវីស២ តែមសម្រាប់បិទម៉ូតូអ៊ែប្លេដមួយឈុត។
ជនសង្ស័យទាំង៥នាក់ក្រោយពីរបញ្ចប់ការសាកសូររូចរាល់ត្រូវបានកសាងសុំណុំរឿងរួមនឹងម៉ូតូទាំង៧គ្រឿងបញ្ជូនទៅសាលាដំបូងខេត្ដព្រះសីហនុចាត់ការតាមផ្លូវច្បាប់។
គូររំលិកផងដែរថាឯកឧត្តមឈិនសុខុនអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍សង្កត់ធ្ងន់ៗនៅក្នុងសាលប្រជុំសាលាខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៤ដោយលោកបានស្នើរយ៉ាងទទូចដល់កំលាំងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ក៏ដូចជាមន្ទីរអង្គភាពជុំវិញខេត្តត្រូវពង្រឹងឡើងវិញអោយបានល្អលើផ្នែកសន្តិសុខព្រោះមួយរយះចុងក្រោយនេះខេត្តព្រះសីហនុកំពុងរងនៅស្ថានការណ៏មួយដ៏អាក្រក់ពីសំណាក់ក្រុមជនល្មើសហើយប្រសិនបើយើងទាំងអស់គ្នានៅតែព្រងើយកន្តើយទៀតនោះស្ថានការណ៏សន្តិសុខពិតជាមានភាពវឹកវរជាងនេះហើយនៅពេលខាងមុខយើងចង់ស្តារក៏ពិបាកនឹងស្ដារដែរ។ប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្តនាពេលនោះគឺផ្តោតសំខាន់ទៅលើសកម្មភាពចោរលូចចោរប្លន់ក៍ដូចជាក្រុមចោរឆក់សម្ភារជនបរទសដែលកំពង់កើតមាន៕ ភ្នំព្រឹក