ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ត្រាក់ទ័រ​៦​គ្រឿង​របស់​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ឆេះ​ខ្ទេច​សង្ស័យ​មាន​ទំនាស់​

ត្រាក់ទ័រ​៦​គ្រឿង​របស់​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ឆេះ​ខ្ទេច​សង្ស័យ​មាន​ទំនាស់​

​បន្ទាយមានជ័យ ៖ ត្រាក់ទ័រ ៦ គ្រឿង​របស់​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ឆេះ​ខ្ទេច កាល​ពី​កណ្តាល​អធ្រាត​ថ្ងៃ​ទី ១៥ មិថុនា ២០១៤ កន្លងទៅនេះ ។

​ហេតុ​កាណ៍​នេះ​បាន​កើតឡើង នៅ​ចំនុច​ភូមិ​ធ្លោ​ក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ស្ថិត​ក្នុង​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍​ដែល​ទទួលបាន​សិទ្ធ​លើ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ។​

​តាម​ការ​អោយ​ដឹង​ពី​លោក​អធិការ​ស្រុក​ថ្មពួក​ថា កាលពី​យប់​កើតហេតុ​ខាងលើ ត្រាក់ទ័រ​របស់​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍​ចំនួន​៦​គ្រឿង ត្រូវបាន​ជន​មិន​ស្គាល់​មុខ​លួច​ចូល ដុត​បណ្តាល​អោយ​ឆេះ​ខ្ទេច​ដោយ​ពុំ​ដឹង​រឿង ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែ​ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះ ។ លោក​បាន​បន្ត​អោយដឹងទៀតថា តាម​ព័ត៍មាន​ដែល​ទទួលបាន​ពី​មេ​ប៉ុស្តិ៍​ឃុំ​បន្ទាយឆ្មារ​បាន​រាយការណ៍​ថា បន្ទាប់​ពី​អ្នក​បើក​ត្រាក់ទ័​រទាំង​៦​នាក់​បាន ឈប់​ពី​ការ​ភ្ជួរ​រា​ស់ដី ហើយក៏​បាន​យក​ត្រាក់ទ័រ​មក​តំរៀប​គ្នា​ជា​ជួរ​ដូច​រាល់ដង ដែល​ពួកគេ​ទាំង​៦​នាក់​មិន​បាន​នៅ​យាម​ត្រាក់ទ័រ​នោះទេ គឺ​មាន​កម្មករ​ក្រុមហ៊ុន​ចំនួន ២ នាក់​ជា​អ្នក​ចាំ​យាម​ជា​រៀងរាល់​យប់ ស្រាប់តែ​នៅ​ម៉ោង​១២ យប់​ក៏​មាន​មនុស្ស​បី​បួន​នាក់ ប្រដាប់​ដោយ​ពូថៅ បាន​ទៅ​គំរាម​អ្នក​ទាំង ២ នោះ​ក៏​បាន​រត់គេចខ្លួន ហើយ​ក្រោយមក​ក៏​មាន​ការឆេះ​ត្រាក់ទ័​រទាំង​៦​នោះ​តែម្តង ។​

​សូម​បញ្ចាក់​ថា ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍​ដែល​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល តែងមាន ទំនាស់​ជាមួយ​ពលរដ្ឋ​ទៅលើ​ដី​ដែល​ខ្លួន​បាន​ទទួល​សិទ្ធ​ពី​រដ្ឋាភិបាល រហូតដល់​មាន​ការ ផ្ទុះ​ហឹង្សា​ពី​សំណាក់​ពលរដ្ឋ​ដុត​រោង​របស់​ក្រុមហ៊ុន ដែល​ពួកគាត់​ចោទ បាន​សង់​នៅលើ​ដី​ពួកគាត់​មិន​ថែម​តែប៉ុណ្ណោះ ពេល​ដែល​គណៈកម្មការ​ខេត្ត​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន និង​ពលរដ្ឋ​នេះ ក៏​ត្រូវបាន​ក្រុម​ប្រជាពលរដ្ឋ​ប្រើ​ហឹង្សា វាយ​ទៅលើ​អភិបាលរង​ស្រុក​ថ្មពួក​ម្នាក់ ក្រោយមក​ក៏​មាន​ការសម្របសម្រួល​ដោះស្រាយ​រហូត​ស្ងប់ស្ងាត់​មកដល់ពេលនេះ ។​អ្វី​ដែល​សមត្ថកិច្ច​កំពុងតែ​សង្ស័យ លើ​ករណី​ដុត​ត្រាក់ទ័រ​នេះ ទៅ​លើ​ករណី​ម្យ៉ាង​ដែល​កន្លងមក​ក្រុមហ៊ុន ធ្លាប់​បាន​តាម​ទាន់​ចាប់​អ្នក​លួច​បូម​ប្រេង​គ្រឿងចក្រ យកទៅលក់ បញ្ជូនទៅ​តុលាការ​ឃុំខ្លួន ៕

 

2014_06_17nsp1 (1) 2014_06_17nsp1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!