ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ពលរដ្ឋ​ជាច្រើន​នាក់ ខឹងសម្បារ​យ៉ាងខ្លាំង​ចំពោះ​ក្រុមហ៊ុន ចាក់ដី​លុប​ចំណី​អូរ ធ្វើឱ្យ​ទឹក​ជំនន់​លិច​លំនៅដ្ឋាន​របស់​ពួកគាត់​

ពលរដ្ឋ​ជាច្រើន​នាក់ ខឹងសម្បារ​យ៉ាងខ្លាំង​ចំពោះ​ក្រុមហ៊ុន ចាក់ដី​លុប​ចំណី​អូរ ធ្វើឱ្យ​ទឹក​ជំនន់​លិច​លំនៅដ្ឋាន​របស់​ពួកគាត់​

ប្រជាពលរដ្ឋ​ក្មេង​ចាស់ ប្រុស​ស្រី​ជាច្រើន​នាក់ ខឹងសម្បារ​យ៉ាងខ្លាំង​ចំពោះ​ក្រុមហ៊ុន​មួយ​បាន​ចាក់ដី​លុប​ចំណី អូរ​ធ្វើឱ្យ​ទឹកភ្លៀង លិច​លំនៅដ្ឋាន​របស់​ពួកគាត់ បាន​លើកគ្នា​មក​តវ៉ា​សុំឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ ដែល​ក្រុមហ៊ុន មួយ​នេះ​ចាក់​ដី​រំលោភ​ចូល​ចំណី​អូរ ធ្វើឱ្យ​ភ្លៀង​ធ្លាក់​មួយ​មេ កាលពី​ថ្ងៃ​ទី ០៥ ខែមិថុនា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ ធ្វើឱ្យ​បាក់​ដី​លុប​អូរ និង​លូ​ដ៏​តូច​ដែល​ក្រុមហ៊ុន​បានដាក់​កាត់​ឆ្លង​អូរ នោះ​លិច​បាត់​ស្ទើរ​ទាំងស្រុង ដែល​មិន​អាច​រំដោះ ទឹកភ្លៀង​បាន ធ្វើឱ្យ​លិច​ផ្ទះ​ពលរដ្ឋ​មួយចំនួនធំ ។​

​ភាព​រំជើបរំជួល​នេះ​បាន​កើតឡើង ខណៈពេលដែល ឯកឧត្តម ស៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ព្រះសីហនុ ចុះទៅ ត្រូវ​ពិនិត្យមើល​ការដ្ឋាន​មួយ​នេះ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្រុមទី ០២ ភូមិ ០៥ សង្កាត់ ០៤ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ទី ០៧ ខែមិថុនា ឆ្នាំ​២០១៤ នេះ ។​

​ពលរដ្ឋ​ទាំង​នោះ នៅ​ចំពោះមុខ ឯកឧត្តម ស៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ព្រះសីហនុ បានលើកឡើង​ស្រដៀងៗ គ្នា​ថា ពួកគាត់​ជា​ច្រើន​គ្រួសារ រស់នៅ​តំបន់​នេះ​ខ្លះ​ជិត ៣០​ឆ្នាំ​កន្លងមកហើយ ពុំដែល​បាន​ជួបប្រទះ​ទឹក​ជន់​លិច​បែប នេះ​ទេ ទើបតែ​មាន​ក្រុមហ៊ុន​មួយ​នេះ​យក​គ្រឿងចក្រ រំលាយ​ភ្នំ​យក​អាច​ន៍​ដី​ចាក់​លុប​ចាត់​ទ្រង់ទ្រាយ​ដើម​របស់​អូរ ហើយ​ក្រុមហ៊ុន​មួយ​នេះ​បាន​យក​កូន​លូ​តូច​មួយ យកមក​ដាក់​កាត់​អូរ​ខាងលើ ចាក់​ដី​លប់​ធ្វើ​ផ្លូវ​ចូល​ទៅ​ការដ្ឋាន​របស់ ពួកគេ ។ គ្រាន់តែ​ភ្លៀង​មួយ​កូន​មេ​បាន​ធ្វើឱ្យ​បាក់​ដី​ហូរ​ចូល​ពេញ​អូរ និង​លូ​នាំ​ឱ្យ​ស្ទះ​ទឹក​ចាល់​លិច​លំនៅដ្ឋាន​របស់​ពួក គាត់ ។

