ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​សកម្មភាព​លោក កាន ឈុន​ទី​

អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​សកម្មភាព​លោក កាន ឈុន​ទី​

ភាពមិនប្រក្រតី​ ដែល​ធ្លាប់​កើតមាន ​នៅក្នុង​អង្គភាព​ អគ្គិសនី​ចាក់អង្រែ​ក្រោម​ ធ្លាប់​មាន​បណ្តឹង​អនាមិក​ ដាក់ជូន​អង្គភាព ​ប្រឆាំង​អំពើពុករលួយ ដូច​ជា​ការ​សុំ​ដំឡើង​អំពែ​មួយចំនួន​ មិន​បាន​បង់​លុយ​កក់​ ទៅតាម​គោលការណ៍​នោះទេ គឺ​មន្ត្រី​មួយចំនួន​បាន​យក​លុយ​ទាំង​នោះ ​ទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ហើយ​គេ​ប្រើ​បច្ចេកទេស​ដំឡើង​អំពែ​ជូន​ប្រជាពលរដ្ឋ​ ប្រើប្រាស់​មិន​ខ្វល់ខ្វាយ ​ពី​បទ​បញ្ជា​ ឬ​សេចក្តីណែនាំ​ របស់​អគ្គិសនី​កម្ពុជា ​នោះទេ​។​

​មន្ត្រី​តូចតាច​មួយ​ចំនួន​បាន​បង្ហើប​ឲ្យដឹងថា ​ក្នុង​អង្គភាព​អគ្គិសនី​ចាក់អង្រែ​ក្រោម​មាន​អំពើ​បក្ខពួក​និយម​និង​ពុករលួយ​យ៉ាង​ពេញបន្ទុក ពោល​គឺ​មន្ត្រី​ដែល​ជា​បក្ខពួក​ខ្សែ​ទុយោ​របស់​លោក​កាន ឈុន​ទី​ដែល​កាន់​ផ្នែក​បណ្តាញ​ចែកចាយ​អាច​មាន​ឱកាស​ប្រមូល​លុយ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​តាម​របៀប​ពុករលួយ​ដូចជា​ករណី​ដែល​ប្រជាពលរដ្ឋ​សុំ​ដំឡើង​អំ​ពែ សុំ​ត​ចរន្ត​អគ្គិសនី​យក​ទៅ​ប្រើប្រាស់ មន្ត្រី​មួយចំនួន​បាន​តម្រូវឲ្យ​ប្រជាពលរដ្ឋ​បង់លុយ​ថ្លៃទឹកតែ ចាប់ពី ៥ ទៅ ១០ ដុល្លារ​អាមេរិក ទើប​ពួកគេ​ចុះ​ទៅ​ត​បណ្តាញ​ឲ្យ​ប្រជាពលរដ្ឋ ហើយ​បើ​មិន​បង់​លុយ​ទៅ​តាម​ការតម្រូវ​នោះទេ មិន​ខុស​ពី​ការ​ទៅ​សុំ​ភ្លើង​យក្ស​នោះទេ ។​

​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា ៖ លោក កាន ឈុន​ទី បាន​កាន់​តំណែង​ជា​ប្រធាន​សាខា អគិ្គ​ស​នី​ចាក់អង្រែ​ក្រោម​ឡើង​ដុះ​ស្លែ​ទៅហើយ បង្កើតឲ្យមាន​អំពើពុករលួយ​បក្ខពួ​ក​និយម និង​ភាពមិនប្រក្រតី​យ៉ាង​ពេញបន្ទុក​ដែល​រហូត​មកដល់ពេលនេះ​មិនទាន់​មាន​ការកែទម្រង់​ឲ្យបាន​ល្អប្រសើរ​ឡើង​នៅ​ឡើយ​ទេ​សូម្បី​តែ​ក្នុង​អាណត្តិ​ថ្មី​ដែល​មាន​ការ​បំបែក​ក្រសួង​ឧស្សាហកម្ម​ជា​ពីរ ក៏​លោក កាន ឈុន​ទី នៅតែ​មាន​ឱកាស​កាន់តំណែង​ជា​មេ​អគ្គិសនី​សាខា​ចាក់អង្រែ​ក្រោម ដោយសារតែ​គាត់​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ពោរពេញ​ទៅដោយ​អំណាច​ឥទ្ធិពល​ដោយ​មិន​អើពើ នឹង​វិធានការ​កែទម្រង់​ស៊ីជម្រៅ​អ្វី​នោះឡើយ ។​

