ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​ប៉ូលីស​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច អ៊ុំ វណ្ណា មាន​ប្រាក់​ដុល្លារ​សង់​វីឡា​

​ប៉ូលីស​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច អ៊ុំ វណ្ណា មាន​ប្រាក់​ដុល្លារ​សង់​វីឡា​

ភ្នំពេញ ៖ លោក អ៊ុំ វណ្ណា បាន​ក្លាយជា មន្ត្រី​ផ្កា​រីក​គ្រប់​រដូវ មាន​អំណាច​ពង្រាយ​កូនចៅ​ឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះ ប្រមូល​លុយ ពី​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​លោក អ៊ុំ វណ្ណា ក៏​បាន​ធ្វើ​ជា​បង្អែក ឲ្យ​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា ក្នុង​ការដឹកជញ្ជូន​ឈើ ចេញ​ទៅ​ប្រទេស​វៀតណាម​ល្បី​ពេញ​ភូមិភាគ​ឥ​សាន្ត​ផងដែរ​។​

​មន្ត្រី​មួយចំនួន បាន​បង្ហើប​ឲ្យដឹងថា លោក អ៊ុំ វណ្ណា ជា​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​មុខខ្លាញ់​ពោរពេញ​ដោយ​ឥទ្ធិពល​អំណាច អត់​ដែល​ផ្លាស់ប្តូរ​ទៅ​ណា​ទេ គឺ​ក្តោប​ក្តាប់​ការងារ​បង្ក្រាប​បទល្មើស​ព្រៃឈើ ចំនួន ៤​ខេត្ត ឡើង​ដុះ​ស្លែ​ទៅហើយ​។ មន្ត្រី​ជាច្រើន​ត្រូវបាន​ផ្លាស់ប្តូរ​ទៅតាម​អាណត្តិ នៃ​លិខិត​បេសកកម្ម បើ​ទោះបីជា​មន្ត្រី​ទាំងនោះ មាន​ស្នាដៃ​ល្អ បែបណាក៏ដោយ ។​

​រាជធានី​ភ្នំពេញ ៖ ក៏​ប៉ុន្តែ​លោក អ៊ុំ វណ្ណា ជា​ប្រធាន​ប្រតិបត្តិ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្តោប​ក្តាប់​ការងារ​បង្ក្រាប បទល្មើស​ព្រៃឈើ ចំនួន ៤​ខេត្ត រួម​មាន​រាជធានី​ភ្នំពេញ កំពង់ធំ ក្រចេះ និង​ខេត្ដ​កណ្ដាល​មាន​អំណាច​ខ្លាំង​ប៉ុណ្ណា​នោះទេ បានជា​គាត់​អាច​ចាត់តាំង​ខ្សែបណ្ដាញ ឱ្យ​ឃុបឃិត​ជាមួយ ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​សុខ​ស្រួល ហើយ​លោក អ្កំ​វណ្ណា បាន​តាំងខ្លួន​ជា​ដៃស្ដាំ ប្រមូល​ប្រភព​សេដ្ឋកិច្ច ឱ្យទៅ​មេ​ធំៗ តាមរយៈ​ការប្រើប្រាស់​លិខិត​បញ្ជា​បេសកកម្ម របស់លោក នេ​ត សាវឿន បង្ខំ​ឱ្យ​ក្រុម​ឈ្មួញ បង់​លុយ​តាម​របៀប​ពុករលួយ​មិនដែល​ខ្វល់ ពី​ការ​កែទម្រង់​អ្វី​ទេ​។​

​ការ​ជម្រិត​ទារប្រាក់​ពី​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​គ្រប់​ប្រភេទ​បាន​ធ្វើឲ្យ​លោក អ៊ុំ វណ្ណា ក្លាយទៅជា​អ្នកមាន ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ ដែល​ត្រឹម​ឧកញ៉ា​ល្មមៗ មិន​មាន​ទ្រព្យសម្បត្តិ​ស្មើ ឬ​ប្រហាក់ប្រហែល លោក អ៊ុំ វណ្ណាដ៍​អស្ចារ្យ​នោះទេ ។ ជាក់ស្ដែង​លោក អ៊ុំ វណ្ណា បាន​សាងសង់​ភូមិគ្រឹះ យ៉ាង​ស្កឹមស្កៃ​មួយ នៅជាប់​នឹង​មាត់ទន្លេ ក្រោយ​វត្ត​វាល​ស្បូវ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​មួយផ្នែកធំ នៃ​គ្រឿងសំណង់ និង​គ្រឿង​សង្ហា​រឹម នៅក្នុង​ភូមិគ្រឹះ​នោះ សុទ្ធ​តែ​ធ្វើ​ឡើង​ពី ប្រភេទ​ឈើ​ប្រណីតៗ ដ៍​មានតម្លៃ​លំដាប់​សេដ្ឋី មានតម្លៃ​ខ្ទង់លាន​ដុល្លារ​ឯណោះ ។​

​ការប្រគល់​អំណាច​ឲ្យ​លោក អ៊ុំ វណ្ណា ក្ដោប​ក្ដាប់​ការងារ​ផ្ដាច់មុខ បង្ក្រាប​បទល្មើស​ព្រៃឈើ ៤​ខេត្ត តែម្នាក់ឯង​បែបនេះ បាន​ធ្វើឲ្យ​មន្ត្រី​ដែល​បាន​ដឹង​រឿង​នោះ នាំ​គ្នា​រិះគន់​យ៉ាង​ចាស់ដៃ​ថា មិនគួរ​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ នគរបាលជាតិ ឲ្យ​តម្លៃ​តែ​លើ​លោក អ៊ុំ វណ្ណា ហាក់បីដូច​ជា​បំភ្លេចចោល ឬ​មិន​ឲ្យ​តម្លៃ​ចំពោះ មន្ត្រីៗ​ប៉ូលិស​សេដ្ឋកិច្ច ដទៃ​ទៀត​ដែល​នៅ​គរ​ជើង​លើ​គ្នា និង​មាន​អ្នកខ្លះ គ្មាន​ការងារ​អ្វី​ធ្វើ ឬ​អង្គុយតែ​អាន​កាសែត​នៅ​កន្លែង រាល់​ថ្ងៃ​នោះ​ទេ​។ រឿង​សំខាន់​នោះ ប៉ូលីស​សេដ្ឋកិច្ច ក្រោម​បញ្ជា​របស់​លោក អ៊ុំ វណ្ណា​តែងតែបាន​យក​តួនាទី​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើពុករលួយ ជាមួយ​ពួក​ឈ្មួញ ច្រើនជាង​ការបង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ ៕​

um_vanna2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!