ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោក​ឧត្តមសេនីយ៍ សុខ ផល ជំរុញ​អោយ​នគរបាល​អន្តោប្រវេសន៍​រឹតបន្តឹង​ច្បាប់​លើ​ជន​បរទេស​ដែល​កំពុង​បន្ត​ធ្វើ​អន្តោប្រវេសន៍​នៅ​កម្ពុជា​

លោក​ឧត្តមសេនីយ៍ សុខ ផល ជំរុញ​អោយ​នគរបាល​អន្តោប្រវេសន៍​រឹតបន្តឹង​ច្បាប់​លើ​ជន​បរទេស​ដែល​កំពុង​បន្ត​ធ្វើ​អន្តោប្រវេសន៍​នៅ​កម្ពុជា​

បន្ទាយមានជ័យ ៖ បើ​ចង់អោយ​ពលករ​ខ្មែរ​មាន​ការងារ​ធ្វើ​នៅក្នុង​ស្រុក​និង​មាន​ប្រាក់​ចំនូល​ចូល​ជាតិ នគរបាល​អន្តោប្រវេសន៍​ទាំងអស់​ត្រូវ​អនុវត្ត​ច្បាប់​អោយបាន​ទៅ​លើ​ជនអន្តោប្រវេសន៍ ដែល​ប្រើ​ប័ណ្ណឆ្លងដែន​ប្រភេទ​ទេសចរណ៍​មក​ធ្វើ​ការងារ និង​មិន​ព្រម​បង់ពន្ធ​ជូន​រដ្ឋ ។ នេះ​បើ​តាម​ការលើកឡើង​របស់​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង លោក ឱ លន់ ជា​ស្នងការរង​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​កាលពី​រសៀល​ថ្ងៃ​ទី​២៥ មិថុនា ២០១៤ នៅ​និង​សាលប្រជុំ​នៃ​ស្នងការ​ខេត្ត​បន្ទាយមានជ័យ ។​

​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បានលើកឡើង​ពី​ស្ថានភាព​សន្តិសុខ​សណ្តាប់ធ្នាប់ និង​បទល្មើស​ដែល​កើតឡើង​ក្នុង​ខេត្ត​មាន​ការថយចុះ និង​បង្ក្រាបបាន​រាល់​បទល្មើស​ដែល​កើតឡើង​ជា​បន្តបន្ទាប់ ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ​ក្នុង​ការរស់នៅ​ប្រកប​របរ​ចិញ្ចឹមជីវិត ។​