​ប្រជាពលរដ្ឋ​ក៏​បាន​រអ៊ូរទាំ​ផងដែរ​ថា​ពេល​ខ្លះ​ពួកគាត់​យឺតយ៉ាវ​ក្នុង​ការបង់ថ្លៃ​អគ្គិសនី​ដូចជា​ចំ​ថ្ងៃ​បុណ្យ​ទាន​ត្រូវគេ​កាត់ផ្តាច់​ភ្លើង​ដោយ​គ្មាន​ការយោគយល់​ហើយ​តម្រូវឲ្យ​បង់​លុយ​យ៉ាងហោច​ណាស់​៥​ដុល្លារ ទើប​ពួកគេ​ភ្ជាប់​ចរន្ត​ឲ្យប្រើ​ប្រាស់ឡើង​វិញ​ថែម​ទាំង​បង់​ប្រាក់​ពិន័យ​ផងដែរ ហើយ​ករណី​ខ្លះ​យឺតយ៉ាវ​ទុកឲ្យ​ប្រជា​ពលរដ្ឋអ​ត់​មាន​ភ្លើង​ប្រើប្រាស់​២​ឬ​៣​ថ្ងៃ ។ អំណាច​របស់​មន្ត្រី​ផ្នែក​បណ្តាញ​អគ្គិសនី​ធំ​ណាស់​ពួកគេ​អាច​ធ្វើ​អ្វីៗ​តាមចិត្ត​ក្នុងការ​កោសរូស​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ​ក្រោមលេស​ផ្សេងៗ​ម្ល៉ោះហើយ​ប្រជាពលរដ្ឋ​ដែលមាន​តម្រូវការ​ចាំបាច់​ចេះ​តែ​ទ្រាំ​បង់លុយ​ឲ្យ​មន្ត្រី​អគ្គិសនី​ទាំងនោះ​ទាំង​ទើសទាល់ ហើយ​ការដឹកនាំ​របស់​លោក កាន ឈុន​ទី បាន​ជម្រុញ​ឲ្យ​មន្ត្រីក្រោមឱវាទ​កោសរូស​ប្រជាពលរដ្ឋ​ឲ្យ​បង់​លុយ​តាម​តែ​អំពើ​ចិត្ត ទើប​មន្ត្រី​ទាំងនោះ​មិន​ត្រូវបាន​ដាក់​ពិន័យ​ឬ​ដកហូត​មុខតំណែង​តួនាទី​ចំពោះ​ការប្រព្រឹត្ត​ខុសឆ្គង​នោះទេ ។​

​ជាគោលការណ៍​អគ្គិសនី​កម្ពុជា​បាន​ចែង​យ៉ាង​លម្អិត​ក្នុង​កិច្ចសន្យា​នូវ​កាតព្វកិច្ច​របស់​អតិថិជន​ដែល​ត្រូវតែ​បង់​លុយ​កក់​សម្រាប់​ការស្នើ​សុំ​ត​បណ្តាញ​អគ្គិសនី​ប៉ុន្តែ​ប្រាក់​កក់​នោះ បើ​ចង់​ដក​វិញ ពិបាក បន្តិច សឹង​ថា​គ្មាន​ឱកាស​ដែល​ត្រូវ​ដក​មក​វិញ​ផង ទើប​មន្ត្រី​មួយចំនួន​បាន​ស៊ី​ឡាក់ ប្រមូល​លុយ​កក់​ពី​អតិថិជន ប៉ុន្តែ​ពួកគេ​មិន​បាន​យក់ទៅ​តម្កល់​នៅ​ក្នុង​អង្គភាព​ឲ្យបាន ត្រឹមត្រូវ តាម​គោលការណ៍​នោះទេ​។​

​ក្នុង​អង្គភាព​អគ្គិសនី ជាច្រើន​កន្លែង​ស្ទើរ​ទូ​ទាំង​ប្រទេស​បាន​ជួប​នូវ​រឿងរ៉ាវ​អាស្រូវ​ពុក រលួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​លុយ​កក់​ក៏ដូចជា​បញ្ហា​បណ្តាញ​ដែល​ក្នុងនោះ​មាន​ការឃុបឃិត​ឲ្យ​ម្ចាស់​ទីតាំង​អាជីវកម្ម​ជាច្រើន ជំពាក់​បំណុល​រដ្ឋ​ឡើង​វ័ណ្ឌ​ក ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកា​ជាតិ​ដែល ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​ស៊ើបអង្កេត​ជា​បន្ទាន់ ។​

​មាន​មន្ត្រី​ជាច្រើន​ដែល​មាន​ការទទួលខុសត្រូវ​និង​មាន​សមត្ថភាព​ធ្វើ​ការងារ​ល្អ​ជាង​លោក កាន ឈុន​ទី ឆ្ងាយ​ណាស់ ដូច្នេះ​សមល្មម​ដល់ពេល​ដែល​លោក​រដ្ឋមន្ត្រី សុ​៊​យ សែម ក៏ដូចជា​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា មេត្តា​ពិនិត្យ​មើល​ភាព​អសកម្ម​របស់លោក កាន ឈុន​ទី ឡើង​វិញ​ផង​តាមរយៈ​ការតែងតាំង​មន្ត្រី​ស្អាតស្អំ ឲ្យទៅ​ជំនួស​តំណែង​លោក កាន ឈុន​ទី ដឹកនាំ​បង្រួបបង្រួម​ការងារ​ផ្ទៃក្នុង ដើម្បី​ការពារ​ផលប្រយោជន៍​អង្គភាព​ឲ្យបាន​រលូន​ល្អ និង​មាន​ការរីកចម្រើន ៕

 

keo_ratanak

​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!