ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ថ្នាក់ដឹកនាំ​អាវុធ​ខេត្ត​បន្ទាយមានជ័យ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ដល់​គ្រួសារ​អាវុធហត្ថ​ពលី មរណៈ សោធន​និវត្តន៍ និង​គ្រួសារ​ជួប​ការលំបាក​ចំនួន ៤៨ នាក់​

ថ្នាក់ដឹកនាំ​អាវុធ​ខេត្ត​បន្ទាយមានជ័យ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ដល់​គ្រួសារ​អាវុធហត្ថ​ពលី មរណៈ សោធន​និវត្តន៍ និង​គ្រួសារ​ជួប​ការលំបាក​ចំនួន ៤៨ នាក់​

បន្ទាយមានជ័យ ៖ ក្នុង​ឱកាស​ខួប​ទី​២១​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ ព្រឹក​ថ្ងៃ​ទី​១៧​ខែកក្កដា​ឆ្នាំ ២០១៤ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ថ្នាក់ដឹកនាំ​អាវុធ​ខេត្ត​បន្ទាយមានជ័យ​បានធ្វើការ​ជួប​សំណេះសំណាល​និង​ចែក​អំណោយ​ដល់​គ្រួសារ​អាវុធហត្ថ​ព​លី​មរណះ​សោធន​និវត្តន៍​និង​គ្រួសារ​ជួប​ការលំបាក​ចំនួន​៤៨​នាក់​។​

​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍​ថា​ដោយ​មើលឃើញ​ពី​គុណ​បំណាច់​និង​ការលះបង់​ក្នុង​បុព្វហេតុ​ជាតិ​របស់​មន្ត្រី​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​កាលពីពេល​កន្លង​មក និង​យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ជំរុញ​អោយ​មាន​ការ​យក​ចិត្ត​ទុកដាក់​ដល់​គ្រួសារ និង​មន្ត្រី​អាវុធហត្ថ​ដែល​បាន​ព​លីម​រណះ ១៥ នាក់​សោធន​និវត្តន៍ ១៦ នាក់​និង​គ្រួសារ​ជួប​ការលំបាក ១៧ នាក់ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក​ឱ បូ​រិន្ទ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរ​សុខទុក្ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស ដែល​ជា​និច្ច​ជា​កាល​លោក​តែង​បាន​គិតគូ ពី​សុខទុក្ខ​ក្នុង​ការរស់នៅ​របស់​មន្ត្រីក្រោមឱវាទ​ទាំងអ​ស់ ។ លោក​ថ្លែង​ទៀតថា មន្ត្រី​អាវុធហត្ថ គឺជា​គ្រួសារ​តែមួយ ជា​គ្រួសារ​ដែល​ចេះ​ជួយ​យកអាសារ​គ្នា​ទៅ​វិញ​ទៅ មក​នៅ​គ្រប់កា​លះ​ទេ​សះ ពិសេស​គឺ​គ្មាន​គ្រួសារ មន្ត្រី​អាវុធហត្ថ​ណាមួយ​ត្រូវ​ស្លាប់​ដោយ​ដាច់បាយ​នោះទេ ហើយ​ក៏​គ្មាន​គ្រួសារ​មន្ត្រី​អាវុធហត្ថ​ណាមួយ​ដែល​ឈឺ​គ្មាន​ថ្នាំព្យ​បាល​នោះដែរ ។​

​បន្ទាប់មក​លោក​ក៏​ធ្វើ​ការផ្តល់​អំណោយ​ដែល​បានមកពី​ការចូលរួម​របស់​នាយ នាយរង ពល​អាវុធហត្ថ ទាំងអស់​ជួន​ដល់​គ្រួសារ​អាវុធហត្ថ​ព​លីម​រណះ ១៥​នាក់​សោធន​និវត្តន៍​១៦ នាក់​និង​គ្រួសារ​ជួប​ការ លំបាក​១៧ នាក់​ដែល​ម្នាក់ៗ ទទួលបាន  អង្ករ ២៥​គីឡូក្រាម​, មី ១​កេស​, ត្រីខ ៥​កំប៉ុង​, ទឹកត្រី ១​យួ​, ទឹក​សុ​ី​អុីវ ១​យួ​, កន្ទេល​១​មុង​១ សារុង​១ ក្រ​ម៉ា​១​ស្បែកជើង​ផ្ទាត់ ១ គូ​ធុង​ជ័រ ដាក់​ទឹក​ចំណុះ​៤៨​លីត្រ​១​និង​ថវិកា​១​សែន​រៀល ។

​ជាមួយ​នោះ លោក​មេបញ្ជាការ​បាន​ធ្វើ​ការឧបត្ថម្ភ​បន្ថែម លើ​គ្រួសារ​អាវុធហត្ថ​ដែល​នៅ​ឆ្ងាយ​ក្នុង​ម្នាក់ៗ ៥ ម៉ឺន​ទៀត ៕

2014_07_18nsp3 2014_07_18nsp3 (1) 2014_07_18nsp3 (2) 2014_07_18nsp3 (4) 2014_07_18nsp3 (5)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!