ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ពលរដ្ឋ ២០៧៤​នាក់ នៅ​ក្រុង​កំពត ទទួលបាន ឣ​ត្ត​សញ្ញាណប័​ណ្ណ សញ្ជាតិ​ខ្មែរ គំរូ​ថ្មី

ពលរដ្ឋ ២០៧៤​នាក់ នៅ​ក្រុង​កំពត ទទួលបាន ឣ​ត្ត​សញ្ញាណប័​ណ្ណ សញ្ជាតិ​ខ្មែរ គំរូ​ថ្មី

កំពត​៖ ពលរដ្ឋ​ប្រុស​-​ស្រី ប្រមាណ ២០៧៤​នាក់ នៅក្នុង​ក្រុង​កំពត ទទួលបានឣ​ត្ត​សញ្ញាណប័​ណ្ណ សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី  ជា​លើក​ទី​៥  នា​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៤​នេះ  ស្ថិត​ក្នុង​ពហុ​កីឡដ្ឋាន​កំពត ក្រោម​វត្តមាន​លោក ឆាយ វណ្ណា​រា ប្រធាន​ក្រុមប្រឹក្សា​ក្រុង​កំពត​, លោក​វរសេនីយ៍ឯក ប៉ែន ស៊ី​វុតថៃ ស្នងកា​រង​ទី​១​ខេត្ត និង​លោក នៃ គង់ ស្នងកា​រង​ខេត្ត ទទួល​ការងារ​ស្ថិតិ និងឣ​ត្ត​សញ្ញាណប័ណ្ណ​។​

​លោក​វរសេនីយ៍ទោ ងឹ​ម វ៉េ​ត ឣ​ធិ​ការ​នគរបាល​ក្រុង​កំពត បាន​រាយការណ៍​ថា​៖ ក្រោម​ការរៀបចំ របស់ ឣ​ធិ​ការដ្ឋាន​នគរបាល​ក្រុង​កំពត គិត​ចាប់តាំងពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ ២០១៤  បាន​ដំណើរការ​បំពេញ​បែបបទ ផ្តល់ឣ​ត្ត​សញ្ញាណប័​ណ្ណ​គំរូ​ថ្មី ដល់​ពលរដ្ឋ បាន​ចំនួន ៨១៩៩​នាក់ ប្រុស​ចំនួន ៤០៤៩​នាក់​។ ចែកឣ​ត្ត​សញ្ញាណប័​ណ្ណ​គំរូ​ថ្មី ដល់​ប្រជាពលរដ្ឋ ចំនួន​៤​លើក សរុប​ស្មើនឹង ៥២៦៩ នាក់ ប្រុស​២៥១២​នាក់​។ សរុប​ទាំង​៥​លើក ចែកជូន​ដល់​ដៃ​ប្រជាពលរដ្ឋ មាន​ចំនួន​សរុប ៧៣៤៣​នាក់ ប្រុស​៣៤៣៧​នាក់​។​

​ក្រុង​កំពត មាន​ផ្ទៃដី​សរុប​រួម​ចំនួន ៥៤២៥​គីឡូម៉ែត្រ​ការ៉េ​, ចែកចេញ​ជា​តំបន់​រដ្ឋបាល​រួមមាន ៥​សង្កាត់ ស្មើនឹង ១៥​ភូមិ​, មាន​ប្រជាពលរដ្ឋ សរុប​ចំនួន ៧០៣១ គ្រួសារ មនុស្ស ៣៤៤៦៦​នាក់ ប្រុស ១៦៥១០​នាក់ ក្នុងនោះ​ឣា​យុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​មាន ២៧៣៥៥​នាក់ ប្រុស ១១០៧០​នាក់ ៕

​អ៊ួង​វឹង​

 

2014_07_27nsp3 2014_07_27nsp3 (2) 2014_07_27nsp3 (3) 2014_07_27nsp3 (4) 2014_07_27nsp3 (5) 2014_07_27nsp3 (6)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!