ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ឧកញ៉ា តាំង ផេង​ប៉ោ ប្រើ​អំណាច​បិទផ្លូវ និង​បញ្ជា​ឲ្យ​កូនចៅ​សម្លាប់​អ្នកកាសែត​

ឧកញ៉ា តាំង ផេង​ប៉ោ ប្រើ​អំណាច​បិទផ្លូវ និង​បញ្ជា​ឲ្យ​កូនចៅ​សម្លាប់​អ្នកកាសែត​

​លោក​ឧកញ៉ា តាំង ផេង​ប៉ោ ប្រើ​អំណាច​បិទ​ផ្លូវ​សាធារណៈ និង​បញ្ជា​ឲ្យ​កូនចៅ​បាញ់សម្លាប់​សារព័ត៌មាន​តាំង​កណ្តាល​ថ្ងៃ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បើ​ទោះពីជា​លោក​ឧកញ៉ា តាំង ផេង​ប៉ោ​បាន​ចេញ​មុខ​ច្រានចោល​ព័ត៌មាន ទាំងនេះ​ក៏​ដោយ​។​

​នៅ​ពេល​អ្នក​សារព័ត៌មាន​ចុះ​យក​ព័ត៌មាន និង​ថត​យក​រូបភាព​ករណី​ជម្លោះ​នេះ ត្រូវបាន​លោក​ឧកញ៉ា តាំង ផេង​ប៉ោ ធ្វើ​ការហាមឃាត់ ប៉ុន្តែ​អ្នក​ទាំង​២​នាក់​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​យក​ព័ត៌មាន និង​ផ្តិត​យក​រូបភាព​ដដែល ជា​ហេតុ​ធ្វើឲ្យ​លោក​ឧកញ៉ា តាំង ផេង​ប៉ោ ខឹងសម្បា ក៏ បញ្ជា​ឲ្យ​អង្គរក្ស​របស់​ខ្លួន​បាញ់សម្លាប់​អ្នកសារព័ត៌មាន​ទាំង​២​នាក់​នោះ ។ ក្រោយ​ទទួលបាន ការបញ្ជា​ភ្លាមៗ អង្គរក្ស​លោក​ឧកញ៉ា តាំង ផេង​ប៉ោ មិនទាន់​បាន​បាញ់​ទៅ​លើ​អ្នកកាសែត​ទាំង ២​នាក់​នោះ​ទេ គឺ​គ្រាន់តែ​ស្ទុះ​ទៅ​ប្រតាយប្រតប់​ដណ្តើម​យក​ម៉ាស៊ីន​ថត​របស់​អ្នកសារព័ត៌មាន​។​

​លោក​ឧកញ៉ា តាំង ផេង​ប៉ោ បាន​បដិសេធថា ការ​បិទផ្លូវ​នោះ​គាត់​គ្រាន់តែ​យក​លូ​ដាក់​មួយ​ចំហៀង​ផ្លូវ​ដើម្បី​កុំឲ្យ​ក្រុម​ឡាន​ដឹក​ដី​បើក​ឆ្លងកាត់​ទីនោះ​តែ​ប៉ុណ្ណោះ ។ ចំណែក​រឿង​បញ្ជា​ឲ្យ​បាញ់សម្លាប់​អ្នកកាសែត​នោះ​គឺជា​រឿង​យល់ច្រឡំ ហើយ​លោក​ថែមទាំង​បាន​និយាយថា រឿងរ៉ាវ​ទាំងអស់នេះ​គឺជា​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​។​

​មជ្ឈដ្ឋាន​ជាច្រើន​បាន​លើកឡើង​ថា អ្វី​ដែល​លោក​ឧកញ៉ា តាំង ផេង​ប៉ោ បាន​ចេញ​មុខ​ច្រានចោល​ព័ត៌មាន​ទាំងនេះ គឺ​គ្រាន់តែ​ជា​លេស​ដើម្បី​ដោះសារ​យករួចខ្លួន​តែប៉ុណ្ណោះ ។ ដោយ​បញ្ហា​ទាំង​នេះ​ទាមទារ​ឲ្យមាន​ការបំភ្លឺ​ពី​ការស៊ើបអង្កេត​ស្រាវជ្រា​វ​ពី​សមត្ថកិច្ច​មូលដ្ឋាន​៕

​សូម​រំលឹក​ផង​ដែរ​ថា​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​រឿង​វិវាទ​គ្នា​កើតឡើង​រវាង​លោក​ឧកញ៉ា តាំង ផេង​ប៉ោ និង​ឈ្មោះ លោក គឹម ហេង ពេលនោះ​លោក​ឧកញ៉ា តាំង ផេង​ប៉ោ បាន​យក​លូ​មក​ដាក់​ទន្ទឹង​ផ្លូវ បង្ក​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍ ។ ភ្លាមៗ​នោះ​ក៏​មាន​អ្នកសារព័ត៌មាន​ពី​រូប​បាន​ចុះ​ទៅ​យក​ព័ត៌មាន​និង​ផ្តិត​រូបភាព​ពី​កន្លែង​ហេតុ ដោយ​អ្នក​ទាំង​ពីរ​នោះ​ទី​១​មានឈ្មោះ សន សុផល ជា​ភ្នាក់ងារ​យក​ព័ត៌មាន​ឲ្យគេ​ហ​ទំព័រ CEN និង​ម្នាក់​ទៀត​ឈ្មោះ ប្រាក់ ដា​រា​វុទ្ធី ជា​អ្នកយក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​បាយ័ន ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!