ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​សំណង់​ផ្ទះថ្ម​ដ៏​រឹងមាំ​មួយ និង សំណង់​ផែ​ថ្ម សង់​លយ​ទៅ​ក្នុង​ដែន​សមុទ្រ ​បំពាន​ផ្លូវច្បាប់ របស់​ឈ្មោះ ហេន កំពុង​វិ​វឌ្ឍន៏​

​សំណង់​ផ្ទះថ្ម​ដ៏​រឹងមាំ​មួយ និង សំណង់​ផែ​ថ្ម សង់​លយ​ទៅ​ក្នុង​ដែន​សមុទ្រ ​បំពាន​ផ្លូវច្បាប់ របស់​ឈ្មោះ ហេន កំពុង​វិ​វឌ្ឍន៏​

ខេត្ត​ព្រះសីហនុ​: បន្ទាប់ពី​លោក ឈិត សុផាត​ចៅសង្កាត់​លេខ ១ បានអោយ​ក្រុមការងារ​សង្កាត់ សហការ​ជាមួយ​អាជ្ញាធរ​ភូមិ នៅ​រសៀល​ថ្ងៃ​ទី ១៦ ខែ មិថុនា ឆ្នាំ ២០១៤ បាន​ចុះ​ទៅ​ហាមឃាត់​សំណង់​ផែ​ដ៏​រឹងមាំ​មួយ ដែល​មាន​ផ្ទះ​ដ៏​ធំ និង ផែ​វែង​ដាច់​កន្ទុយភ្នែក ដែល​សាងសង់​ខុស​ច្បាប់​ទម្លាប់ ដែល​បាន​សាងសង់​ចូលក្នុង​ដែនសមុទ្រ​របស់​រដ្ឋ ដែល​រដ្ឋ​ហាមឃាត់​មិន​អោយ​សាងសង់ សំណង់​រឹងមាំ​ដែល​ពាក់ព័ន្ឋ​ទៅ​នឹង​ឆ្នេរ ក៏ដូចជា​បរិស្ថាន​សមុទ្រ ធ្វើអោយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ចំពោះ​វិស័យ​អភិវឌ្ឍ​ន៏​របស់​ប្រទេសជាតិ ទៅ​អនាគត ។ សំណង់​ខុសច្បាប់​មួយ​នេះ​ស្ថិត​នៅ​ចំណុច ផែ​ខ្សាច់​ក្នុងភូមិ ០៣ សង្កាត់ ០១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​ទាក់ទិន​ជុំវិញ​បញ្ហា​ខាងលើ​នេះ ម្ចាស់​សំណង់​ដែល​មានឈ្មោះ ហេន ភេទ ប្រុស ជា​អាជីវករ​ប្រមូល​ទិញ​ផល​នេសាទ នៅ​តំបន់​ខាងលើ​នេះ ផ្គើន​នឹង​អាជ្ញាធរ​ដែនដី ដែល​បាន​ទៅ​ហាមឃាត់​អោយ​លោក​ទៅ​សុំ​ច្បាប់​អោយបាន​ត្រឹមត្រូវ មុននឹង​ធ្វើ​ការសាងសង់ ដោយឡែក​ម្ចាស់​សំណង់​មួយ​នេះ មិន​គោរព​តាម​ការហាមឃាត់ របស់​អាជ្ញាធរ​សង្កាត់ ផ្ទុយទៅវិញ បែរជា​ធ្វើ​ការសាងសង់​ទាំង​យប់​ទាំង​ថ្ងៃ ប្រឆាំងនឹង​ការហាមឃាត់​របស់​អាជ្ញា​ធរ​ដែនដី ។​

