ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោក ស៊ុន សំអាត រក្សាទុក​យន្តការ​ពុករលួយ កេងប្រវ័ញ្ច​ញើស​ឈាម ពលករ​ក្រីក្រ ប្រមូល​លុយ​យក​ទៅ​ចែក​គ្នា ច្រក​ហោប៉ៅ​

លោក ស៊ុន សំអាត រក្សាទុក​យន្តការ​ពុករលួយ កេងប្រវ័ញ្ច​ញើស​ឈាម ពលករ​ក្រីក្រ ប្រមូល​លុយ​យក​ទៅ​ចែក​គ្នា ច្រក​ហោប៉ៅ​

​ខេត្ត​បន្ទាយ​មាន​ជ័យ ៖ អំពើពុករលួយ គាប​ជំរិត កេងប្រវ័ញ្ច​ញើស​ឈាម ប្រជា​ពលករ​ខ្មែរ​ក្រីក្រ នៅតែ​បន្ត​កើតមាន នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ក្រោម​ការគ្រប់គ្រង​របស់ លោក ស៊ុន សំអាត ជា​អតីត​មេ​ពុករលួយ​នៅ​ច្រក​អន្តរជាតិ​ដូង ដែល​ទាមទារ​ឲ្យ នាយ​ឧត្តមសេនីយ៍ សុខ ផល ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ពិនិត្យមើល​ភាព​អសកម្ម របស់​មន្ត្រីនគរបាល អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ត​ឡើងវិញ​ផង​។​

​សេចក្តីរាយការណ៍​ពី​ប្រចាព​ល​រដ្ឋ បានឲ្យដឹងថា ពេល​នេះ​ស្ថានភាព ហាក់ដូចជា​ធូរស្រាល គេ​សង្កេតឃើញ​ពលករ​ខ្មែរ កំពុងតែ​សម្រុក​ទៅ​ធ្វើការ នៅ​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ត ដោយ​ពលករ​ទាំងនោះ ត្រូវបាន​មេខ្យល់​សម្របសម្រួល រត់ការ​ដើម្បី​បាន​ប័ណ្ណ​ព្រំដែន ឬ Border Pass ដែល​ក្នុង​ប័ណ្ណ​មួយ ត្រូវ​ចំណាយ​អស់ ១.០០០ បាត ឬ​ស្មើនឹង​ជាង ១០ ម៉ឺន​រៀល ខុស​ឆ្ងាយ​ពី​តម្លៃ ដែល​កំណត់ ដោយ​ក្រសួង​មហាផ្ទៃ ជា​អំពើ​ពុករលួយ​ដែល​បាន​អនុវត្តន៍ នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ត​ជា​យូរ​មក​ហើយ​។​

សេចក្ដីរាយការណ៍ បានឲ្យដឹង​ទៀតថា ពលរដ្ឋ​ខ្មែរ​រាប់ពាន់នាក់ ក្នុង​មួយ​ថ្ងៃៗ ខ្លះ​មាន​លិខិតឆ្លងដែន ហើយ​មួយចំនួន​ធំ គ្មាន​លិខិត​ឆ្លងដែន ត្រូវ​បង្ខំចិត្ត​ចំណាយលុយ ដើម្បី​ធ្វើ​ប័ណ្ណ​ព្រំដែន ដែល​មាន​តម្លៃ​ខ្ពស់ ដើម្បី​បាន​ឆ្លងដែន ទៅ​រក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ​។ ជាគោលការណ៍ តម្លៃ​ប័ណ្ណ​ព្រំដែន ដែល​កំណត់​ដោយ ក្រសួងមហាផ្ទៃ មានតម្លៃ ២០.០០០ រៀល ប៉ុន្តែ​ជាធម្មតា មន្ត្រីនគរបាល​អន្តោប្រវេសន៍ បាន​បង្ខំ​ឲ្យ​ពលករ​បង់លុយ ចាប់ពី ៣៥.០០០ រៀល ទៅ ៦៥.០០០ រៀល ហើយ​បើ​ឲ្យ​ពួកមេ​ខ្យល់ ជួយ​សម្របសម្រួល​រត់​ការ គឺ​ត្រូវ​ចំណាយ ១.០០០ បាត ឬ ជាង ១០​ម៉ឺន​រៀល​។​

លោក ស៊ុន សំអាត នាយ​ប៉ុស្តិ៍​នគរបាល អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បាន​រក្សាទុក​យន្តការ​ពុករលួយ ឲ្យ​កូនចៅ​របស់​គាត់ ប្រមូល​លុយ​ច្រក​ហោប៉ៅ មិន​ដែល​ខ្វល់ខ្វាយ ពី​ការ​កែទម្រង់​អ្វី​នោះ​ទេ ហើយ​នៅ​ច្រក​អន្តរជាតិ​ដូង​នេះ ពេល​ថ្ងៃ​មាន​ពលករ​ឆ្លងដែន រាប់រយ រាប់ពាន់នាក់ ប៉ុន្តែ​នៅពេល​យប់ មាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញ គេច​ពន្ធ​និង​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ព្រំដែន យ៉ាង​អនាធិបតេយ្យ នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ រាប់​ពាន់​លាន​រៀល ក្នុង​មួយ​ខែៗ​។ យ៉ាងណាក៏ដោយ មន្ត្រី​មួយចំនួន បាន​ធ្លោយ​ឲ្យដឹងថា លោក ស៊ុន សំអាត កំពុងតែ​យក​បទពិសោធន៍​ពុករលួយ មក​អនុវត្តន៍​ក្នុង​ការប្រមូល​លុយ នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត មិន​ចាញ់​កាល​នៅ​កាន់តំណែង​ជា មេ​ច្រក​ដូង​នោះទេ​៕

2014_07_20nsp1 (2) 2014_07_20nsp1 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!