ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​លោក​ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង យកចិត្តទុកដាក់​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​ ​ក្នុង​ឃុំ​តា​ឡំ​និង​ព្រះ​ស្រែ​

​លោក​ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង យកចិត្តទុកដាក់​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​ ​ក្នុង​ឃុំ​តា​ឡំ​និង​ព្រះ​ស្រែ​

​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ នៅតែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ ទោះបីជា​លោក​បាន​ប្តូរ​មក​រាជធានី ភ្នំពេញ ក៏ដោយ​ក៏​ស្មារតី​ស្រឡាញ់​ប្រជាពលរដ្ឋ​នៅតែ​ដិតដាម​ក្នុង​អារម្មណ៍​របស់​លោក​ដដែល ។​

​លោក​ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​ក្រុម​ការងារ​បាន​ចុះ​ពិនិត្យ​ការស្ដារ​ប្រឡាយ​បញ្ជូន​ទឹក​ប្រវែង ២.០០០​ម៉ែត្រ និង​ដាក់លូ​កាត់​ផ្លូវ​ជូន​ប្រជាពលរដ្ឋ នៅ​ភូមិ​តា​ឡំ ឃុំ​តា​ឡំ និង​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ នា​ល្ងាច​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ​២០១៤ ។ ហើយ​លោក រ័ត្ន ស្រ៊ាង ក៏​បាន​ធ្វើដំណើរ​បំពេញ​ការងារ​មនុស្សធម៌​និង​សង្គម​និង​រំលឹក​អនុស្សាវរីយ៍ ក្ដី​នឹករលឹក​របស់លោក រយៈពេល​កន្លងមក ដែល​លោក​បាន​ចុះ​បំពេញ ភារកិច្ច​និង​ជា​ក្រុមការងារ​ចុះជួយ ស្រុក ឃុំ​តា​ឡំ និង​ឃុំ​ព្រះ​ស្រែ​។​

​លោក រ័ត្ន ស្រ៊ាង បាន​និយាយ​បន្តថា​៖ លោក​បាន​រំលឹក​អនុស្សាវរីយ៍ ដែល​លោក​បាន​ធ្លាប់ធ្វើ​ជា ក្រុម​ការងារ​ជួយ​ឃុំ​តា​ឡំ និង​ឃុំ​ព្រះ​ស្រែ  ពេលនោះ លោក​បាន​សន្យា​ធ្វើ​ប្រឡាយទឹក មួយ​ខ្សែ ដែល​មាន​ប្រវែង​២.០០០​ម៉ែត្រ ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តា​ឡំ​និង​ឃុំ​ព្រះ​ស្រែ​នោះ​។ លុះ​ថ្ងៃទី​៤ ខែ​មិថុនា​ឆ្នាំ​២០១៤​នោះ លោក​និង​ក្រុមការងារ​របស់​លោក បាន​ចុះ​ទៅ​ធ្វើ​ប្រឡាយ​ទឹក​ដែល​លោក​បាន​សន្យា នោះ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តា​ឡំ​នោះហើយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ យក​ទឹក​ពី​ប្រឡាយ​នោះ​ទៅ​ធ្វើស្រែ​ក្នុង​ឃុំ​តា​ឡំ ឲ្យបាន​ក្នុង​១​រដូវ​៣​ដង ។​

​លោក រ័ត្ន ស្រ៊ាង បាន​និយាយ​បន្តថា​៖ អស់​រយៈពេល​ជាច្រើន​ខែ​កន្លងទៅ​នេះ លោក​បាន​ផ្លាស់​ភារកិច្ច​ថ្មី ទៅ​បំពេញ​តួនាទី​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ យ៉ាងណាក៏ដោយ​ក៏​ធ្វើឲ្យ​លោក​មានសេចក្ដី​នឹករលឹក​អនុស្សាវរីយ៍​ចាស់ ក្នុង​ខេត្ត​បន្ទាយមានជ័យ​ដែល​លោក​បាន​បំពេញភារកិច្ច ជូន​ជាតិ​មាតុភូមិ​អស់​រយៈពេល ជាច្រើន​ទសវត្ស​ន៍​កន្លងមកនេះ ធ្វើឲ្យ​ខេត្ត​បន្ទាយមានជ័យ​មាន​ស្ថេរភាព គ្មាន​ចារកម្ម គ្មាន​បងតូច​បងធំ គ្មាន​គ្រឿងញៀន​ជួញដូរ​ជា​ទ្រង់ទ្រាយ​ធំ ជាពិសេស​គឺ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ គឺ​ភូមិ​ឃុំ​ក្នុង​ខេត្ត​ទាំងអស់​មាន​សុវត្ថិភាព​ជាប្រចាំ ៕

DSC_0739 DSC_0806

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!