​ពលរដ្ឋ​ខ្លះ​បាន​លើកឡើង​ថា ខណៈពេល​ទឹកភ្លៀង​ជន់​លិច​នោះ ពួកគាត់​ខ្លះ​បាត់​មាន់ ទា ខោអាវ និង​សម្ភារៈ ផ្ទះបាយ​មួយចំនួន ដែល​ទឹក​កួច​យក​ទៅ​បាត់ ។ រឿង​បាត់​របស់របរ​គាត់​បាន​លើកឡើង​ថា វា​ជា​រឿង​តូចតាច​ទេ តែ​បើ​បាត់បង់​អាយុជីវិត​វិញ នោះ​វា​ជា​រឿង​ធំ​ខ្លាំងណាស់ ចំពោះ​ក្រុមហ៊ុន​លោក​ផ្ទាល់ ។ ក្រុម​ពលរដ្ឋ​ទាំងនោះ បាន​លើកលើង​ទៀត​ថា បើ​ភ្លៀង​ធ្លាក់​ផ្ទួនៗ នោះ​ទឹក និង​ជន់​លិច​ដល់​ដំបូលផ្ទះ​ហើយ ហើយ​នឹង​កើតមានឡើង បើ​មិន​លង់ទឹក​ស្លាប់ ក៏​ចរន្តអគ្គិសនី​ឆ្លង​តាម​ទឹក​ឆក់​ស្លាប់​ដែរ ។ ដូច្នេះ​ហើយ​ពួកគាត់​សុំ​ឱ្យ​អាជ្ញាធរ គ្រប់​ជាន់ថ្នាក់ មេត្តា​ពិនិត្យ​មើល និង​ស្នើសុំ​ឱ្យ​កាយ​ដី​ដែល​ចា​ក់លែប​ចូល​ចំណី​អូរ​ខាងលើនេះ កាយ​យក​អាច​ន៍​ដី​ចេញ​ជាបន្ទាន់ កុំឱ្យ​កើត​រឿង​រហូតដល់​មាន​ពលរដ្ឋ​ស្លាប់​ឱ្យសោះ ។​

​ទាក់ទិន​នឹង​បញ្ហា​នេះ​ផងដែរ ឯកឧត្តម ស៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ប្រាប់​ទៅ ពលរដ្ឋ​ទាំង​អស់​ថា គាត់​ពុំដែល​បាន​ឃើញ​គេ​ចាក់​ដី​បែបនេះ​ទេ គាត់​នឹង​ពិនិត្យ​មើល​ផ្លូវ​ច្បាប់​ថា តើ​ក្រុមហ៊ុន​បាន រំលោភ​ចាក់ដី​ចូល​ចំណី​អូរ​មែន​នោះ គាត់​នឹង​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ​កាយ​ប្រមូលយក​អាច​ន៍​ដី​ទាំងនោះ ចេញ​វិញ​ឱ្យ អស់​រក្សា​ផ្ទៃ​អូរ​ឱ្យ​ដូចដើម​ងាយស្រួល​ក្នុង​ការរំដោះ​ទឹក ។ ចំពោះ​លូ​ដែល​ក្រុមហ៊ុន​ដាក់​ខុស និង​បច្ចេកទេស​នោះ ឯកឧត្តម​ឱ្យ​ក្រុមហ៊ុន​កាយ​ចេញ​ជា​បន្ទាន់ និង​ឱ្យ​ជំនាញ​សិក្សា​ធ្វើ​ស្ពាន ឬ​ដាក់លូ​យ៉ាងណា​នោះ​រង់ចាំ​ជំនាញ​សិក្សា​សិន ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក តុង ដែល​ជា​តំណាងឱ្យ​ក្រុមហ៊ុន​មួយ​នេះ បាន​អះអាង​ថា ដី​ក្រុមហ៊ុន​បើ​ពិនិត្យ តាម​ប្លង់​ព្រំប្រទល់​ដល់​ពាក់កណ្តាល​អូរ​ឯណោះ មិនមែន​ត្រឹមណឹង​នោះទេ ។ លោក​បាន​បន្តទៀតថា គ្រាន់តែ​ឱ្យ សុរិយោដី​បច្ចេកទេស​រក​ព្រំ​ដី​របស់​ក្រុមហ៊ុន ត្រូវ​ចំណាយ​លុយ​អស់​ជាង ៣០០០​ដុល្លារ (​បី​ពាន់​ដុល្លារ​)​ទៅឱ្យ ក្រុមហ៊ុន​មិន​បាន​រំលោភ​អូរ​ស្អី​នោះទេ បើ​ចង់​បន្ទោស បន្ទោស​អ្នក​ចេញ​ប្លង់​ទៅ ព្រោះ​ក្រុមហ៊ុន​ទិញ​បន្ត​ពី​គេ​នោះទេ ៕

 

2014_06_09 (2) 2014_06_09 (3) 2014_06_09 (4)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!