​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​ក៏បាន​លើកឡើង​ផងដែរ​ថា ខេត្ត​បន្ទាយមានជ័យ គឺជា​ខេត្ត​មួយ​ជាប់​និង​ព្រំដែន​ប្រទេស​ថៃ ហើយ​មាន​ច្រក​អន្តជាតិ​សម្បូរ​ទៅដោយ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់​លោក​ស្នើរ​សុំ​ដល់​លោក​ស្នងការរង​អន្តោប្រវេសន៍ ដែល​ត្រូវ​ប្រកាស​តែងតាំង ក្នុង​តំនែង​ថ្មី​ត្រូវ​ធ្វើ​យ៉ាងណា​គ្រប់គ្រង​អោយបាន នូវ​ជនអន្តោប្រវេសន៍​ដែល​មក​ស្នាក់នៅ​និង​ប្រកប​របរ​នៅក្នុង​ខេត្ត និង​ត្រូវ​បង្កលក្ខណៈ អោយ​បាន​ងាយស្រួល​រក្សា​អោយបាន​នូវ​សុខ​សុ​វ​ត្ថភាព​របស់​ជនបរទេស ។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បន្ថែម​លើ​ការងារ​អន្តោប្រវេសន៍​ដែល​ការងារ​នេះ​មិនមែន​ជា​ការងារ​ងាយស្រួល​នោះទេ វា​គឺជា​ការងារ​ស្មុកស្មាញ​និង​ពិបាក ដែល​តំរូវ​អោយ​យើង​យកចិត្តទុកដាក់ ស្រាវជ្រាវ​ក្តាប់​អោយបាន​នូវ​ជនបរទេស​ទាំងឡាយ​ដែល​មក​ស្នាក់​នៅ​រយៈពេល​វែង និង​ខ្លី​ដោយ​កន្លងមក​សម្រាប់​ខេត្ត​បន្ទាយមានជ័យ ការគ្រប់គ្រង​ជនបរទេស​គឺ​បាន​ល្អ តែ​នៅ​មិនទាន់​គ្រប់គ្រង​បាន​នៅឡើយ ជនបរទេស​ដែល​មក​ប្រកប​របរ​រកស៊ី​ធ្វើការ​នៅ​ក្នុង​ខេត្ត​ថា តើ​បាន​ពិនិត្យ​ហើយ​ឬ​នៅ​ទៅលើ​ប័ណ្ណ​ឬ​សៀវភៅ​ការងារ និង​ទិដ្ឋ​ការការងារ ស្រប​ទៅតាម​ច្បាប់​ដែល​ឬទេ ។ បើ​យើង​មិន​ធ្វើ​ការត្រួតពិនិត្យ​ឬ​ព្រមាន ឬ​ផាកពិន័យ​លើ​ជន​បរទេស​ណា ដែល​មក​ស្នាក់នៅ​ធ្វើការ​មិន​ព្រម​បង់ពន្ធ វា​នឹង​ធ្វើអោយ​បាត់បង់​ការងារ​ពលក​រ​ខ្មែរ និង​ថវិការ​ជាតិ​ព្រោះថា តាម​ក្រុមហ៊ុន រោងចក្រ ច្បាប់​អនុញ្ញត្ត​អោយ​មាន​ជនបរទេស​មាន​ចំនួ​ន​តែ​១០%​នៃ​ចំនួន​ពលករ​ខ្មែរ​តែប៉ុណ្ណោះ បើ​យើង​មិន​ព្រម​រឹតបន្តឹង វា​កាន់តែ​ធ្វើ​អោយ​ជនបរទេស​ជាច្រើន​មក​ធ្វើ​ការងារ​ដណ្តើម​ការងា​រ​ពលរដ្ឋ​ខ្មែរ ដោយ​ប្រើ​តែ​លិខិតឆ្លងដែន​ប្រភេទ ទេសចរណ៍​វាយ​ចេញ​វាយ​ចូល​ក្នុង​រយៈពេល​មួយ​ខែម្តង ។

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​លោក​បាន​ពិនិត្យឃើញថា មាន​ពលករ​បរទេស​ជាច្រើន​មិន​បាន​ធ្វើ​ប័ណ្ណ​ការងារ ក្នុង​នោះ​គ្រាន់តែ​ធ្វើការ​ពិនិត្យ​១​រោងចក្រ​មាន​ពលករ​បរទេស​រហូត​ទៅ​ដល់​៣០០​នាក់ ។ ដូច្នេះ​បើ​យើង​អនុវត្តន៍​ការត្រួតពិនិត្យ​នេះ​បាន​វា នឹង​ធ្វើអោយ​ពលករ​ខ្មែរ​បាន​ចូល​បំពេញការងារ និង​មាន​ចំនូល​ចូលជាតិ​ជាច្រើន ។ ជាមួយគ្នា​នោះ លោក​ក៏​បាន​ហាម ជាដាច់ខាត​ដល់​មន្ត្រីនគរបាល​ជំនាញ​ទៅលើ ការធ្វើ​សៀ​ភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស គឺជា​កំហុស​ធ្ងន់ធ្ងរ​ណាស់​ដែល​ខ្លួន​ជា​មន្ត្រី​ជំនាញ​សោះ​អាច​ចេញ​អត្តសញ្ញាណប័ណ្ណ​ជំនួស​ប្រមុខ​រដ្ឋាភិបាល ។

ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជន​បរ​ទស​ទៅបាន​លុះត្រាតែ​ព្រះមហាក្សត្រ​ជា​ព្រះប្រមុខរដ្ឋ​ជា​អ្នក​ប្រទាន​តាម​ការស្នើរ​សុំ ច្បាប់​បានចែង ៕

 

2014_06_27nsp1 (1) 2014_06_27nsp1

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!