ប៉ោយប៉ែត ៖ តាម ការសង្កេតឃើញមានឈ្មួញបាននាំគ្នាលុបអូរជាប់ព្រំដែនកម្ពុជាថៃ ដើម្បីផលប្រយោជន៍របស់ខ្លួនដោយមិនខ្វល់ពីទឹកជំនន់លិចលង់ក្នុង លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដូចមុនៗនោះទេ ឯប្រជាពលរដ្ឋនៅទូទាំងក្រុងប៉ោយប៉ែតដែលធ្លាប់រងគ្រោះដោយសារ ទឹកជំនន់វាយលុកខ្លាំងដូចពេលកន្លងមកនៅជាប់ព្រំដែនកម្ពុជាថៃ សព្វថ្ងៃនេះ។
ប្រភពបានអោយដឹងថា កន្លែងលុបអូរនោះនៅត្រង់ចំណុចប៉ែកខាងជើងកាស៊ីណូ ផ្កាយ៥ ចំងាយ៣០០ម៉ែត្រប៉ុណ្ណោះទិសខាងជើងនៃក្រុងប៉ោយប៉ែត ដែលនៅទីនោះគឺមានប្រព័ន្ធប្រឡាយទឹកមួយខ្សែតភ្ជាប់ពីអូរព្រំដែន នៃកម្ពុជាថៃ ហើយប្រព័ន្ធប្រឡាយទឹកទាំងនោះ ក៏បានព័តជុំវិញនៃបរវេនស្រះទឹកដ៏ធំមួយរបស់កាស៊ីណូខាងលើនោះទៀត ផង។
ករណីដែលឈ្មួញចាក់ដីលុបអូរជាប់ព្រំដែនខាងលើនោះ ពុំឃើញមានអាជ្ញាធរមូលដ្ឋានចុះទប់ស្កាត់ឡើយ ប្រជាពលរដ្ធនាំគ្នារិះគន់ថា មិនគួរណាអស់លោកម្ចាស់កាស៊ីណូនាំគ្នាយកដីទៅចាក់នៅក្នុងអូរនោះ ឡើយ ។ ជនទាំងនោះ ភាគច្រើន គឺជាមន្ត្រីប៉ូលិសក្នុងអង្គភាពវរសេនាតូចលេខ៩១១ ដែលនាំគ្នារំលោភបំពានធ្វើសំណង់រឹងលើអូរព្រំដែននោះ ប្រជាពលរដ្ឋបានបន្តទៀតថា ការលិចលំនៅដ្ឋានរបស់ពួកគាត់កន្លងទៅដោយសារតែមាន អាជ្ញាធរមូលដ្ឋានមិនហ៊ានចំណាត់ការលើបញ្ហានេះទេ ៕
នាយ ព្រំដែន