ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on បន្ទាប់​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ពលរដ្ឋ​ខ្លួន​អោយ​ប្រុងប្រយ័ត្ន​ទៅលេង​​កំសាន្ត​នៅ​ឆ្នេរ​អូរ​ឈើទាល​

បន្ទាប់​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ពលរដ្ឋ​ខ្លួន​អោយ​ប្រុងប្រយ័ត្ន​ទៅលេង​​កំសាន្ត​នៅ​ឆ្នេរ​អូរ​ឈើទាល​

ព្រះសីហនុ ៖ បន្ទាប់​ពី​ស្ថានទូត​អាមេរិក​ចេញ​សេចក្តីជូនដំណឹង​ដល់​ពលរដ្ឋ​ខ្លួន​ទៅលេង​ឆ្នេរ​អូរ​ឈើទាល​ខេត្ត​ព្រះ​សីហនុ​មក នៅ​យប់​ថ្ងៃទី ១៧ ខែ មិថុនា វេលា​ម៉ោង ១២ អធ្រាត ឯកឧត្តម ឈិត សុខុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​ជំនាញ​ពាក់ព័ន្ធ​ចុះ​ធ្វើ​រដ្ឋបាល​ចំហ ដែល​មាន​ការចូលរួម លោក ឧត្តម សេនីយ៍​ត្រី សៀង កុសល ស្នងការ​នគរបាល លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឯកឧត្តម ជិន សារិន​អភិបាលក្រុង​ព្រះសីហនុ និង មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ទៀត ចុះ​ត្រួតពិនិត្យ តំបន់​ឆ្នេសមុទ្រ​អូ​ឈើទាល​ក្រុងព្រះសីហនុ​ដែល​ជា​បេះដូង​វិសយ័​ទេសចរណ៍​សម្រា​ប់ទីក្រុង​មួយ​នេះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មាន​ស្ថានភាព​កាន់តែ​អាក្រក់​ឡើងៗ​និង​បង្ក​អសន្តិសុខ​គ្រប់បែបយ៉ាង​ដោយសារ​តែ​អំពើ​ប្លន់ ឆក់ លក់​ថ្នាំ​ញៀន​ស្រីបេស្យា​ចារ​គ្រប់​ប្រភេទ​រៀងរាល់​យប់​ថ្ងៃ​ធ្វើឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​រាប់មិនអស់ ដែល​មានកា​រិះគន់​ដល់​អាជ្ញាធរ​ខេត្ត​ទៀតផង​។​

​នៅ​ពេល​ថ្មីៗ​កន្លងទៅ​នេះ​ស្ថានទូត​អា​មេ​រិច​ប្រចាំ​កម្ពុជា​បាន​ចេញ​នូវ​សេចក្តីជូនដំណឹង​មួយ​ដល់​ពលរដ្ឋ​សហរដ្ឋ​អា​មេ​រិច​ដោយ​មាន​ការ​ហាមប្រាម​មិនឲ្យ​ជនជាតិ​របស់ខ្លួន​ចូលមក​កំសាន្ត​នៅ​តំបន់​ឆ្នេសមុទ្រ​អូ​ឈើទាល​ក្រុងព្រះសីហនុ​ជាពិសេស​ពេលយប់​ទៀតផង​។​ដោយ​ក្នុង​សេចក្តីជូនដំណឹង​មួយ​នោះ​បាន​លើកឡើង​ភាពមិនប្រក្រតី​នៃ​បទល្មើស​មួយចំនួន​ដូចជា​ករណី​វាយ​ប្លន់ ឆក់ លួច និង​ប្រើប្រាស់​ថ្នាំញៀន​ដែល​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​តំបន់​ឆ្នេរសមុទ្រ ក្រុងព្រះសីហនុ និង​បាន​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​ពលរ​ដ្ឋ​អា​មេ​រិច​មួយចំនួន​កន្លងទៅ​ថ្មីៗ​នេះ​ផង​ដែរ ។​

​ពាក់​ពន្ធ័​នឹង​ករណី​រិះគន់​ខាងលើនេះ​មន្ត្រី​ប៉ូលីស​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ម្នាក់​សុំ​មិន​ប្រាប់​ឈ្មោះ​បានឲ្យដឹងថា ពុំ​មាន​ការពិត​ដូច​ការរិះគន់​នោះ​ទេ ព្រោះ​បទល្មើស នី​មួយៗ​ស្នងការដ្ឋាន​តែង​ទទួល​ពត៌មាន​និង​របាយការណ៍​គ្រប់គ្រាន់​សម្រាប់​បង្កា​បង្ក្រាប​បទល្មើស​ដោយ​មិន​អាច​លាក់លៀម​ជាមួយ​ថ្នាក់លើ​បាន​ទេ ជាពិសេស​បណ្តាញ​ពត៌មាន​តែម្តង ក៏​មិន​អាច​លាក់​បានដែរ ។​

​មន្ត្រីនគរបាល​រូបនោះ​បាន​ថ្លែងបន្តថា បទល្មើស​លួច ឆក់ និង​ប្រើប្រាស់​ថ្នាំញៀន​អាច​កើត​មាន​ខ្លះៗ​ដែរ មិនមែន​ល្អ​មួយរយ​ភាគរយ​នោះទេ តែ​បច្ចុប្បន្ន​គណះបញ្ជាការ​ឯកភាព​ខេត្ត​កំពុង រិះរក​វិធី​ចាត់ការ​ដោយសារតែ ជន​សង្សយ័នៃ​បទល្មើសឆ​ក់​លួច​ទាំងនោះ​ជា​អនីតិជន ។ ទោះជា​យ៉ាងនេះ ក្តី​អ្នក​ក្រុង​ព្រះសីហនុ​បាន​លើកឡើង​ថា បទល្មើស​ពិតជា​កើត​មាន​ច្រើន​ប្រាកដ​មែន ដោយសារ​តែ​ទីក្រុង​ព្រះសីហនុ​កើតមាន​ល្បែងស៊ីសង ពាលា​អាវ៉ាសែ​គ្រប់​ប្រភេទ​នៅទីនេះ ។​

​ជាក់ស្តែង កាលពី​ព្រលប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៤ នេះ ក៏​មាន​បទល្មើស​ប្លន់​ម៉ូតូ​សេរី​ថ្មី មួយ​នៅ​តាម​តំបន់ឆ្នេ​អូរ​ឈើទាល​នេះដែរ ខណៈពេលដែល​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​អភិបាលក្រុង​ព្រះសីហនុ​និង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ដើរ​ត្រួតពិនិត្យ​ស្ថាន ភាព​តាម​តំបន់ឆ្នេរ នៅ​វេលា​ពាក់កណ្តាល​អាធ្រា​តថ្ងៃ​ដដែល​នេះ ៕
​ភ្នំព្រឹក​

 

2014_07_18nsp1 (1) 2014_07_18nsp1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!