ខេត្តកែប ៖ កាលពីថ្ងៃទី០១ .០៦.២០១៤ វេលាម៉ោង ៤.៣០ នាទីរសៀល មានករណីអំពើហឹង្សា ដោយចេតនា ក្នុងគ្រួសារវាងបង និងប្អូនបង្កើតមួយបានកើតឡើង នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ។
ជនបង្កមានគ្នាចំនួន ៣នាក់ ទី១ ឈ្មោះ កាន់ ធី ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប មុខរបរកសិករ និងទី២ឈ្មោះ ស្រី វ៉ាន់សន្និស្សា ភេទប្រុស អាយុ ២៥ឆ្នាំនៅទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរសិស្ស ទី៣ឈ្មោះ ថា ស៊ីណាន ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប មុខរបរកសិករ បានយកចបទៅកាប់លើជនរងគ្រោះមានគ្នា ២នាក់ ១ឈ្មោះ កាន់ ធឿន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិ ដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប មុខរបរកសិករ រងរបួសស្រាល ២ឈ្មោះ នឹង ភ័ក្រ ភេទប្រុស អាយុ ២៤ឆ្នាំនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង កែបមុខរបរកសិករ រងរបួសធ្ងន់ ។
បើតាមប្រភពបានអោយដឹងថា ទំនាស់គ្នារឿងដីធ្លី លោក កាន់ ធី យកដូងទៅដាំលើដីរបស់ខ្លួន ហើយ កាន់ ធឿន មិនអោយដាំ បានជាកើតរឿងរហូតបានវាយគ្នាតែម្តង។ សមត្ថកិច្ចឃាត់ជនបង្ករទាំង៣នាក់ យកមកអធិការដ្ឋាននគរបាលក្រុងកែប រួមមានវត្ថុតាងមានចបកាប់ចំនួន ២ និងដំបងឈើចំនួន ២កំណាត់ បានដកហូតយកមករក្សាទុកនៅអធិការនគរបាលក្រុងកែប ដើម្បីរក្សាទុកជាវត្ថុតាង ។
លោកវរះសេនីយ៍ទោ មុំ ស៊ីថា បានប្រាប់អ្នកយកពត៌មានថាមុនពេលកើតហេតុ លោកទទូលពាក្យបណ្តឹងពីជនរងគ្រោះហើយ លោកបានបញ្ជូនកំលាំងចុះទៅកន្លែងកើតហេតុ និងឃាត់ខ្លួន ជនល្មើសមកអធិការដ្ឋាន នគរបាលក្រុងកែបដើម្បីចាត់ការតាមច្បាប់ ៕
អួង វ៉ឹង