ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោក ស៊ឹម សំអាត កំពុង​ច្របាច់​ក​ពលករ​ខ្មែរ​ចំណូលស្រុក​

លោក ស៊ឹម សំអាត កំពុង​ច្របាច់​ក​ពលករ​ខ្មែរ​ចំណូលស្រុក​

ពលករ​ដែល​ត្រូវបាន​បញ្ជូន​មក​កាន់​កម្ពុជា​វិញ តាម​ច្រក​ប៉ោយ​ប៉ែត បាន​កំពុងតែ​រងគ្រោះ​ដោយសារ​តែ​ក្រុម ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ស្របច្បាប់​មួយ​នេះ គាបសង្កត់​យកប្រាក់ គ្មាន​អ្នកណា​ម្នាក់​ត្រូវបាន​រួចខ្លួន ពី​ការទាមទារ​ប្រាក់​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ប៉ូលិស​នោះ​ឡើយ ។​

​ពលករ​ចំណាកស្រុក​ចូល​មក​ស្រុក​កំណើត​វិញ​នោះ​បាន​និយាយ​ឱ្យដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រជា​ពលករ ដែល​អាជ្ញាធរ​យោធា​ថៃ ចាប់បញ្ជូន​មក​កម្ពុជា​វិញ​នោះ បាន​កំពុងតែ​រងគ្រោះ​អស់ប្រាក់​ដោយសារ​តែ​ក្រុម ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ក្រោម​ការដឹកនាំ​របស់​លោក ស៊ឹម សំអាត ដែល​ទើបនឹង​ឡើងកាន់តំណែង​ជា​ប្រធាន​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ជំនួស​លោក សៅ ប៊ុន​រិទ្ធ នោះ​បាន​ទាមទារ​ប្រាក់​ពី​ពលករ​ខ្មែរ​ដែល​វិល​មក​ស្រុក​កំណើត​វិញ​នោះ ។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា លោក ស៊ឹម សំអាត បាន​បញ្ជា​កូនចៅ​នៅក្រោម​ឱវាទ​ឱ្យ​ទារប្រាក់​ពី ពលករ​ខ្មែរ​ចាប់ពី ៣០០ ទៅ ៥០០​បាត រី​ឯ​ទាហាន​ថៃ​បាន​ទារប្រាក់​ពី​ពលករ​ខ្មែរ​ក្នុង​មួយ​នាក់ ២០០​បាត​ផងដែរ ។ ប្រសិនបើ​ពលករ​រូប​ណា​មិន​បង់​ប្រាក់​ឱ្យ​ក្រុម ប៉ូលិសអន្តោប្រវេសន៍ នេះ​ទេ គឺ​ពុំ​បាន​ចូល​មក​ទឹកដី​កម្ពុជា​ជា​ប្រទេស​ខ្លួន​ដែរ ។ ពេល​នេះ​ពលករ​រាប់សែន​នាក់ ដែល​អាជ្ញាធរ​យោធា​ថៃ បញ្ជូន​មក​ទឹកដី​កំណើត​វិញ​នោះ ត្រូវតែ​បង់​ប្រាក់​ឱ្យ​ក្រុម​ប៉ូលិស​លោក ស៊ឹម សំអាត ទាំងអស់គ្នា ដែល​មជ្ឈដ្ឋាន​ប្រជា ពលរដ្ឋ មើលឃើញថា ជា​អំពើ​ពុករលួយ ជា​សកម្មភាព​ច្របាច់​.​ក​ប្រជាពលរដ្ឋ​ក្រីក្រ​កាន់តែ​ខ្លាំង​ឡើងៗ ព្រោះ​លោក ស៊ឹម សំអាត ពុំមែន​ជា​មនុស្ស​ថ្មីស្រឡាង ទើប​នឹង​ជូត​ខ្លាញ់គោ​ឯ​កណា គឺជា​មនុស្ស​ចាស់​ដែល​ធ្លាប់​ឆ្លងកាត់​កិច្ច ការងារ​រាប់សិប​ឆ្នាំ​មកហើយ ។​

​គួរ​រំលឹក​ផងដែរ​ថា លោក ស៊ឹម សំអាត ធ្លាប់ធ្វើ​ជា​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង រាប់សិប​ឆ្នាំ​មក​ហើយ​មុន​ទៅ​កាន់​តំណែង​ជា​ប្រធាន​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ។ ដូច្នេះ​លោក ស៊ឹម សំអាត មាន បទពិសោធន៍​ការងារ​គ្រប់គ្រាន់ និង​ចេះ​ពី​វិធី​គាប​ជម្រិត​យកប្រាក់​ពី​ពលករ​ចំណាកស្រុក​តាម​ច្រក​ដែល លោក​កាន់កាប់​កន្លងមក ។ រី​ឯ​រឿង​ពុករលួយ​គាប​.​ក​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​លោក ស៊ឹម សំអាត មាន​ជំនាញ​ច្បាស់លាស់​ណាស់ ទើប​ថ្នាក់លើ​សម្រេច​ឱ្យ​លោក​ទៅ​ធ្វើ​ជា​ប្រធាន​ច្រក​ប៉ោយប៉ែត​នោះ ។​

​ប្រភព​ពី​មន្ត្រី​ប៉ូលិស​តូចតាច​នៅ​ប៉ោយប៉ែត​បាន​ឱ្យដឹង​ផង​ដែរ​ថា របៀប​ដឹកនាំ​របស់​លោក ស៊ឹម សំអាត មិនសូវ​ខុសពី​លោក សៅ ប៊ុន​រិទ្ធ ជា​អតីត​ប្រធាន​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នោះទេ តែ​វិធី​ប្រព្រឹត្ត​អំពើ​ពុករលួយ​វិញ នោះ ខ្លាំង​ជាង​លោក សៅ ប៊ុន​រិទ្ធ ទៅទៀត ។ ជាក់ស្តែង​ការទាមទារ​ប្រាក់​ពី​ពលករ ដែល​រងគ្រោះ​ដោយសារ​រដ្ឋា ភិ បាល​យោធា​ថៃ​បញ្ជូនមក​ស្រុកកំណើត​វិញ​នោះ ត្រូវបាន​ក្រុម​ប៉ូលិស​អន្តោប្រវេសន៍រ​បស់​លោក ស៊ឹម សំអាត ច្របាច់​ក្រ​យកប្រាក់​ថែម​ទៀត​ជា​ទង្វើ​អមនុស្សធម៌​ខ្លាំង​ក្លា​ណាស់ ។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា ពលករ​ខ្មែរ​អភ័ព្វ​ណាស់ នៅពេល​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ ប្រទេស​ថៃ ទាំង​ប្រថុយប្រថាន​នោះ ត្រូវ​អស់​ប្រាក់​ហើយ​ពេលនេះ ត្រូវ​រដ្ឋាភិបាល​យោធា​ថៃ បញ្ជូន​មក​ប្រទេស​ខ្លួន វិញ ត្រូវ​អស់ប្រាក់​បង់​ឱ្យ​ក្រុម​ប៉ូលិស​អន្តោប្រវេសន៍​ទៀត ។ ដូច្នេះ​ទាំង​ចេញ​ទាំង​ចូល​ត្រូវ​ក្រុមប៉ូលិស​លោក ស៊ឹម សំអាត ច្របាច់​.​ក​ប្រជាពលរដ្ឋ​ខ្មែរ យកប្រាក់​គ្មាន​ធម៌​មេត្តា​ឡើយ ៕

 

soem_samart

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!