ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on សមត្ថកិច្ច​ឃាត់ខ្លួន មនុស្ស​ប្រុស​ស្រី ២​នាក់ ​ពី​បទ​លក់ និង ចែកចាយ​គ្រឿងញៀន​

សមត្ថកិច្ច​ឃាត់ខ្លួន មនុស្ស​ប្រុស​ស្រី ២​នាក់ ​ពី​បទ​លក់ និង ចែកចាយ​គ្រឿងញៀន​

​ខេត្ត​ព្រះសីហនុ​ ៖ ជនសង្ស័យ​ប្រុស​ស្រី ចំនួន ២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល ការិយាល័យ ប្រឆាំង​ការជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ចុះ​ឃាត់ខ្លួន​នៅ​ចំណុច​ពីរ​ផ្សេង​គ្នា រួម​នឹង​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​ផង​ដែរ ។​

​លោក​វរៈ​សេនីយ៏​ត្រី តា​ក សារិទ្ឋ ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានអោយដឹងថា ក្នុង​កិច្ច​ប្រតិបត្តិការ ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើនេះ ដឹកនាំ​ដោយ​លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃ​សាលាដំបូង ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​របស់​លោក បាន​ឈាន​ទៅ​ឃាត់ខ្លួន បាន​មនុស្ស ២​នាក់ ពាក់ព័ន្ឋ​ការលក់ និង ចែកចាយ​គ្រឿងញៀន ដែល​ករណី​ទី​១ នៅវេលា​ម៉ោង ២១ និង​១០​នាទី​យប់ ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៤ នៅ​ចំណុច​ម្តុំ ពេទ្យ​ចំការចេក ក្រុម ៦ ភូមិ ៤ សង្កាត់ ៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ នួន សុខ​ថា​ន ភេទ ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ស្រុកកំណើត ភូមិ​ព្រែក​ត្នោត ឃុំ​កំពង់​ក្រែង ស្រុក​កំពត ខេត្ត​កំពត និង​មាន​ទីលំនៅ​បច្ចុប្បន្ន អូរ ២ ភូមិ ៤ សង្កាត់ ៤ ក្រុង​-​ខេត្ត​ព្រះសីហនុ រួម​នឹង​វត្ថុតាង​មាន ថ្នាំញៀន មេតំ​ហ្វេ​តា​មីន ចំនួន ៤​កញ្ចប់​តូច ស្មើនឹង ៦​ក្រាម និង ទូរស័ព្ទដៃ​ចំនួន ១​គ្រឿង​ផង​ដែរ ។ ករណី​ទី​២ នៅ​ចំណុច​ផ្ទះជួល​ម្តុំ​ខារ៉ាអូខេ ៣៣៣ ស្ថិតក្នុង​ក្រុម ២ ភូមិ ៤ សង្កាត់ ៤ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង ២២ និង ៣០​នាទី​យប់ ថ្ងៃ​ដដែល ឃាត់ខ្លួន​បាន​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ សឿ ស្រី​ណា​ង អាយុ ២៧​ឆ្នាំ មុខរបរ មេផ្ទះ មាន​ស្រុកកំណើត ភូមិ​ព្រៃ​កម្បាស ឃុំ​ស្លា ខេត្តតាកែវ និង ទីលំនៅ​បច្ចុប្បន្ន កន្លែងកើតហេតុ​ខាងលើ ។​

​លោក​វរៈ​សេនីយ៏​ត្រី តា​ក សារិទ្ឋ​បាន​អោយដឹង​ទៀតថា ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច ឆែកឆេរ​លើ​ខ្លួន​ស្ត្រី​រូប​នោះ ពុំ​ឃើញ​មាន​វត្ថុតាង​អ្វី​នោះទេ ប៉ុន្តែ​ក្រោយ​សាកសួរ ឃើញ​ថា​ស្ត្រី​រូបនោះ ពាក់ព័ន្ឋ​នឹង​ការ​ចែកចាយ​គ្រឿងញៀន ទើប​សមត្ថកិច្ច​ឈាន​ទៅដល់​ការឃាត់ខ្លួន ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ គ្រឿងញៀន កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕ ភ្នំព្រឹក​

 

2014_07_10nsp1 2014_07_10nsp1 (1) 2014_07_10nsp1 (3) 2014_07_10nsp1 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!