ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on កងរាជអាវុធហត្ថ​ខេត្ត​កោះកុង ចាប់ខ្លួន​មនុស្ស​៥​នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀន​ប្រើប្រាស់​

កងរាជអាវុធហត្ថ​ខេត្ត​កោះកុង ចាប់ខ្លួន​មនុស្ស​៥​នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀន​ប្រើប្រាស់​

កោះកុង ៖ ករណី​ក្នុង​ការចុះ​បង្ក្រាប​នេះ ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៏ត្រី ថុង ណា​រ៉ុង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង បាន​ចុះ ប្រតិបត្តិការ​នេះ នៅ​ចំណុច​លើ​ផ្លូវ​ខាងមុខ   អធិការ​ក្នុង​ក្រុង​ខេមរភូមិន្ទ   ដែល​កំពុង​ជួញដូរ​គ្រឿងញៀន  ដោយ​ជនសង្ស័យ​មាន​គ្នា​៥​នាក់  ប្រុស​៣​នាក់ ស្រី ២ នាក់ ។​

​កាលពី​វេលា​ម៉ោង ១​យប់ ថ្ងៃទី​៨  ខែមិថុនា  ឆ្នាំ​២០១៤ ដោយ​រឹបអូស​បាន​ម៉ូតូ​ចំនួន​២​គ្រឿង  យ៉ាម៉ា​ចំនួន​៤៤​គ្រាប់​និង​ម៉ា​ទឹកកក ១​កញ្ចប់​តូច ។ ជនសង្ស័យ​ទី ១-​ឈ្មោះ កែវ   សា  ភេទ​ប្រុស  អាយុ​៣១​ឆ្នាំ  ជនជាតិ​ខ្មែរ​ឥស្លាម ២-​ឈ្មោះ ឡុច  ចំរើន   ភេទ​ប្រុស  អាយុ​២២​ឆ្នាំ  ជនជាតិ​ខ្មែរ​ឥស្លាម ៣-​ឈ្មោះ សុខ  ជា  ភេទ​ប្រុស   អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​៤-​ឈ្មោះ ហេង ជា  ភេទ​ស្រី   អាយុ​២៦​ឆ្នាំ  មុខរបរ​ម៉ាស្សា​៥-​ឈ្មោះ ចាន់ ប៊ែ  ភេទ​ស្រី  អាយុ​២៦​ឆ្នាំ  ជនជាតិ​វៀតណាម ។​

​បើតាម​សម្តី​លោក វរ​:​សេនីយ៏​ត្រី នួន វុត្ថា ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ បាន​ប្រាប់​អប្សាណិ​ត អោយដឹងថា  កន្លែង​ដែល​ចុះ​ប្រតិបត្តិការ​ឈាន​ចូលដល់ ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន​៥​នាក់  គឺ​នៅ​ក្រោម​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់  និង​សមត្ថកិច្ច​ជំនាញ   ទើប​កម្លាំង​លោក​ចុះ​ប្រតិបត្តិការ​ទាន់ពេល វេលា និង​រឹបអូស​វត្ថុតាង   និង សម្ភារ​ជក់​មួយចំនួន​ទៀត​។ ហើយ​ចំពោះ​បញ្ហា​នេះ លោក​នៅតែ​បន្ត​តាម​ប្រមាញ់​តទៅ​ទៀត​ចំពោះ​ទីតាំង​ដែល​លក់  និង​ចែកចាយ​អោយ តែ​លោក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ។​

​បច្ចុប្បន្ននេះ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ​កំពុង​កសាង​សំណុំរឿង​មក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវ​ច្បាប់ ៕

2014_06_10a 2014_06_10a (1) 2014_06_10a (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!