កំពត ៖ បើយើងអង្កេតមើលក្នុងមួយថ្ងៃ ផ្លែឈើគេចពន្ឋរាប់សឹបឡានឈប់បង់លុយ នៅមុខសាខាគយកំពត នៅលើបណ្តោយផ្លូវជាតិ លេខ ៣ ម្តុំវត្តកំពត ។
ចំណែកឡានដឹកផ្លែឈើគេចពន្ឋ ឬដឹកម៉ូតូគេចពន្ឋ ដែលឈប់បង់លុយអោយសាខាគយ គេពុំដែលឃើញមន្ត្រីជំនាយគយ មកពិនិត្យ នោះទេ គឺគេឃើញតែទាហាន ដែលយាមសាខាគយចេញមកយកលុយ ។ ហើយរូបភាពនេះ មិនខុសពីកុងត្រូលជជុះនោះទេ ដូច្នេះ
ទើបប្រជាពលរដ្ឋនិយាយរិះគន់លោក សំ សុខា ថា ជាមេគយដែលជំនាញខាង បើកអោយទំនិញគេចពន្ឋគ្រប់ប្រភេទ ចូលខេត្តកំពត រួមទាំងខ្លួនឯងផងនោះ បើកស្ថានីយ៍ប្រេងយកប្រេងគេចពន្ឋលក់ទៀតផង ។
អ្នកយកព័ត៌មានយើងបានទូរសព្វ័ទៅលោកសំសុខាដើម្បីសុំការបំភ្លឺទូរសព្វ័ពុំអាច ទំនាក់ ទំនងបាន ៕
អ៊ួងវឹង