ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​រថយន្ដ​ដឹកទំនិញ ត្រូវ​គយ​ច្រក​ចាំ​យាម បើក​ឱ្យ​ចូល តែ​គយ​សាខា​បែរ ជា​អ្នក​ចាប់

​រថយន្ដ​ដឹកទំនិញ ត្រូវ​គយ​ច្រក​ចាំ​យាម បើក​ឱ្យ​ចូល តែ​គយ​សាខា​បែរ ជា​អ្នក​ចាប់

កោះកុង ៖ រថយន្ត​ដឺ​ក​ទំនិញគេចពន្ធ​មួយ​គ្រឿង​ដែល​មាន​ទម្ងន់​រាប់​តោន​នាំ​ចូល​តាម​ច្រកទ្វារ​អន្ដរជាតិ​ចាំ​យាម​ដោយសារ​គយ​ប្រចាំការ​នៅ​ទីនោះ​បើកដៃ​ឱ្យចូល ប៉ុន្តែ​ត្រូវបាន​សាខាគយ និង​រដ្ឋាករ​ខេត្ដ ធ្វើការ​ស្ទាក់​ចាប់ នៅវេលា​ម៉ោង ១០,២០​នាទី យប់​ថ្ងៃ​ទី ២៥ ខែកក្កដា ឆ្នាំ ២០១៤ ស្ថិតនៅ​តាម​ដង​ផ្លូវជាតិ​លេខ​៤៨ ក្នុងភូមិ សាស្ដ្រ ភូមិ​ដូង ឃុំ​តា​តៃ ស្រុក​កោះកុង ខេត្ដ​កោះកុង​។​

​រថយន្ដ​ដឹកទំនិញ​ដ៏​ធំ​នេះ ម៉ាក អ៊ីណូ ពាក់​ស្លាក​លេខ ភ្នំពេញ ៣​អា​-២០៦៩ ដែល​រថយន្ដ​នេះ​បាន​ដឹក​សំបក​កង់​ម៉ូតូ​និង​សម្ភារ​មួយចំនួន​ទៀត​បម្រុង​ដឹក​ឆ្ពោះ​ទៅ​ភ្នំពេញ​ទាំង​យប់​ត្រូវ​សាខាគយ​ខេត្ដ​ធ្វើការ​ស្ទាក់​ចាប់​ទាំង​យប់​ដើម្បី​ឆែកឆេរ​និង​ត្រួតពិនិត្យ​ទៅលើ​មុខ​ទំនិញ​ទាំងនោះ តែ​ការឆែកឆេរ​នេះ ត្រូវបាន​ធ្វើឡើង នៅវេលា​ម៉ោង ២,២០​នាទី នៅមុខ​សាខាគយ​តែម្ដង តែ​ការត្រួតពិនិត្យ លើ​មុខ​ទំនិញ​នៅក្នុង​រថយន្ដ ហាក់បីដូច ខុស​ពី​ប្រក្រតី គឺ​គ្រាន់តែ​ឱ្យ​មន្ដ្រី​គយ ៣​ទៅ​៤​នាក់​ទៅ​មើល​ខាងលើ និង​បើក​ជញ្ជាំង​រថយន្ដ​មើល​តែ​ប៉ុណ្ណោះ មិន​រើ​មើល​ឱ្យ​អស់​នោះ​ទេ ត្រង់​ចំណុច​នេះ​ហើយ ដែល​ត្រួតពិនិត្យ​ខុស​ពី​ភាពប្រក្រតី ហើយ​មុខទំនិញ នៅក្នុង​កេស ពុំ​បាន​បើក​មើល​ទេ គឺ​ស្រេច​តែ​ម្ចាស់​ទំនិញ​ថា ហើយ​គេ​ឃើញ​មាន​មេការ​ម្នាក់ រត់​ការខ្វែង​ដៃ​ខ្វែ​ង ជើង ជាមួយ​មេ​គយ​សាខា ហើយ​ការត្រួតពិនិត្យ​នេះ ត្រូវបាន​គ្រប​ទៅវិញ នៅវេលា​ម៉ោង ៣,៤០​នាទី ។

​ប្រជា​ពលរដ្ធ​មួយចំនួន​បាន​និយាយ​ថា​ទំនិញ​នេះ​ប្រហែល​មាន​ខ្សែ​ក្រាស​ហើយ  បានជា​លោក​គយ​មិន​រើ មើល​បើ​ជា​អ្នកតូចតាច​វិញ​ប្រហែល​រើ​ចុះ​ពី​រថយន្ត​ទាំងអស់​ដើម្បី​ពិនិត្យ​មើល​មុខ​ទំនិញ​ហើយ​។​មិនមែន​លោក​គយ​នាំគ្នា​អង្គុយ​មើល​ទេ​។ លោក នៅ វុទ្ធី អនុប្រធាន​សាខាគយ និង​រដ្ឋាករ បាន​និយាយ​ឱ្យ​ក្រុម​អ្នក​យក​ព័ត​មាន​ថា ទំនិញ​ខាង លើ​នេះ​ជា​របស់​ក្រុមហ៊ុន ង៉ែត អ៊ឹម ហើយ​ការត្រួតពិនិត្យ​នេះ យើង​មើល​ទៅលើ​ភាពជាក់ស្ដែង បើ​មិន​មាន​ការ បង់ពន្ធ គឺ​ត្រូវតែ​បង់ពន្ធ​។​

​សូមបញ្ជាក់​ថា នៅក្នុង​ខេត្ដ​កោះកុង​ទំនិញគេចពន្ធ​ចូល​រាល់ថ្ងៃ​រាល់​យប់​ហើយ​ម៉ូតូ​គេច​ពន្ធ​ក៏​ច្រើន​ណាស់​ដែរ​គឺ​សឹង​៩០​ភាគរយ​ហើយ​សុទ្ធ​តែ​ម៉ូតូ​ទំនើបៗ​ស៊េរី​ថ្មី​នេះ​មក​ពី​អស់លោក​គយ​មាន​ការឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ ទើប​ឈ្មួញ​ទាំងនោះ​នាំចូល​បាន​។ ហើយ​គយ​ម្នាក់​ណា មិន​មាន​រថយន្ដ​ទំនើប​ជិះ លោក​មើល​ទៅ អ្នក​ណា​មិន ចង់​ធ្វើ​ជា​មន្ដ្រី​គយ​៕

 

2014_07_27nsp2 (2) 2014_07_27nsp2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!