ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោក មាស ស៊ីណា ហៅ ឌី ស៊ីណា ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅ​ស្រុក​​កោះ​ញែក​និង​ពេជ្រា​ដា

លោក មាស ស៊ីណា ហៅ ឌី ស៊ីណា ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅ​ស្រុក​​កោះ​ញែក​និង​ពេជ្រា​ដា

ខេត្ត​មណ្ឌលគិរី ៖ រ៉ែ​មាស រ៉ែ​ថ្ម​សម្អាង ជា​វត្ថុ​ដ៏​មានតម្លៃ​បំផុត សម្រាប់​ខេត្ត​មណ្ឌលគិរី កំពុង​រង​នូវ​ភាព​វិនាស​ហិនហោច ដោយសារតែ​ការ​ធ្វើ​អាជីវកម្ម គ្មាន​ច្បាប់ទម្លាប់​ពី​សំណាក់ ឈ្មួញ​មាន​លុយ​មាន​អំណាច ហើយ​អ្នក​ដែល​ហ៊ាន​ចេញមុខ ចេញ​មាត់​ជាងគេ​គឺ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា ជា​មេការ​ក្រុមហ៊ុន​មួយ​ល្បីឈ្មោះ ជា​យូរ​មក​ហើយ ក្នុងការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​ខុសច្បាប់​គ្មាន​អាជ្ញាប័ណ្ណ គ្មាន​ការបង់ពន្ធ​ជូន​រដ្ឋ ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ កើតឡើង​ដោយសារតែ​ការឃុបឃិត​បិទ​ភ្នែក ពី​ប្រធាន​គណៈ​បញ្ជាការ ឯកភាព​ខេត្ត​មណ្ឌលគិរី​។​

​សេចក្តីរាយការណ៍​បានឲ្យដឹងទៀត​ថា លោក មាស ស៊ីណា ហៅ ឌី ស៊ីណា បាន​ឃុបឃិត​ជាមួយ មន្ត្រី​ការពារ​ព្រំដែន​មួយ​ចំនួន អនុញ្ញាត​ឲ្យ​គ្រឿងចក្រ របស់​ជនជាតិ​យួន រាប់​សិប​គ្រឿង ចូលមក​ប្រទេស​កម្ពុជា តាម​ច្រករបៀង​ប៉ុស្តិ៍​បី និង​ស្រុក​កោះ​ញែក ដើម្បី​យក​មក​ជីក​កកាយ និង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​ខុសច្បាប់ ផងដែរ​។ ការនាំ​ចូល​គ្រឿងចក្រ តាម​ច្រក​ប៉ុស្តិ៍​បី​នេះ មាន​ការឃុបឃិត​ពី​ឈ្មោះ ម៉ា​យ ម៉ៅ ជា​ប្រធាន​ប៉ុស្តិ៍​បី និង​ជា​មន្ត្រី​យោធា​ព្រំដែន ក្រោម​ការគ្រប់គ្រង​របស់លោក សាំង កុសល  ជា​ប្រធាន​គ​៣ ប្រចាំ​ស្រុក​កោះ​ញែក ហើយ​គេ​ជឿ​ថា​ឈ្មោះ ម៉ា​យ ម៉ៅ​និង​លោក សាំង កុសល ដែល​ប្រើ​អំណាច​តួនាទី​របស់​ខ្លួន ឃុបឃិត​ឲ្យ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា​នាំចូល​គ្រឿងចក្រ មក​ជជីក​កកាយ​រ៉ែ​មាស យ៉ាង​អនាធិបតេយ្យ​នោះ ទំនងជា​ទទួល​បាន​ប្រយោជន៍​ច្រើន​ក្រាស់ក្រែល ហើយ​មើលទៅ​ទើប​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា អាច​ធ្វើ​អ្វីៗ​បាន​តាមតែ​អំពើ​ចិត្ត​របស់​ខ្លួន​។​

