ខេត្តបន្ទាយមានជ័យ ៖ ប្រពន្ធចុងជាប់គុកព្រោះប្រើកាំបិតប៉័ងតោកាប់ប្រពន្ធដើម៩កាំបិតអោយរងរបូសយ៉ាងធ្ងន់ក្នុងរឿងកូនចុងយំនិងដួលបែកមាត់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤ នៅក្នុងភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
លោក យ៉ត សុផល អធិការនគរបាលស្រុកមង្គលបូរីបានអិយដឹងនៅព្រឹកនេះថាក្រោយកើតហេតុសមត្ថកិច្ចរបស់លោកបានចុះទៅដល់កន្លែងកលតហេតុហើយក៍ឈានទៅដល់ការឃាត់ខ្លួនស្ត្រីជាប្រពន្ធចុងមានឈ្មោះដែង ច្រិប អាយុ៤៧ឆ្នាំ មកអធិការសាកសួរ ។ ជាមួយគ្នានោះ ក៏បាននាំស្ត្រីរងគ្រោះឈ្មោះ ឃិប យឿង អាយុ៣៧ឆ្នាំ មុខរបកសិករជាប្រពន្ធដើមរបស់បុរស់ឈ្មោះលន់ ភ្លី អាយុ៥០ឆ្នាំរស់នៅភូមិកើតហេតុ ។ប្រពន្ធដើមនិងប្រពន្ធចុងមានលំនៅឋានជិតគ្នា ។
បើតាមការអះអាងរបស់កូនបង្កើតស្ត្រីរងគ្រោះមានឈ្មោះចាន់ នី ភេទស្រី អាយុ២១ឆ្នាំប្រាប់តាមទូរស័ព្ទថា មុនកើតហេតុស្ត្រីរងគ្រោះត្រូវជាម្ដាយបានហូបបាយពេលល្ងាចជាមួយឪពុករបស់ខ្លួនក្រោមផ្ទះ ហើយក្មេងប្រុសម្នាក់អាយុ៣ឆ្នាំយំដែលជាកូនប្រពន្ធចុងរបស់ឪពុកនាងនៅផ្ទះក្បែនោះ ។ពេលនោះឪពុកនាងយកដាក់លើផ្ទះម្ដាយអោយដេករូចនាំគ្នាហូបបាយ ។ ពេលហូបបាយក្មេងនោះបានស្រែកយំម្ដាយ(ជនរងគ្រោះ)នាងឡើងទៅមើលក៏ដើរទាក់ជើងនិងក្មេងស្រាប់តែក្មេងនោះដួលបែកមាត់ យំកាន់ខ្លាំងឡើងឭបែបនេះឪពុកនាងឈ្មោះលន់ ភកលីចោទទៅម្ដាយ(ជនរងគ្រោះ)ថាវាយកូនប្រុសរបស់ប្រពន្ធ ក្រោយអោយយំតែម្ដាយនាងឆ្លើយថា “អញ់មិនបានវាយឯណា” ។ គ្រានោះម្ដាយនាងនិងឪពុកនាងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងបង្ករជាជម្លោះហើយក៏បានពកូនប្រុសប្រពន្ធ័ក្រោយកទៅផ្ទះប្រពន្ធចុងដែលនៅក្បែរគ្នាប្រមាណជា៤០ម៉ែត្រមួយសន្ទុះមិនដឹងថា និយាយអ្វីជា១ប្រពន្ធួក្រោយរបស់គាត់ឡើយក៏ត្រលប់មកផ្ទះម្ដាយនាងវិញ។
កូនស្ត្រីរងគ្រោះបានឲ្យដឹងថា ពេលឪពុកនាងវិលមកផ្ទះម្ដាយនាងវិញហើយយប់កាន់តែជ្រៅមើលមិនឃើញគ្រានោះប្រពន្ធចុងដៃដល់ឈ្មោះដែង ច្រិបបានដើរតាមក្រោយផ្ទះទាញកាំបិតបុ័ងតោមកស្មាន់ថាយកទៅណាមកជិតដល់ម្ដាយនាងកាន់ដៃម្ដាយនាងក៏កាប់ចិញ្ច្រាំ៩កាំបិត្តបុ័ងតោចំក្បាលនិងដងខ្លួន.កាប់.យ៎ឭបង្ករអោយរងរបូសធ្ងន់ធ្ងរឈាមហូរជោកប្រាណរតែម្ដង។
តែបើតាមការអោយដឹងពីស្ត្រីជាប្រពន្ធចុងដែលប្រើកាំបិតកាប់ប្រពន្ធដើមបាននិយាយថាមូលហេតុដែលនាំអោយខ្លួនប្រើកាំបិតកាប់ក៍ព្រោះតែខឹងនិងស្ត្រីនោះចេះតែមកជេរនិងរករឿងគាត់ពីខែជាប់គ្នាហើយមុនកើតហេតុគឺបានមកជេរគាត់ពីដង់រួមជាមួយនិងកូនគាត់ត្រូវស្រី្តនោះធ្វើបាបផងក៍ខ្លួនយកកាំបិតប័ុងតោទៅកាប់តែម្តង។
លោកយ៉ត សុផល អធិការស្រុកមង្គលបុរីបានបញ្ជក់អោយដឹងទៀតថាក្នុងរឿងជន្លោះគ្នានេះប្តីដែលនៅកន្លែងកើតហេតុមិនបានចាប់ឬជួយប្រពន្ធណានោះទេ។តែដោយសារខ្លាចមានការជាប់ពាក់ព័ន្ធក៏បានគេចខ្លួនបាត់តែម្តង។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចលោកបានកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅតុលាការនៅព្រឹកថ្ងៃទី ៩ មិថុនា ២០១៤ ៕