ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ឈ្មួញ​នាំ​ចូល​សាច់​មាន់​ខូច​គុណភាព​រយះពេល ១៦ ថ្ងៃ ជិត ៤០ តោន ដោយ​គ្មាន​ការបង្ក្រាប​

ឈ្មួញ​នាំ​ចូល​សាច់​មាន់​ខូច​គុណភាព​រយះពេល ១៦ ថ្ងៃ ជិត ៤០ តោន ដោយ​គ្មាន​ការបង្ក្រាប​

​កោះកុង ៖ បែកធ្លាយ​រឿង​ដ៏​ក្តៅកគុក​មួយ​ទៀត​ហើយ  នៅ​រសៀល​ថ្ងៃ​ទី​៤ ខែកក្កដា  ឆ្នាំ​២០១៤  មាន​រថយន្ត​មួយទៀត​ចូល​ ​តាម​ច្រក​អន្តរជាតិ​ចាំ​យាម​នៃ​ខេត្ត​កោះកុង ។ ត្រូវបាន​គេ​រាយ​ការណ៏​ថា  មាន​រថយន្ត​ផ្ទុក​សាច់មាន់   ជង្គង់​មាន់  ក្រញាំ​ជើង​ ​មាន់​ខូច គុណភាព ​ប្រមាណ​ជិត​២០​តោន ។ នៅពេលដែល​សមត្ថកិច្ច​ប្រចាំ​ច្រក​មិន​ហ៊ាន​បង្ក្រាប ​ឡើយ  ពីព្រោះ​……………..​។​

​មន្ត្រី​ជំនាញ​មួយរូប ​ដែល​ប្រចាំការ​ច្រក​ចាំ​យាម  បាន​រំលឹក​ប្រាប់​អ្នកសារព័ត៌មាន​ថា     សាច់​មាន់​ខូចគុណភាព​ដែល​រាជ​រដ្ឋា​ភិ​​បាល​បាន​ហាម​ដាច់ខាត  ពី​ឆ្នាំ​ ២០១២  កន្លង មក ស្រាប់តែ​ស្ងាត់ៗ​មានច្បាប់​អនុញ្ញាត​អោយ​នាំចូល​សាច់មាន់​ដែល​ខូច​ ​គុណភាព​រយះពេល​១៦​ថ្ងៃ  ដល់​ទៅ​ជិត ៤០​តោន ចាប់ពី​ថ្ងៃ​ទី​១៩  ខែ​ឧសភា  ឆ្នាំ​២០១៤ នោះមក ។​

​ប្រភព​បាន​បន្តថា  សង្ស័យ​មាន​ការឃុបឃិត​គ្នា​ដើម្បី​ផលប្រយោជន៏​ប៉ុណ្ណោះ  ទើប​មុខទំនិញ​ដែល​ខូចគុណភាព​ទាំងនេះ​អាច​ ​នាំ​ចូល​បាន​តែ​អ្នកមាន​អំណាច​តែ​ប៉ុណ្ណោះ ។​

​ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​សមត្ថកិច្ច​បង្ក្រាប​បាន​តែ​អ្នកជួញដូរ​បន្តិចបន្តួច​គឺ ចាប់​ មិន​អោយ​របូត​ពី​កណ្តាប់ដៃ​ដែក​របស់​​ពួកគេ​ទេ  បើ​សិន​បាន​ហុច​លុយ​អោយ​នោះ  បើ​ជា​របស់​អ្នកមាន​អំណាច​វិញ  បែរជា​សមត្ថកិច្ច​ធ្វើ​មិនដឹង  ហើយ​ជួយ​បិទបាំង​​ថែម​ទៀត ។ តើ​ទង្វើ​ទាំងអស់​នេះ​យល់​ថា យុត្តិធម៌ ឬ​យ៉ាងណា ?   ពលរដ្ឋ​ផ្សេងទៀត​ក្នុង​ក្រុង​ខេមរភូមិន្ទ  ខេត្ត​កោះកុង បាន​​ព្រួយបារម្ភ​ថា ពិភពលោក​កំពុង​ភ័យខ្លាច​អំពី​ជម្ងឺ​ផ្តាស​សាយ​បក្សី  សុខៗ​នាំ​សាច់​មាន់​ខូចគុណភាព​ចូល​មក​យ៉ាង​ច្រើនសន្ធឹក​
​សន្ធាប់​យ៉ាងនេះ​តើ​មាន​បំណង​អ្វី ៕

 

2014_07_07nsp1 (1) 2014_07_07nsp1 (2) 2014_07_07nsp1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!