ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on តិចនិកធ្វើឲ្យ បុរសធ្លាក់ក្នុង អន្លង់ស្នេហ៍

តិចនិកធ្វើឲ្យ បុរសធ្លាក់ក្នុង អន្លង់ស្នេហ៍

គ្រាន់តែប្រើ តិចនិកងាយៗ ៩ចំណុចខាងក្រោម នឹងជួយធ្វើឲ្យ បុរសធ្លាក់ក្នុងអន្លង់ ស្នេហ៍អ្នកដោយងាយ… ។

១-បង្កើតការទាក់ទាញដោយមន្ត ស្នេហ៍មិនមែនប្រើសម្រាប់តែម្យ៉ាង

ស្រ្តីស្អាតតែម្យ៉ាង មិនអាចស្រូបទាញចិត្តបុរសបានឡើយ ប៉ុន្តែភាពមានមន្តស្នេហ៍ ដែលមិនដូច អ្នកដទៃ អាចធ្វើឲ្យ ពួកបុរស អន្ទះអន្ទែង ចិត្តចង់ មកសុំលេខទូរស័ព្ទ អ្នកភ្លាមៗ ។ ដូច្នេះអ្នកត្រូវ ចេះវិធីពង្រាយមន្តស្នេហ៍ដែល សំដៅដល់ការប្រើអត្តចរិត ឲ្យត្រូវកាលៈទេសៈ នោះឯង ។

២-ញញឹមស្រស់

ស្នាមញញឹមផ្អែមល្ហែម ដ៏គួរឲ្យស្រឡាញ់ ប្រៀបដូចជាកូនសោចាក់បើកបេះដូងរបស់បុរសប៉ុន្តែ កុំញញឹមខ្លាំងពេក រហូតបុរសដឹងពី គោដៅលាក់ បំពួនធ្វើឲ្យ គេគេចបាត់ដូច្នេះ ចូរញញឹមដាក់គេ ដោយស្មោះស្រង់បំផុត ពេលនោះការញញឹមលើកទី២ នឹងបង្កើតភាពជឿជាក់ ដល់បុរសឲ្យហ៊ាន ដើរមករកអ្នកភ្លាម ។

៣-ស្គាល់ពីវិធីស្រូបទាញចំណាប់អារម្មណ៍យ៉ាងទន់ភ្លន់

គួរលួចសម្លឹងគេ ដោយគេដឹងថា អ្នកលួចមើលគេ ប៉ុន្តែនៅពេលគេងាកមក មើលអ្នកចូរគេចខ្សែ ភ្នែកចេញ រួចធ្វើជាអៀនបន្តិចបន្ទួច ។ បើមាន ឱកាស ជជែកគ្នាលេង ចូរព្យាយាមប្រមូលព័ត៌មាន លម្អិតពីគេ ដោយសង្កេត ពីការសន្ទនាថា គេចូលចិត្ត ឬមិនចូលចិត្តអ្វី ហើយត្រូវជជែក បែប រួសរាយ ស្ថិតក្នុងចំណុចដែលគេចាប់អារម្មណ៍។

៤-ធ្វើខ្លួនលាក់កំបាំងខ្លះ

បុរសតែងចូលចិត្តការស្វែងរកអ្វីដែលឲ្យចង់ដឹង គេកាន់តែចង់ស្វែងរកហើយ សាកល្បងបង្ហើបរឿង សម្ងាត់ ឲ្យគេ​ស្តាប់ តែម្នាក់ឯង ។ ប៉ុន្តែពេល ខ្លះការ បង្កើតធាតុពិត របស់ខ្លួនទាំងអស់ ឲ្យគេស្តាប់ អាចធ្វើឲ្យគេវាយតម្លៃ អ្នកបាន​យ៉ាងងាយដូចគ្នា ។

៥-ជាអ្នកស្គាល់ និងលួងលោមដ៏ល្អ

សម្តែងគេមានអារម្មណ៍ថា អ្នកជាមិត្តល្អបំផុត ម្នាក់ដែលចាំធ្វើជាអ្នករំសាយការអផ្សុក ចាំលួងលោម ពេលគេមាន​បញ្ហា ឬអស់សង្ឃឹម ។ វាជាវិធី យកចិត្តឈ្នះចិត្តគេ ដោយមានផលល្អ ដោយអ្នកមិន ចាំបាច់ និយាយអ្វីច្រើន គ្រាន់​តែដើរចូល ទៅក្រោមដៃគេ នៅក្បែរកាយគេ ក៏ធ្វើឲ្យគេមាន អារម្មណ៍ កក់ក្តៅ គ្រប់ពេលវេលា។

៦-នៅពេលណាត់ជួបគ្នាដំបូង

អ្នកគួរតុបតែងខ្លួនឲ្យស្អាតជាងរាល់ថ្ងៃ ប៉ុន្តែកុំឲ្យជ្រុលពេកបង្ហាញនូវអាកប្បកិរិយា ដូចធម្មតារាល់ថ្ងៃ មើលថែយក ចិត្តទុកដាក់ និងស្វែងយល់ ពីគេឲ្យ កាត់តែច្រើនក្នុង ចំណុចផ្សេងៗ សំខាន់ត្រូវធ្វើខ្លួន ឲ្យត្រូវចិត្តគេ ។

៧-ប្រមូលសេចក្តីលម្អិតតូចតាច

ការយកចិត្តទុកដាក់ចំពោះចំណុចតូចៗ ចាត់ទុកជាមន្តស្នេហ៍ម្យ៉ាងបស់ស្ត្រីដូចជា ការចងចាំនូវរឿងរ៉ាវ ល្អៗ ទាក់ទងនឹងគ្នាជាពិសេស ត្រូវមើល ថែគេ ដូចមើលថែខ្លួនឯងដែរ ។

៨-រក្សាភាពផ្ទាល់ខ្លួន

អ្នកធា្លប់ប្រើជីវិត ដូចម្តេច គួរធ្វើដូចដើម រក្សានូវទីតាំងរបស់អ្នក កុំឲ្យគេចូលមកបាន ចំណុចនេះធ្វើឲ្យ គេចាប់​អារម្មណ៍ និងចង់រាប់អានអ្នកបន្តទៀត ។

៩-យល់ច្បាស់ពីតម្លៃរបស់ខ្លួនឯង

បុរសនឹងមានអារម្មណ៍ជាមួយនារី ដែលចេះស្រឡាញ់និងមើលថែខ្លួនឯង បានយ៉ាងល្អ ព្រោះបើអ្នក មិនស្រឡាញ់​ខ្លួនឯង នឹងមិនអាច ស្រឡាញ់ អ្នកដទៃបានល្អ ឡើយ។ រីឯស្ត្រីណាដែលលះបង់ ទាំង សងខាង អ្វីដែលបាន​មក​ងាយ វាក៏មិនសូវមានតម្លៃនិងឆាប់អស់ន័យដូចគ្នាដែរ ៕

Layposthp-179

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!