ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on គ្មាន​អ្នកចាត់ការ​ករណី​បុរស ប៊ុន រតនៈ កូន​លោក​មហាសេដ្ឋី ប៊ុន សេរី​

គ្មាន​អ្នកចាត់ការ​ករណី​បុរស ប៊ុន រតនៈ កូន​លោក​មហាសេដ្ឋី ប៊ុន សេរី​

កូន​មន្ត្រី​ ដែល​ជា ​សេដ្ឋី​ប្រចាំ​ រាជធានី​ភ្នំពេញ​ មួយរូប ​ទំនង​ជា ​បាន ​កំពុង​ពួន​សម្ងំ​លាក់​ខ្លួន​ ព្យាយាម ​គេច ចេញ​ពី សំណាញ់​ច្បាប់​ ដែល​បាន​បើក រថយន្ត​ម៉ា​ករង់​រ៉ូ​វែ​រ បុក​ម៉ូតូ​មួយគ្រឿង បណ្តាលឱ្យ ​មនុស្ស​បី​រូប ​បាន​ស្លាប់​នៅ ​ផ្លូវ​ជាតិ លេខ ១ ហើយ​រហូត​មក​ទល់​នឹង ​ពេលនេះ តុលាការ​ពុំ​ទាន់​បើក ​សវនាការ​នោះ​ទេ សូម្បី​តែ​ដីកា​ កោះហៅ​ក៏​គ្មាន​ដែរ ។​

​មជ្ឈដ្ឋាន​ ប្រជាពលរដ្ឋ​ បាន​ធ្វើ​ការរិះគន់​ថា កូន​លោក ប៊ុន សេរី នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ឈ្មោះ ប៊ុន រតនៈ បាន​កំពុង​ស្ថិត​នៅក្នុង​ភាព​ស្ងៀមស្ងាត់​ពុំ​មាន​ដីកា​តុលាការ​ធ្វើ​ការកោះហៅ​ធ្វើការ​សាកសួរ​ដើម្បី កសាង​សំណុំរឿង​ទទួល​ទោស​ទៅ​តាម​ច្បាប់​នោះទេ ។ ទោះបីជា​លោក ប៊ុន សេរី មហាសេដ្ឋី​ប្រចាំរាជធានី ភ្នំពេញ បាន​សង​សំណង​រដ្ឋប្បវេណី​ដល់​គ្រួសារ​សព​អ្នករងគ្រោះ​ទាំង​បី​រូប​ក៏ដោយ​ក៏​ត្រូវតែ​អនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ដែរ មិន​ត្រូវ​នៅ​ស្ងៀមស្ងាត់​បែបនេះ​ដែរ ។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា នៅ​កម្ពុជា​ជីវិត​មនុស្ស​ហាក់បីដូច​ជា មិន​មាន​តម្លៃ​អ្វី​បន្តិច​ជាមួយ​អ្នក មាន​លុយ​មានអំណាច ហើយ​ការអនុវត្ត​ច្បាប់ គឺ​ធ្វើ​ទៅលើ​ជនទន់ខ្សោយ​អ្នក​មិនមាន​អំណាច អ្នក​គ្មាន​ខ្សែ​ទុយោ លូ​តែប៉ុណ្ណោះ ។ ករណី​បុរស​ឈ្មោះ ប៊ុន រតនៈ នេះ​មិន​ត្រូវបាន​អ្នក​ច្បាប់​ធ្វើ​ការសើរើ​សំណុំរឿង​ដើម្បី​ឱ្យ​ជន​ប្រព្រឹត្ត អំពើ​ល្មើស ច្បាប់​ចរាចរណ៍​ផ្លូវគោក​មួយ​នេះ ទទួលទោស​តាម​ច្បាប់​នោះឡើយ ។​

​គួរ​រំលឹក​ផងដែរ​ថា បុរស​ឈ្មោះ ប៊ុន រតនៈ នេះ​សេព​គ្រឿង​ស្រវឹង​ហើយ​បើកបរ​រថយន្ត​រ៉ង់​រ៉ូ​វែ​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២AA-៦៧៧៧ បុក​ម៉ូតូ​មួយគ្រឿង​បណ្តាលឱ្យ​ស្លាប់​មនុស្ស ៣​នាក់ វេលា​ម៉ោង ៥​រសៀល ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​យក​បាត សង្កាត់​ស្លាកោះ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ ១ (​កៀនស្វាយ​)​នៅវេលា​ភ្លៀង​ធ្លាក់ ។ បើ​ពិនិត្យ​ស្ថានភាព​រថយន្ត​ដែល​ខូចខាត គឺ​កំពិត​ផ្នែក​ខាងស្តាំ និង​ខាងឆ្វេង ព្រមទាំង​បាក់​កង់​ថែមទៀត​ផង ។ ដូច្នេះ​រថយន្ត​មួយ​នេះ បើកបរ​ក្នុង​ល្បឿន​លឿន​ទើប​បុក​ម៉ូតូ បណ្តាល​ឱ្យ​បាក់​កង់​រថយន្ត​បែបនេះ ។​

​ក្រុមអ្នកវិភាគ​ឯករាជ្យ​បាន​សម្តែង​យោបល់​ផងដែរ​ថា បើ​តាម​ផ្លូវច្បាប់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ ទាំងអស់ ត្រូវ​សង​សំណង​រដ្ឋប្បវេណី​ហើយ​ត្រូវ​ទទួលទោស​តាម​មាត្រា​ច្បាប់ គឺ​ពុំ​មែន​សង​សំណង​រដ្ឋប្បវេណី​ហើយ ត្រូវបាន​រួចខ្លួន​ពី​សំណាញ់​ច្បាប់​នោះ​ទេ ។ ដោយឡែក​ប្រសិនបើ​ជនរងគ្រោះ ឬ​ក្រុម​គ្រួសារ​មិន​ធ្វើ​ពាក្យបណ្តឹង​ទេ នោះ មន្ត្រីនគរបាល​យុត្តិធម៌​មូលដ្ឋាន​នៅ​កន្លែង​កើតហេតុ​មាន​សិទ្ធិ ធ្វើ​ពាក្យបណ្តឹង​ប្តឹង​ពី​ជន​ប្រព្រឹត្ត​បទល្មើស​ទៅ តុលាការ ដើម្បី​ដាក់ទោស ទណ្ឌ​ដល់​អ្នកប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ពុំមែន​សំងំ​នៅ​ស្ងៀម​ដូច​ករណី​បុរស​ឈ្មោះ ប៊ុន រតនៈ កូន​លោក​មហាសេដ្ឋី ប៊ុន សេរី នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នោះ​ឡើយ ។​/

 

2014_06_nsp1 2014_06_nsp1 (2) 2014_06_nsp1 (5) 2014_06_nsp1 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!