ព្រះសីហនុ ៖ ជនសង្ស័យម្នាក់នេះមានឈ្មោះ ង្វៀង យ៉ាំងលិង ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិវៀតណាម មុខ របរ កម្មករ សំណង់ មានទីលំនៅផ្ទះជួល ក្រុមទី១៩ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានកម្លាំងសម្ថកិច្ចប៉ូលិសក្រុងចាប់ខ្លួននៅតំបន់ឆ្នេរអូរឈើទាល កាលពីវេលាម៉ោង២និង៣០រំលងអាធ្រាត្រ នាថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០១៤ ស្ថិតក្នុងចំណុច ក្រុមទី១៤ ភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ មូលហេតុជនខាងលើនេះជាមុខសញ្ញា ធ្វើសកម្មភាពលួចឆក់ របស់របរ ជនបរទេសយ៉ាងសកម្ម ៕
អ៊ួងវឹង