ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​ពេទ្យសត្វ​បន្ទាយមានជ័យ​ឆ្មក់​ចាប់បាន​ជ្រូក​រស់​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ទាំង​កណ្តា​ក​យប់​ខ​ណៈ​ចែក​លុយ​គ្នា​មិនត្រូវ​

​ពេទ្យសត្វ​បន្ទាយមានជ័យ​ឆ្មក់​ចាប់បាន​ជ្រូក​រស់​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ទាំង​កណ្តា​ក​យប់​ខ​ណៈ​ចែក​លុយ​គ្នា​មិនត្រូវ​

បន្ទាយមានជ័យ ៖ ទោះបីជា​មាន​ការបិទច្រក​របៀង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​យ៉ាងណាក៏ដោយ ទំនិញ​ខុសច្បាប់​នៅតែមាន ។ ជាក់ស្តែង កាលពី​វេលា​ម៉ោង ០៣ ទៀបភ្លឺ​ថ្ងៃ​ទី​៤ ខែ​មិថុនា​នេះ ជ្រូក​ថៃ​ចំនួន​២​រថយន្ត​ត្រូវបាន​ឈ្មួញ​នាំ​ចូល​តាម​ច្រករបៀង​ឬ​ស្សី​ខាង​ជើងច្រក​តំបន់​បឹង​ត្រកួន ក្នុង​ឃុំ គោក​រមៀត​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​មន្ត្រី​បសុពេទ្យ​ខេត្ត​សហការ​ជាមួយ​ប៉ូលីស​ស្ទាក់​ចាប់បាន​៣១​ក្បាល​។​

​លោក ហ៊ុយ ទូច នាយការិយាល័យ​បសុពេទ្យ​ខេត្ត​បន្ទាយមានជ័យ​បានអោយដឹងថា ទោះជា​មាន​ការផ្សព្វផ្សាយ​ណែនាំ​ដល់​អាជីវករ​ដែល​តែងតែ​ប្រព្រឹត្ត​នាំចូល​សត្វពាហ​នះវ​ពី​ប្រទេស​ថៃ​តាម​គោល​កាណ៍​របស់​ក្រសួង​កសិកម្ម​នាយកដ្ឋាន​ផលិតកម្ម​បសុព្យាបាល​សុំ​ច្បាប់​អនុញ្ញាត​នាំ​ចូល​ដោយ​ស្រប​ច្បាប់​យ៉ាងណា​ក៏ដោយ​ក៏​អាជីវ​ទាំងនោះ​នៅតែ​មិន​អនុវត្ត​។​

​រថយន្ត​ដែល​នាំចូល​ជ្រូក​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​លោក​ឆ្មក់​ចាំ​ចាប់​តាំងពី​យប់​រហូតដល់​ទៀបភ្លឺ​ថ្ងៃ​ទី​០៤​។​ក្នុង​នោះ​រថយន្ត​កាមរី​កែច្នៃរ​ចង្កូត​ស្តាំ​ឆ្នាំ​៩៣​ត្រូវ​កម្លាំង​ជំនាញ​តាម​ចាប់​ក្នុង​ចំងាយ​ផ្លូវ​ប្រមាណ​ជា​៣០​គីឡូ​ពី​ចំនុច​នាំចេញ​ដល់ទី​សត្វឃាដ​ក្រុង​ប៉ោយ​ប៉ែត​ដែល​មាន​អ្នក​បើក​ជា​ម្ចាស់​ជ្រូក​ឈ្មោះ ថូ​ង សុធា អាយុ ៣៤ ឆ្នាំ​មាន​ទីលំនៅ​ក្រុង ប៉ោយ​ប៉ែត ដឹក​ជ្រូក​រស់​៩​ក្បាល​ហើយ​ក្នុង​មួយ​ក្បាល​មាន​ទម្ងន់​ពី​៧០​ទៅ​៨០​គីឡូក្រាម ។  ចំណែក​រថយន្ត​នី​សាន់ ដែល​ចេញពី​ច្រក​តែមួយ​ដូចគ្នា​គឺ​មាន​ម្ចាស់​ជា​អ្នកបើក​ឈ្មោះ អ៊ុក ប្រុស ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​២​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោ​ភណ័​ដឹក​ជ្រូក ២២ ក្បាល​យក​មក​ចែកចាយ ក្នុង​ខេត្ត​ត្រូវ​កម្លាំង​ប៉ូលីស​អធិការ​ស្រុក​ថ្មពួក​ស្ទាក់​ចាប់បាន នៅ​ចំនុច​មុខ​អធិការ​ស្រុក ។

​លោក​បន្ត​ទៀត​ថា អាជីវករ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​កម្លាំង​ជំនាញ​ធ្វើការ​បង្ក្រាប​ម្តង​រួច​ទៅ​ហើយ​ដោយ​មាន​ការផាកពិន័យ ណែនាំ​ទៅ​តាម​ច្បាប់​តែ​នៅ​មិន​រៀងចាល​។​អា​អ្វីដែល​សំខាន់​ក្រសួង​ក៍​ដូច​នាយកដ្ឋាន​អាជ្ញាធរខេត្ត​ចង់អោយ​មាន​ការសុំ​ច្បាប់​សំ​រាប់ការ​នាំចូល​ដើម្បី​អោយ​មាន​ចំណូល​ចូល​ជាតិ​និង​ជៀសវាង​ការ​នាំចូល​ជ្រូក​ដែល​មាន​ជំងឺឆ្លង​ទៅ​ជ្រូក​ក្នុងស្រុក​ឬ​ឆ្លង់​ទៅ​មនុស្ស ។​

ដោយសារតែ​ធ្លាប់​ចាប់​ម្តង់​លើក​នេះ​និង​យក​សំណាក់​ជ្រូក​ទៅ​ពិនិត្ស​នៅ​នាយកដ្ឋាន​ផលិតកម្ម​បសុព្យាបាល​សត្វន​ឌ​ក្រសួង​កសិកម្ម​រកមើល​ជំងឺឆ្លង់​ត្រជៀក​ខៀវ​ក្រៅពីនោះ​និង​ស្នើសុំ​ការសំរេច​។​

​មានមតិ​រិះគន់​ខ្លះ​បាន​និយាយ​អោយដឹងថា ការនាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​មួយ​នេះ​វា​មិន​ម៉ែន​ជា​លើកទីមួយ​ទេ  ហើយក៏​មិន​អាច​លាក់​ពី​សមត្ថកិច្ច​ជំនាញ​ដែរ និង​ធ្លាប់​បាន​ចិញ្ចឹម​មន្ត្រី​មួយចំនួន​យក​ធ្វើ​មានបាន​ហើយ​ការចាប់​នេះ​បើ​តាម​ប្រភព​ដែល​អាច​ជឿជាក់​បាន​ថា មក​ពី​ចែក​លុយ​គ្នា​មិន​ត្រូវ ឬ​និយាយបានថា​កូន​ក្បត់​មេ​ទើប​ឈាន​ដល់​ការចាប់  ៕ ​

2014_06_03c (1) 2014_06_03c

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!