​សេចក្តីរាយការណ៍ ពីខេត្តមណ្ឌលគិរី​បានឲ្យដឹង​ទៀតថា ៖ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​មួយ កំពុង​រកស៊ី​​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​គ្មាន​ច្បាប់ទម្លាប់ ហើយ​គេ​មិន​ដែល​ស្គាល់​មុខ ប្រធាន​ក្រុមហ៊ុន​​នេះ​នោះ​ទេ ឃើញ​តែ​មេការ ដ៏​មាន​អំណាច​ម្នាក់​ឈ្មោះ មាស​ស៊ីណា ហៅ ឌី ស៊ីណា តឺ​នុយ​ឯកសណ្ឋាន​ប៉ា​រ៉ា ដើរ​ក្អេងក្អាង​អួត​ក្រអឺតក្រទម ល្បី​ពេញ​ខេត្ត​មណ្ឌលគិរី ហើយ​ការធ្វើ​អាជីវករ​រ៉ែ​មាស របស់ មាស ស៊ីណា ហៅ ឌី ស៊ីណា កំពុង​ដំណើរការ​យ៉ាង​រលូន​ល្អ គ្មាន​នរណា​ហ៊ាន​ហើបមាត់​នោះទេ​។ ការធ្វើ​អាជីវកម្ម​រ៉ែ​មាស ដ៏​អនាធិបតេយ្យ កំពុង​កើតឡើង យ៉ាង​ពេញបន្ទុក​នៅ​ចំណុច​ស្រុក​ពេជ្រា​ដា និង​ស្រុក​កោះ​ញែក លើ​ទីតាំង​ជាច្រើន​ដូចជា នៅ​ចំណុច​ភ្នំ​ង៉ត  យ៉ាំង​ប៉ និង​អូរ​ង៉េះ ដោយ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា ចាត់ចែង​ឲ្យ​ឈ្មួញ​កណ្តាល ជា​ច្រើន​ក្រុម​ចុះទៅ ធ្វើ​អាជីវកម្ម​ជីក​រក​រ៉ែ​មាស ហើយ​ប្រមូល​យក​ទៅ​លក់ ឲ្យ​ឈ្មួញ​យួន​យកលុយ​ទៅ​ច្រក​ហោប៉ៅ សឹង​​ក្លាយ​ជា​មហាសេដ្ឋី​ទៅហើយ​។​

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ៖ បច្ចុប្បន្ននេះ ក្រុម​ឈ្មួញ​មាន​លុយ​មានអំណាច និង​ក្រុមហ៊ុន​​មិន​​​ស្រប​ច្បាប់​ជាច្រើន កំពុង​ធ្វើ​សកម្មភាព ជីក​រុករក​រ៉ែ​មាស​និង​លោហធាតុ ដ៏​មាន​តម្លៃ​ជាច្រើន ទៀត យ៉ាង​អនាធិបតេយ្យ នៅក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី​គេ មិនដែល​ឃើញ​ប្រធាន​គណៈ​បញ្ជាការ ឯកភាព​ខេត្ត ជាពិសេស​លោក សាន់ ដា​រិទ្ធ ជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្ត​មណ្ឌលគិរី ចាត់វិធានការ​ទប់ស្កាត់ ឲ្យមាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ ហើយ​ក្នុងចំណោម​ក្រុម​ឈ្មួញ រកស៊ី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស យ៉ាង​អនាធិបតេយ្យ គេ​សង្កេតឃើញ​សមត្ថកិច្ច​ប្រដាប់អាវុធ​ជាច្រើន ជា​អ្នក​ឃុបឃិត​បិទ​ភ្នែក ឲ្យ​ក្រុម​ឈ្មួញ​ទាំងនោះ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។​

​ប្រជាពលរដ្ឋ​បាន​សម្តែង ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការវិនាសហិនហោច រ៉ែ​មាស​ដ៏​មាន​តម្លៃ នៅលើ​ទឹកដី​ស្រុក​ពេជ្រា​ដា និង​ស្រុក​កោះ​ញែក ហើយ​ឈ្មួញ​មាន​លុយ មាន​អំណាច​ទាំងអស់​នោះ ជាពិសេស​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​ខុសច្បាប់​ប្រមូល​លុយ​យក​ទៅ​ធ្វើ​មាន ធ្វើ​បាន​ផ្ទាល់ខ្លួន សឹង​ក្លាយជា​ឧកញ៉ា​ទៅហើយ ៕

 

dara (1)

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!