​ទង្វើ​មិន​គោរព​ច្បាប់​បែបនេះ បានធ្វើអោយ​មហាជន ដែល​គេ​គោរព​ច្បាប់​បាន​រិះគន់​ថា បុរស​ម្នាក់​នេះ​ពិតជា​ខ្លាំង ដូច​មាត់​មែន​សូម្បី​តែ​អាជ្ញាធរ ឬ​មន្ត្រី​ពាក់ព័ន្ឋ​មក​ធ្វើការ​ហាមឃាត់​យ៉ាងណា​ក៏ដោយ ក៏​នៅតែ​សាងសង់​គ្មាន​ញញើត​ដៃ ហើយ​បាន​ចេញ​សម្តី​អួត​ក្អេងក្អាង​ថា បើ​សារព័ត៌មាន​ណា ចុះផ្សាយ គ្រាន់តែ​គេ​សាងសង់​ផែ​ប៉ុណ្ណឹង គេ​នឹង​រក​មេធាវី​ដាក់ពាក្យ​ប្តឹង ទៅ​លើ​អ្នកសារព័ត៌មាន​ណា ដែល​បាន​ចុះផ្សាយ ប៉ះពាល់​ដល់​ផែ​របស់គេ ដែល​កំពុង​សាងសង់ មិនតែប៉ុណ្ណោះ គេ​បាន​និយាយ​ថែម​ទៀត​ថា គេ​បាន​ស្នើសុំ​ទៅ​ភូមិ​សង្កាត់​អស់ហើយ មន្ត្រីជលផល ក៏​បាន​សុំ​ហើយ​អស់​ដែរ ។​

​លោក ហេន បាន​បន្តទៀតថា តំបន់​នេះ​គេ​មិន​ដែល​សុំ​ច្បាប់​ទេ ហើយ​គេ​សាងសង់​តែ​អញ្ចឹង ពុំដែល​មាន​នរណា​ម្នាក់​សុំ​ច្បាប់​នោះឡើយ បើ​គេ​មាន​លុយ​សង់ គឺ​គេ​សង់​ហើយ ។​

​ពាក់ព័​ន្ឋ​ជុំវិញ​បញ្ហា​អួត​ក្អេងក្អាង​ដូច​សត្វ​ក្អាត់ នៅក្នុង​ក្អម​បែបនេះ លោក ឈិត សុផាត​ចៅសង្កាត់​លេខ ១ ក្រុងព្រះសីហនុ បាន​ច្រានចោល​នូវ​បញ្ហា​ខាងលើនេះ ហើយ​បាន​បញ្ជាក់ថា គឺ​រូប​លោក​បាន​ចុះ​ទៅ​ហាមឃាត់ ម្តង​រួច​ហើយ ហើយ​លោក​មិន​ដែល​អនុញ្ញាត​អោយ​បុគ្គល​រូបនេះ សាងសង់​ផែ ដោយ​មិន​គោរព​ច្បាប់​បំពាន ដែនសមុទ្រ​យ៉ាង​អនាធិបតេយ្យ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្នុង​ដែន​សមុទ្រ​នោះឡើយ  ។​

​ចំពោះ​លោក នេន ចំរើន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​ព្រះសីហនុ បានអោយដឹងថា តំបន់​ខាងលើ​នេះ គេ​មិន​ដែល​អនុញ្ញាត​អោយ​សាងសង់​ផែ​ថ្ម​រឹងមាំ ដូច​បុគ្គល​ខាងលើ​នោះ​ទេ ប៉ុន្តែ​កន្លងមក​ប្រជាពលរដ្ឋ ដែល​ប្រកប​មុខរបរ​នេសាទ មាន​ការសាងសង់​ផែ​ខ្លះ ដោយ​ប្រើ​ពី​ឈើ តែ​មិន​អនុញ្ញាត្ត​អោយ​ទ្រង់ទ្រាយ​ធំ​នោះទេ សូម្បី​តែ​សំណង់ផ្ទះ​ឈើ ក៏​មិន​អនុញ្ញាត្ត​ដែរ កន្លងមក ៕

 

2014_06_18nsp1 (13) 2014_06_18nsp1 (11) 2014_06_18nsp1 (6) 2014_06_18nsp1 (14)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!